នៅមុនពេលចេញពីក្រុមហ៊ុនទៅផ្ទះប្រហែល ១០នាទី លោកអ្នកប្រហែលជាមានទម្លាប់ធ្វើអ្វីម្យ៉ាងអាចថាទម្លាប់នោះល្អ ឬមិនល្អក៏មិនដឹង។ ចុះបុគ្គលជោគជ័យវិញ មានទម្លាប់ធ្វើអ្វីដែរមុនពេលចេញទៅផ្ទះ ១០នាទី?
១) កត់ត្រាកិច្ចការដែលសម្រេចបាន៖ បុគ្គលជោគជ័យច្បាស់ជាពិនិត្យមើលគោលដៅរបស់ខ្លួនថាធ្វើអ្វីសម្រេចបានខ្លះនៅក្នុងបញ្ជីការងាររបស់ពួកគេ។ នេះជាចំណុចសំខាន់បំផុតសម្រាប់បុគ្គលជោគជ័យដើម្បីវាយតម្លៃពីភាពចម្រើនទៅមុខនៃកិច្ចការដែលខ្លួនបាន និងកំពុងធ្វើ។
២) រៀបចំតុ និងកុំព្យូទ័រ៖ ធ្វើការពេញមួយថ្ងៃរឿងអីថា តុ ឯកសារ និងកុំព្យូទ័រមិនរញ៉េរញ៉ៃ? ដូច្នេះជាទម្លាប់បុគ្គលជោគជ័យតែងតែរៀបចំឯកសារផ្សេងៗ សម្អាតតុ និងកុំព្យូទ័រ មុនពេលចេញទៅផ្ទះ។ ធ្វើដូច្នេះ គេអាចដឹងថា ឯកសារសំខាន់ៗបំផុតទុកកន្លែងណា សំខាន់បន្ទាប់បន្សំទុកកន្លែងណា និងងាយស្រួលយក។ ធ្វើបែបនេះគឺបង្ហាញពីសណ្ដាប់ធ្នាប់នាំឱ្យចំណេញដល់ការធ្វើកិច្ចការងារ។
៣) អង្គុយគិតត្រួសៗពីការងារបំពេញបានក្នុងថ្ងៃនេះ៖ បុគ្គលជោគជ័យមិនត្រឹមតែកត់ត្រាការងារដែលសម្រេចបាននោះទេ ប៉ុន្តែគេថែមទាំងអង្គុយគិត និងស្រមៃពីការងារមួយចំនួន ជាពិសេសកិច្ចការសំខាន់ៗថាហេតុអ្វីបានជាវាបរាជ័យ ឬហេតុអ្វីបានជាជោគជ័យ។ នេះជាការឆ្លុះបញ្ចាំងមេរៀនដែលកើតមានក្នុងកិច្ចការប្រចាំថ្ងៃ។
៤) កំណត់គោលដៅសម្រាប់ថ្ងៃស្អែក៖ គេមិនភ្លេចទេតើថាស្អែកគួរអ្វីបន្ត។ គេនឹងសរសេរដាក់ក្រដាសតូចបិទនឹងជញ្ជាំងឬនៅលើពីកិច្ចការដែលត្រូវបំពេញ ឬត្រូវបង្ហើយនៅថ្ងៃស្អែក។ ធ្វើបែបនេះគឺចៀសវាងភ្លេច និងធ្វើកិច្ចការតាមផែនការដែលបានកំណត់។
៥) ផ្ដោតការយកចិត្តទុកដាក់លើការងារ៖ មិនមែនជិតចេញទៅផ្ទះ ធ្វើការឱ្យរួចតែពីដៃនោះទេ។ នេះជាប្រការមិនល្អបំផុត។ បុគ្គលជោគជ័យគឺផ្ដោតការងារជានិច្ច ទោះបីជាជិតដល់ម៉ោងចេញទៅផ្ទះក៏ដោយ។
៦) មិនភ្លេចពាក្យថា “Goodbye” ដោយស្នាមញញឹម ៖ បុគ្គលជោគជ័យភាគច្រើននិយាយពាក្យថា ”លាហើយ” ឬ ”Goodbye” ទៅកាន់អ្នករាល់គ្នាមុនចេញពីការិយាល័យទៅផ្ទះ៕
0 comments:
Post a Comment