គន្លឹះ​សំខាន់ៗ​​៤​យ៉ាង​ជួយ​ឲ្យ​អ្នក​​កាក់កប​រកលុយ​បាន​ច្រើនៗ​!



គ្មាន​នរណាម្នាក់ ចង់​រស់នៅ​ដោយ រកបាន​ព្រឹក​ខ្វះ​ល្ងាច​នោះទេ ពោលគឺ​សុទ្ធតែ​ចង់​រស់នៅ​ដោយ មាន​លុយ​ចាយ​គ្រប់គ្រាន់​ទៅតាម​ការចង់បាន​រប​ស់​ខ្លួន​។ ការរកចំណូល​ឲ្យ​បាន​ច្រើន វា​ពិតជា​សំខាន់ ប៉ុន្តែ​វា​មិនមែនជា​ការងាយស្រួល​ក្នុងនោះ ព្រោះ​ក្នុងពេល​បច្ចុប្បន្ននេះ វា​ពិតជា​មានការ​ប្រកួតប្រជែង​យ៉ាងខ្លាំង​លើ​គ្រប់​វិស័យ​ទាំងអស់​។ ដូច្នេះហើយ ដើម្បី​អាច​ទទួលបាន​ប្រាក់កម្រៃ​ខ្ពស់​នោះ តោង​តែ​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​។​

​ទាំងនេះ​គឺជា គន្លឹះ​មួយចំនួន ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​អ្នក​កាក់កប​នឹង​ការរក​លុយ​ឲ្យ​បាន​ច្រើន​៖

១) ព្យាយាម​ក្រេបជញ្ជក់​យកចំណេះ​ដឹង​
​មុននឹង​ចាប់ផ្តើម​ចូលប្រឡូក​ក្នុង​កិច្ចការ​ផ្សេងៗ​ក្នុងសង្គម​ការងារ​នោះ អ្នក​ត្រូវតែ​មានចំណេះដឹង​ជាមុនសិន​។ ចំណេះដឹង​គឺជា ស្ពាន​ដែល​នាំ​មនុស្ស​ទៅកាន់​ទីកន្លែង​ដែល​ពួកគេ​ចង់ទៅ​ដល់​។ ចំណេះដឹង​គឺជា​ផ្នែក​មួយ​សំខាន់ ដែល​កំណត់ថា តើ​អ្នកនឹង​ទទួលបាន​ប្រាក់កម្រៃ​ប៉ុណ្ណា មានន័យថា បើ​ចំណេះដឹង​នៅ​ខ្សោយ អ្នក​ពិតជា​ពិបាក​ក្នុងការ​រកលុយ​ឲ្យ​បាន​ច្រើនណាស់​។ ដូច្នេះហើយ គួរតែ​ព្យាយាម​ខិតខំ​រៀនសូត្រ​ឲ្យ​បាន​ច្រើន​ជាមុនសិន ព្រោះ​បើ​មានចំណេះដឹង​ខ្ពស់​ហើយ អ្នក​ប្រាកដជា ដឹង​ច្បាស់​ថា ត្រូវធ្វើ​យ៉ាងណា​ដើម្បី​រកលុយ​ឲ្យ​បាន​ច្រើន​ហើយ​។​

២) បង្កើត​បណ្ដាញ​ឲ្យ​បាន​ច្រើន​
​បើទោះបីជា អ្នកមានចំណេះដឹង​ច្រើន​ប៉ុណ្ណា​ក៏ដោយ ប៉ុន្តែ​បើ​ខ្វះ​ការប្រាស្រ័យ​ទាក់ទង​ក្នុងសង្គម​ហើយ ពិតជា​មានការ​លំបាក​ក្នុង​ការធ្វើ​កិច្ចការ​ផ្សេង​។ ការបង្កើត​បណ្ដាញ គឺជា​ចំណុច​ដ៏​ល្អ​បំផុត​ក្នុងសម័យ​បច្ចុប្បន្ន ព្រោះ​នៅពេល​មាន​បណ្ដាញ​មានន័យថា អ្នក​អាច​ទទួលបាន​ចំណេះដឹង​ថ្មីៗ ហើយ​ងាយស្រួល​ទាក់ទង​មនុស្ស​ទាំងឡាយណា​ដែល​អាច​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​ការងារ​របស់​អ្នក​។ ក្នុងន័យនេះ ការបង្កើត​បណ្ដា​ឲ្យ​ច្រើន គឺ​ជួយ​ឲ្យ​អ្នក​មានឱកាស​ច្រើន​ក្នុង​ការបង្កើន​ប្រាក់ចំណូល ឬ រកលុយ​បាន​ច្រើនជាង​មុន​តាមរយៈ​ទំនាក់ទំនង​ដ៏​មានតម្លៃ​នោះ​។​

៣) រៀន​ពី​ភាពបរាជ័យ​របស់ខ្លួន​អ្នក​
​ម្នាក់ៗ​សុទ្ធតែ​ធ្លាប់​បរាជ័យ​លើ​កិច្ចការ​ជាច្រើន​។ ប៉ុន្តែ​ការបរាជ័យ​ទាំងនោះ ក៏មាន​សារៈសំខាន់​ណាស់ដែរ សម្រាប់​ការអភិវឌ្ឍន៍​ខ្លួន​របស់​អ្នក ព្រោះ​វា​ជា​មេរៀន​ដ៏​មួយ សម្រាប់​ត្រួស​ត្រាយផ្លូវ​ទៅកាន់​ភាពជោគជ័យ​នៅពេល​ខាងមុខ​។ ដូច្នេះ ត្រូវ​ចេះ​ទាញយក​ប្រយោជន៍​ពី​ការបរាជ័យ​របស់​អ្នក តាមតែ​អាចធ្វើ​ទៅបាន ដើម្បី​ភាព​រីកចម្រើន ឬ ដើម្បី​ទទួលបាន​នូវ​ប្រយោជន៍​ធំធេង​សម្រាប់​ជីវិត​។​

៤)​រៀន​ពី​ភាពជោគជ័យ​របស់​អ្នកដទៃ​
​ដើម្បី​ក្លាយជា​មនុស្ស​ដែល អាច​រកលុយ​បាន​ច្រើន​នោះ អ្នក​អាចធ្វើ​ការសិក្សា​ពី​មនុស្ស​ទាំងឡាយណា​ដែលមាន​ភាពជោគជ័យ ក្នុង​ការងារ​របស់​ពួកគេ​។ ការរៀនសូត្រ​នេះ គឺអាច​ជួយ​ឲ្យ​អ្នកមាន​គំនិតល្អៗ ក្នុងការ​រៀបចំ​យុទ្ធសាស្ត្រ​ច្បាស់លាស់​មួយ ដើម្បី​អាចធ្វើ​អ្វីមួយ​យ៉ាង​ជោគជ័យ ក្នុង​ជីវិត​ការងារ ឬ ការរកស៊ី​ផ្សេងៗ​៕​
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment