ស្ថាបនិក​ Amazon៖ ចង់​បាន​ភាព​ច្នៃប្រឌិត​នៅ​ពេល​រកស៊ី​ អ្នក​ត្រូវ​​​ហ៊ាន​ទទួល​យក​ភាព​​​បរាជ័យ



ក្រោយ​​លោក Steve Jobs បាន​​​ទទួល​មរណភាព​ទៅ​កាល​ពី​​ដើម​ខែ​តុលា ឆ្នាំ ​២០១១ លោក Jeffrey Bezos ​បាន​ក្លាយ​ជា​​​នាយក​ប្រតិបត្តិ (CEO)​​ឈាន​មុខ​គេ​មួយ​រូប​នៅ​លើ​ពិភពលោក។

​បាន​កើត​ទៅ​ទីក្រុង Albuquerque រដ្ឋ New Mexico ក្នុង​ឆ្នាំ ១៩៦៤ មហាសេដ្ឋី​រូប​នេះ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​​ និង វិស្វកម្ម​អេឡិចត្រូនិក​​ពី​សាកលវិទ្យាល័យ Princeton នៅ​ក្នុង​ឆ្នាំ ១៩៨៦។

​ក្នុង​នាម​ជា​​ស្ថាបនិក​នៃ​ក្រុមហ៊ុន Amazone.com លោក​បាន​បំពេញ​តួនាទី​បាន​យ៉ាង​ល្អ​ក្នុង​ការ​ដឹកនាំ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អនឡាញ​ដ៏​​​ធំ​សម្បើម​មួយ​នេះ​តាំង​ពី​ឆ្នាំ ​១៩៩៤ មក​ម្ល៉េះ​​ដោយ​កាល​នោះ​​ក្រុមហ៊ុន​នេះ​បើក​មុខ​ជំនួញ​លក់​​សៀវភៅ​ត្រឹមតែ​១ ក្បាល​ប៉ុណ្ណោះ។

​ក្រោយ​មក មុខ​ជំនួញ​​នេះ​កាន់តែ​​កាក់កប​ឡើង​រហូត​ដល់​បាន​ប្រាក់​ចំណូល​ប្រមាណ ២០ ០០០​ដុល្លារ​​ក្នុង​មួយ​សបា្តហ៍។ នេះ​បាន​​ផ្តល់​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ដល់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វ័យ ៥០ ឆ្នាំ​រូប​នេះ​​ពង្រីក​ទីផ្សារ​វាយលុក​​លក់​ផលិតផល​តាម​អនឡាញ​​ស្ទើរតែ​គ្រប់​ផលិតផល​ទាំងអស់​​​ដែល​​នាំ​មក​នូវ​ប្រាក់​ចំណូល​ជាង ៧៤ ពាន់​​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១៣ កន្លង​ទៅ។ ​​​​

ទោះបី​ជា​បែប​នេះ​ក្តី ​ដំបូន្មាន​​ដ៏​សំខាន់​​​​​ដែល​លោកJeffrey Bezos ចង់​​​​បង្ហាញ​ដល់​ប្រិយមិត្ត​​យ៉ាង​ខ្លី​នៅ​ពេល​នេះ​​ គឺ​ជុំវិញ​ភាព​ជា​អ្នកដឹកនាំ​នៅ​ក្នុង​ក្រុមហ៊ុន​។

លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ដូច្នេះ​​ថា៖ « ប្រសិន​បើ​អ្នក​ចង់​មាន​ភាព​ច្នៃប្រឌិត​ក្នុង​ការ​រកស៊ី​ អ្នក​ត្រូវ​​​​​ហ៊ាន​​ទទួល​យក​ភាព​បរាជ័យ»។ គេ​នៅ​ចាំ​បាន​ថា នៅ​ថ្ងៃ​ដំបូង​ដែល​ Amazon ​ដាក់​​លក់​សៀវភៅ ក្រុមហ៊ុន​នេះ​​ធ្លាប់​បាន​ជួល​អ្នក​និពន្ធ​ជា​ច្រើន​ដើម្បី​​​សរសេរ​សៀវភៅ​​ជា​ច្រើន​ក្បាល​ឲ្យ​ខ្លួន ​​សម្រាប់​​ដាក់​លក់​នៅ​លើ​ទីផ្សារ។ តែ​នេះ​មិន​ទទួល​បាន​ជោគជ័យ​​គួរ​ឲ្យ​មោទនភាព​នោះ​ឡើយ។​

ក្រោយ​មក​ទៀត​​​ Amazon ​បាន​ព្យាយាម​ផ្ដោត​លើ​តម្រូវ​ការ​របស់​អតិថិជន​វិញ​ម្តង។ នេះ​​នៅ​តែ​មិន​បាន​ផ្តល់​លទ្ធផល​ជា​ទីគាប់ចិត្ត​ដដែល​ ប៉ុន្តែ​វា​ជា​ឱកាស​មួយ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​នេះ​បាន​រៀន​សូត្រ​អ្វីៗ​បន្ថែម​ទៀត​កាន់តែ​ច្រើន​ឡើង។

នៅ​ទី​បំផុត​ក្រុមហ៊ុន​នេះ​​បាន​ដឹង​ថា លក់​សៀវភៅ​តែ​មួយ​មុខ​ពិត​ជា​មិន​អាច​ធ្វើ​ឲ្យ​ Amazon ជោគជ័យ​​បាន​ឡើយ។ លោក Jeffrey Bezos ​​នឹក​ឃើញ​គំនិត​ច្នៃប្រឌិត​ថ្មី​ចាប់​ផ្តើម​ផ្ដោត​លើ​ការ​លក់​ទំនិញ​ច្រើន​ប្រភេទ​ដូច​​មាន​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។ ​នេះ​ជា​អ្វី​ដែល​ CEO រូប​នេះ​បញ្ជាក់​ថា បើ​លោក​ខ្លាច​​បរាជ័យ ម្ល៉េះ​ក្រុមហ៊ុន​ Amazon គ្មាន​ពន្លឺ​ថ្ងៃ​​អាច​​នាំ​មក​នូវ​អ្វីៗ​ថ្មីៗ​បាន​មក​ដល់​ថ្ងៃ​នេះ​នោះ​​ឡើយ៕
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment