១) អ្នកនិពន្ធកម្មវិធីសិក្សា
ការងារនេះមិនតម្រូវឲ្យធ្វើការជាអចិន្ត្រៃយ៍នោះគឺ ជាការងារក្រៅម៉ោងដែលអាចទទួលចំណូលបាន ៥០ ដុល្លារក្នុងមួយម៉ោង ។
២) អ្នកនិពន្ធការណែនាំពីទីក្រុង
ការងារមួយនេះជាការងារក្រៅម៉ោង ដែលអាចទទួលចំណូលបានពី ៥០ ទៅ ១០០ ដុល្លារក្នុងមួយគម្រោង ។
៣) អ្នកប្រឹក្សាយោបល់ផ្នែកអាជីវកម្ម
នេះជាការងារក្រៅម៉ោងមួយទៀតដែលមិនចាំបាច់តម្រូវឲ្យអ្នកទៅជួបមុខផ្ទាល់ក៏បានគ្រាន់តែ ទំនាក់ទំនងតាមទូរស័ព្ទ ឬ បណ្ដាញសង្គមក៏បានដោយក្នុងមួយម៉ោងអាចទទួលបានចំណូល ៤៨ ដុល្លារផងដែរ។
៤) អ្នកបកប្រែភាសាកាយវិការ
ការងារអ្នកបកប្រែភាសាកាយវិការជាការងារក្រៅម៉ោងដោយទទួលបានចំណូលយ៉ាងហោចណាស់ក៏ ៣៦,៥០ ដុល្លារដែរក្នុងមួយម៉ោង ។
៥) អ្នកឌីហ្សាញ គេហទំព័រ
ការងារជាអ្នកឌីហ្សាញ គេហទំព័រ ក្រៅម៉ោងក៏អាចទទួលចំណូលបាន ៣២ ដុល្លារក្នុងមួយម៉ោងដែរ ដោយអ្នកអាចធ្វើការពីផ្ទះរបស់ខ្លួន ដោយមិនចាំបាច់ទៅកន្លែងធ្វើការផ្ទាល់ក៏បាន ។
៦) អ្នកអភិវឌ្ឍកម្មវិធី (Software Developer)
ការងារមួយនេះក៏មិនតម្រូវឲ្យអ្នកទៅប្រចាំការជាប់នៅនឹងកន្លែងធ្វើការនោះទេ ដោយអ្នកអាចធ្វើការពីចម្ងាយបាន នឹងទទួលបានប្រាក់ចំណូល ៣០ ដុល្លារក្នុងមួយម៉ោងដែរ ។
៧) អ្នកបញ្ចូលព័ត៌មានលើបណ្តាញអ៊ីនធឺណិត
ការងារជាអ្នកបញ្ចូលព័ត៌មាន Update ព័ត៌មាន និងសរសេរប្លុក នៅលើបណ្តាញអ៊ីនធឺណិត ក៏អាចទទួលបានប្រាក់ចំណូល ២៥ ដុល្លារក្នុងមួយម៉ោងដែរ។
៨) អ្នកត្រួតពិនិត្យវីដេអូ
ការងារនេះជាការងារក្រៅមួយដែលអាចទទួលចំណូលបាន ២៥ ដុល្លារក្នុងមួយម៉ោងផងដែរ ដោយអ្នកធ្វើការងារនេះគ្រាន់តែតាមដានសកម្មភាពគ្រូបង្រៀនក្នុងថ្នាក់និមួយៗឡើងវិញប៉ុណ្ណោះ។
៩) អ្នកសម្របសម្រួលក្នុងហាងលក់ទំនិញ
ការងារជាអ្នកសម្របសម្រួលក្នុងហាងលក់ទំនិញ គឺជាការងារក្រៅម៉ោង និង បណ្ដោះអាសន្នប៉ុណ្ណោះតែអាចទទួលបានចំណូល ២១ ដុល្លារក្នុងមួយម៉ោងផងដែរ។
១០) ជំនួយការផ្នែកច្បាប់ពីរ ភាសា
ការងារជាជំនួយការច្បាប់ក៏អាចទទួលបានចំណូល ២១ ដុល្លារក្នុងមួយម៉ោងផងដែរ ដោយវាជាការងារក្រៅម៉ោង ដោយតម្រូវឲ្យជួយរៀបចំឯកសារ ទៅតាមប្រភេទករណីនីមួយៗ។
0 comments:
Post a Comment