អ្នកណា​ខ្លះ​ជា​ប្រធានាធិបតី​​​​មាន​ជាងគេ​បំផុត​​​ទាំង ៥ រូប​របស់​អាមេរិក?



លោក​អូបាម៉ា​ប្រធានាធិបតី​​ទី ៤៤ របស់​អាមេរិក ​​​មិន​បាន​ជាប់​ក្នុង​បញ្ជី​ជា​ប្រធានាធិបតី​មាន​ជាងគេ​​កំពូលៗ​ទាំង ១០ របស់​អាមេរិក​នោះ​ឡើយ។ ​ប្រធានាធិបតី​ដែល​ជាប់​ក្នុង​បញ្ជី​​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​​ភាគច្រើន​កើត​មាន​នៅ​មុន​សតវត្ស​ទី​២០។ បើ​យោង​​តាម​គេហទំព័រ​​សារព័ត៌មាន (Wall Street Journal) នេះ​​គឺ​ជា​ប្រធានាធិបតី​មាន​ជាងគេ​បំផុត​ទាំង ៥ ក្នុង​ប្រវត្តិសាស្ត្រ​ប្រធានាធិបតី​អាមេរិក។

៥) លោក James Madison
-ទ្រព្យសម្បត្តិ ១០១ លាន​ដុល្លារ
-ឆ្នាំចូល​កាន់​តំណែង​ជា​ប្រធានាធិបតី ១៨០៩ ដល់​ឆ្នាំ ១៨១៧​
-ជា​ប្រធានាធិបតី​​ទី ៤ របស់​អាមេរិក
លោក James Madison គឺ​ជា​​ម្ចាស់ដី​​ធំ​ជាងគេ​បំផុត​នៅ​តំបន់ Orange។ យ៉ាងណាមិញ ការ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​បាន​ធ្វើ​ឲ្យ​លោក​អាច​មាន​សមត្ថភាព​រក​ប្រាក់​ចំណូល​បាន​ច្រើន​ផង​ដែរ។ ក្រោយ​មក​​គេ​និយាយ​ថា ទ្រព្យសម្បត្តិ​របស់​លោក​បាន​​ខាត​បង់​ដោយសារ​តែ​​កសិដ្ឋាន​​របស់​លោក​ដួល​រលំ។

៤) លោក Andrew Jackson
-ទ្រព្យសម្បត្តិ ១១៩ លាន​ដុល្លារ
-ឆ្នាំចូល​កាន់​តំណែង​ជា​ប្រធានាធិបតី ១៨២៩ ដល់​ឆ្នាំ ១៨៣៧​
ជា​ប្រធានាធិបតី​​ទី ៧ របស់​អាមេរិក
លោក Andrew Jackson កើត​នៅ​ក្នុង​ត្រកូល​គ្រួសារ​វណ្ណៈ​កណ្ដាល និង​បាន​រៀបការ​ជា​មួយ​ភរិយា​របស់​លោក​ដែល​ជា​អ្នក​មាន​ម្នាក់​ផង​ដែរ​នៅ​សម័យ​នោះ។ ទន្ទឹម​នឹង​​មាន​​​​ទាសករ​របស់​លោក​ប្រមាណ ៣០០​នាក់​ ប្រធានាធិបតី​រូប​នេះ​គឺ​ជា​ប្រធានាធិបតី​មាន​ជាងគេ​របស់​អាមេរិក​នៅ​​​កំឡុង​ដើម​សតវត្ស ទី​១៩ ។

