សិង្ហបុរីនឹងវ៉ាដាច់ទីក្រុងទៅលើកំណើននៃពួកមហាសេដ្ឋីកាន់តែច្រើនឡើងៗនៅក្នុងរង្វង់ពេល៥ ឆ្នាំខាងមុខទៀត ។ ចំនួនមនុស្សម្នាក់ក្នុងចំណោម៣០ នាក់នឹងក្លាយជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនក្នុងឆ្នាំ ២០២០ ការកើនឡើងចំនួនមហាសេដ្ឋីច្រើននៅពេលខាងមុខរបស់សិង្ហបុរីនេះគឺដោយសារមានការចាប់អារម្មណ៍ច្រើនពីវិនិយោគិន ឥណ្ឌា និង ចិន ដែលពួកគេកំពុងជៀសវាងពីភាពវឹកវរក្នុងសង្គមខ្លួននេះបើយោងតាមរបាយការណ៍ WealthInsight។
ក្រុមមហាសេដ្ឋី ឬ បុគ្គលដែលមានទ្រព្យសម្បត្តិច្រើននឹងកើនឡើងចំនួន ១៨,៣% នៅសិង្ហបុរីក្នុងអំឡុងពេលនេះបើធៀបនឹងទីក្រុងហុងកុងដែលមានកំណើនត្រឹម ១៥,៦% នេះបើតាម របាយការណ៍ WealthInsight ដដែល។ ទោះបីជាទីក្រុងហុងកុងមានអត្រាមហាសេដ្ឋីច្រើនជាងសិង្ហបុរីដែលមានចំនួន ១៩៣ ០០០ នាក់ទល់នឹង ១៥៤ ០០០ នាក់ក៏ដោយ ដោយសារនាពេលថ្មីៗនេះមានព្រឹត្តិការណ៍ច្រើនក្នុងសង្គមដូចជាបដិវត្តន៍ឆត្រ (Umbrella Revolution) គឺជាកត្តាជំរុញឲ្យមានការទាក់ទាញពីវិនិយោគិនបរទេសមួយចំនួននេះបើតាមប្រធានស្រាវជ្រាវលោក Oliver Williams ប្រចាំនៅ WealthInsight ។
ស្ថិរភាពនៅសិង្ហបុរីជាសញ្ញាគូសបញ្ជាក់នៃការកើនឡើងខ្ពស់នៃទ្រព្យសម្បត្តិបុគ្គល ប៉ុន្តែមានក្រិតមធ្យមទាបនៅអាស៊ី ក្នុងទ្រព្យសម្បត្តិ ៥,២ លានដុល្លារ ដោយបានឆ្លុះបញ្ចាំងពីកម្រិតទាបនៃវិសមភាព។ ប្រទេសឥណ្ឌូណេស៊ី មានចំនួនទ្រព្យសម្បត្តិខ្ពស់ជាមធ្យមចំនួន ៦,៥ លានដុល្លារ ចំណែកអាល្លឺម៉ង់មានចំនួនជាមធ្យមត្រឹម ៣,២ លានដុល្លារនេះបើយោងតាម WealthInsight។
0 comments:
Post a Comment