កម្មវិធីផ្ញើសារមួយឈ្មោះថា Telegram បានបញ្ចេញព័ត៌មានថាខ្លួនបានបិទលែងឲ្យដំណើរការបណ្ដាញទំនាក់ទំនងចំនួន ៧៨ ដែលក្រុមរដ្ឋឥស្លាម(IS) ប្រើប្រាស់ដើម្បីឃោសនានិងទំនាក់ទំនងជាមួយសមាជិកដទៃ។ ក្រុមរដ្ឋឥស្លាម បានប្រើប្រាស់បណ្ដាញមួយនេះចាប់តាំងពីខែតុលាមកនៅពេលដែល Telegram បានបង្ហាញពីលក្ខណៈពិសេសសម្រាប់ការផ្ញើសារដែលអាចឲ្យអ្នកប្រើប្រាស់ឥតដែនកំណត់ទៅកាន់អ្នកណាក៏បានដែលមានគណនេយ្យកម្មវិធី Telegram ។
បើតាមម្ចាស់អ្នកបង្កើតកម្មវិធី Telegram ប្រាប់ថាពួកគេបានព្រួយបារម្ភនៅពេលដែលកម្មវិធីនេះដាក់ឲ្យប្រើប្រាស់ជាសាធារណៈ ហើយត្រូវបានកំពុងឲ្យប្រើប្រាស់ដោយក្រុមរដ្ឋឥស្លាមដើម្បីផ្សព្វផ្សាយមនោគមវិជ្ជារបស់ពួកគេ ។ គិតត្រឹមតែមួយសប្ដាហ៍នេះបណ្ដាញទំនាក់ទំនងចំនួន ៧៨ សរសេរជា ១២ ភាសាផ្សេងគ្នាត្រូវដែលប្រើប្រាស់ដោយក្រុមរដ្ឋឥស្លាមត្រូវបានបិទដោយ Telegram ។
បើទោះបីជា Telegram បានបិទមធ្យោបាយឃោសនាមួយចំនួនរបស់ក្រុមរដ្ឋឥស្លាមក៏ដោយ នៅតែមានបណ្ដាញទំនាក់ទំនងមួយចំនួននៅតែមានសកម្មភាព។
0 comments:
Post a Comment