៣) លោក Theodore Roosevelt
-ទ្រព្យសម្បត្តិ ១២៥ លាន​ដុល្លារ
-ឆ្នាំចូល​កាន់​តំណែង​ជា​ប្រធានាធិបតី ១៩០១ ដល់​ឆ្នាំ ១៩០៩​
-ជា​ប្រធានាធិបតី​​ទី ២៦ របស់​អាមេរិក
កើត​​ក្នុង​វង្សត្រកូល​ជា​កូន​អ្នក​មាន លោក Theodore Roosevelt ​ក៏​ធ្លាប់​ជំពាក់​បំណុល​របស់​គេ​យ៉ាង​​ច្រើន​សន្ធឹកសន្ធាប់​ផង​ដែរ​នៅ​ពេល​ដែល​លោក​ក្លាយ​ជា​​សហគ្រិន​មួយ​រូប​នា​សម័យ​នោះ។ តែ​ក្រោយ​មក ​លោក​បាន​ខិតខំ​​ដោះ​បំណុល​ជា​បន្ទាប់​រហូត​ដល់​រួច​អស់​ស្រប​ពេល​ដែល​តំណែង​ប្រធានាធិបតី​ក៏​ធ្វើ​ឲ្យ​លោក​រក​ប្រាក់ចំណូល​បាន​មួយ​ចំនួន​បន្ថែម​ទៀត​ផង​ដែរ។ ​​​

២) លោក Thomas Jefferson
-ទ្រព្យសម្បត្តិ ២១២ លាន​ដុល្លារ
-ឆ្នាំចូល​កាន់​តំណែង​ជា​ប្រធានាធិបតី ១៨០១ ដល់​ឆ្នាំ ១៨០៩​
-ជា​ប្រធានាធិបតី​​ទី ៤ របស់​អាមេរិក
លោក Thomas Jeffersonកឺ​ជា​បុគ្គល​ម្នាក់​ដែល​​ល្បី​ថា​ជា​ម្ចាស់​ដី​យ៉ាង​ធំ​សម្បើម​មួយ​ដែរ និង មាន​ទាសករ​ជា​ច្រើន​អ្នក​ផង​ដែរ។ មាន​លំនៅឋាន​ស្ថិត​នៅ​​ក្នុង​រដ្ឋ Virginia លោក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ម្ចាស់​កសិដ្ឋាន​ដ៏​ល្បីល្បាញ​បំផុត​មួយ​ផង​ដែរ តែ​​​តំណែង​ជា​អ្នក​នយោបាយ​ក៏​បាន​ធ្វើ​ឲ្យ​លោក​រក​លុយ​បាន​ច្រើន​​មុន​នឹង​​​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​។

១) លោក George Washington George
-ទ្រព្យសម្បត្តិ ៥២៥ លាន​ដុល្លារ
-ឆ្នាំ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី ១៧៨៩ ដល់​ឆ្នាំ ១៧៩៧​
-ជា​ប្រធានាធិបតី​​ទី ១ របស់​អាមេរិក
ក្នុង​នាម​ជា​ប្រធានាធិបតី​​ដំបូង​គេ​បំផុត​រស់​អាមេរិក លោក George Washington George គឺ​ជា​​ម្ចាស់​កសិដ្ឋាន​ដ៏​ធំ​មួយ​​​ជា​កេរដំណែល​​ឪពុក​​របស់​​លោក​នា​សម័យ​នោះ។ ទន្ទឹម​នឹង​មាន​ប្រាក់​ចំណូល​​ពេល​ឡើង​ធ្វើ​ជា​ប្រធានាធិបតី លោក​បាន​រក​ប្រាក់​ចំណូល​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​​ផង​ដែរ​ពី​កសិដ្ឋាន​របស់​លោក ​ដែល​ធ្វើ​ឲ្យ​ប្រធានាធិបតី​រូប​នេះ​​ជាប់​​ឈ្មោះ​ជា​ប្រធានាធិបតី​មាន​ជាងគេ​បំផុត​របស់​អាមេរិក។

សូម​បញ្ជាក់​ថា ប្រាក់​ចំណូល​ខាងលើ​​របស់​​​ប្រធានាធិបតី​ទាំង​នេះ​ធ្វើ​​ឡើង​ដោយ​ប្រៀបធៀប​ទៅ​នឹង​​​តម្លៃ​ទីផ្សារ​​ហិរញ្ញវត្ថុ​នៅ​ពេលបច្ចុប្បន្ន៕​
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment