Amazon បង្អួតយន្តហោះគ្មានមនុស្សបើកសម្រាប់សេវាដឹកជញ្ជូនដល់អតិជន របស់ខ្លួន
ក្រុមហ៊ុន Amazon បានបង្អួតយន្តហោះគ្មានមនុស្សបើក (Drone) របស់ខ្លួនឈ្មោះថា Prime Airដើម្បីដាក់ឲ្យបម្រើសេវាដឹកជញ្ជូនទំនិញធុនស្រាលដល់អតិថិជនខ្លួនហើយ បន្ទាប់ពីក្រុមហ៊ុនដំណើរការសេវាដឹកជញ្ជូនតាមយន្តហោះគ្មានមនុស្សបើកនេះតាំងពីឆ្នាំ ២០១៣។ នាពេលនេះ Amazon បានឌីហ្សាញឡើងនូវយន្តហោះគ្មានមនុស្សបើកប្រភេទកូនកាត់ ដែលមានទំហំធំជាងមុន ដែលអាចហោះក្នុងរង្វង់ផ្ទៃដីជាង ២៤ គីឡូម៉ែត្រ និងអាចហោះក្នុងល្បឿន៨៨ គីឡូម៉ែត្រក្នុងមួយម៉ោងទៀតផង។
យន្តហោះគ្មានមនុស្សបើកថ្មីរបស់ Amazon អាចស្កេនរកទីតាំងសម្រាប់ចុះចត នឹងអាចហោះឡើងវិញប្រកបដោយសុវត្ថិភាពខ្ពស់បំផុត ទាំងនៅទីប្រជុំជន និង តំបន់ដាច់ស្រយាល។ នៅថ្ងៃមុខគេសង្ឃឹមថានឹងឃើញក្រុមហ៊ុន Amazon អាចធ្វើឲ្យយន្តហោះគ្មានមនុស្សបើកPrime Airក្លាយ រថយន្តបើកនៅលើដងផ្លូវសម្រាប់ដឹកជញ្ជូនទំនិញដល់អតិថិជនខ្លួនវិញម្ដង។ គួរបញ្ជាក់ថាគំរូថ្មីនៃយន្តហោះគ្មានមនុស្សបើកនេះជាការស្រាវជ្រាវនឹងបង្កើតឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវនៅ អាមេរិក អង់គ្លេស និង អ៊ីស្រាអែល។
0 comments:
Post a Comment