ចិន៖ ក្រុមហ៊ុនផលិតហ្គេមមួយកន្លែង មានមូលដ្ឋាននៅទីក្រុងសៀងហៃ បានជួលនារីស្រស់ស្អាត ២នាក់ មកផ្តល់សេវាកម្មសម្រួលសរសៃ ដោយច្របាច់សាច់ដុំស្មា ជូនបុគ្គលិកសរសេរប្រូក្រាមកម្មវិធី (Programmer) របស់ខ្លួន ដើម្បីជាការលើកទឹកចិត្ត និងកាត់បន្ថយភាពនឿយហត់ ដែលពួកគេបានចំណាយពេលវេលាធ្វើការយ៉ាងច្រើនម៉ោងរួចមក។
យោងតាមសេចក្តីរាយការណ៍ពីប្រភពព័ត៌មាន ឲ្យដឹងថា បុគ្គលិកសរសេរប្រូក្រាមកម្មវិធី ស្ថិតនៅក្នុងផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍កម្មវិធី បានចំណាយពេលធ្វើការរាប់សិបម៉ោង លើគម្រោងការងារមួយចំនួនរបស់ក្រុមហ៊ុន និងជាពិសេស នៅក្នុងថ្ងៃបុណ្យអ្នកនៅលីវ ក្នុងប្រទេសចិន (Single's Day) កន្លងទៅថ្មីៗនេះ ក៏ពួកគេមិនបានទៅណាដែរ ទើបអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុន សម្រេចជួលនារី ២នាក់ មកកាន់ការិយាល័យធ្វើការដោយផ្ទាល់ ដើម្បីផ្តល់សេវាកម្មចាប់សរសៃសាច់ដុំស្មា ជូនបុគ្គលិកគ្រប់គ្នា ក្នុងពេលពួកគេកំពុងធ្វើការងារតែម្តង ដើម្បីជាការលើកទឹកចិត្ត និងកាត់បន្ថយភាពនឿយហត់ផងដែរ៕ ប្រិយមិត្តគិតយ៉ាងណាដែរ?








0 comments:
Post a Comment