Depay ​អាវ​មាន​ប្រជា​ប្រិយភាព​​បំផុត​ ​​លំដាប់​ទី​៣​លើ​លោក

Memphis Depay ​ខ្សែ​បម្រើ​ប្រយុទ្ធ​ចំណូល​ថ្មី​របស់​ក្រុម​ Manchester United គឺ​ជា​កីឡាករ​ម្នាក់ ដែល​អាវ​របស់​គេ​មាន​ប្រជា​ប្រិយភាព​បំផុត លក់​ដាច់​ជាង​គេ​លំដាប់​ទី​៣​លើ​លោក ​​​ដោយ​ចាញ់​​តែ​ Lionel Messi និង​ Cristiano Ronaldo ប៉ុណ្ណោះ។

0

​Ed Woodward អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ក្លិប​ Man Utd ​បាន​ប្រកាស​​​​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ម្សិល​មិញ​ថា៖ “Kitbag ​បាន​បញ្ចេញ​តារាង​​ចំណាត់​ថ្នាក់​ការ​លក់​អាវ​ គិត​ពី​ខែ​កក្កដា ដល់​ខែ​កញ្ញា ហើយ​យើង​ឃើញ​ថា លទ្ធផល​ពិត​ជា​គួរ​ឲ្យ​​ភ្ញាក់​ផ្អើល។ Memphis Depay គឺ​ជា​កីឡាករ​ម្នាក់ ដែល​អាវ​របស់​គេ​លក់​ដាច់​បំផុត លំដាប់​ទី​៣​លើ​លោក បន្ទាប់​ពី​ Messi និង​ Ronaldo”។

“កីឡាករ​៣​នាក់ ក្នុង​ចំណោម​ចំណាត់​ថ្នាក់​ទាំង​១០​នោះ ​គឺ​​នៅ​ក្នុង​ក្រុម​ Man Utd ​ដែល​​រួម​មាន​​ Bastian Schweinsteiger និង​ Wayne Rooney។ កាល​ឆ្នាំ​មុន​ Schweinsteiger នៅ​ជាមួយ​ក្រុម​ Bayern Munich រូប​គេ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៣១ ប៉ុន្តែ​ឥឡូវ​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​៤ ពិត​ជា​ភ្ញាក់​ផ្អើល”។ បុរស​សញ្ជាតិ​អង់គ្លេស វ័យ​៤៤​ឆ្នាំ​បន្ថែម។

Depay ​បាន​ផ្ទេរ​ពី​ PSV ទៅ​ Man Utd តម្លៃ​២៥​លាន​ផោន កាល​ដើម​រដូវ​កាល​នេះ ប៉ុន្តែ​កីឡាករ​វ័យ​២១​ឆ្នាំ​រូប​នេះ ​ពុំ​បាន​ជាប់​ជម្រើស​​១១​នាក់​ដំបូង​នៅ​បិសាច​ក្រហម​ទៀត​ទេ ​តាំង​ពី​ចាញ់​ Arsenal ៣-០ ​ដើម​ខែ​តុលា​មក ហើយ​ថ្មីៗ​នេះ​ថែម​ទាំង​គ្មាន​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ហូឡង់​ទៀត៕

*​តារាង​ឈ្មោះ​កីឡាករ​ទាំង​១០ ដែល​លក់​អាវ​បាន​ច្រើន​បំផុត​លើ​លោក៖

5

Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment