ក្នុងជំនឿនៃបណ្ដាប្រទេសលោកខាងលិចមួយចំនួន បានជឿថាថ្ងៃទី១៣ដែលចំថ្ងៃសុក្រ ជាថ្ងៃសំណាងមិនល្អ នាំស៊យ ឬជាថ្ងៃ Black day (ថ្ងៃខ្មៅងងឹត)។ ក្នុងជំនឿសាសនារបស់ពួកគេជឿថាមានរឿងរ៉ាវមិនល្អច្រើនកើតឡើងនៅថ្ងៃនេះ និងត្រូវប្រយ័ត្នប្រយែងក្នុងថ្ងៃនេះផងដែរ។
សម្រាប់ឆ្នាំ២០១៥នេះ មានថ្ងៃសុក្រចំថ្ងៃទី១៣ ចំនួនបីដង គឺក្នុងខែកុម្ភៈ ខែឧសភា និងថ្ងៃសុក្រទី១៣ ខែវិច្ឆិកានេះ។ ជំនឿថ្ងៃសុក្រទី១៣នាំសំណាងមិនល្អ គឺយោងតាមរឿងព្រេងដំណាលតៗគ្នាក្នុងបណ្ដាប្រទេសលោកខាងលិច គឺនិយាយអំពីអាទិទេពចំនួន១២បានអញ្ជើញអាទិទេពចុងក្រោយដែលជាភ្ញៀវទី១៣មកចូលរួមក្នុងពិធីជប់លៀងញ៉ាំអាហារល្ងាច ប៉ុន្តែអាទិទេពទី១៣បានក្បត់ និងប្រើល្បិចសម្រាប់អាទិទេពចំនួន១២នោះ។
ដោយឡែកសម្រាប់លេខ១៣ក៏ត្រូវប្រជាជនក្នុងបណ្ដាប្រទេសលោកខាងលិចគិតជាលេខមិនល្អផងដែរ។ តើថ្ងៃសុក្រទី១៣ពិតជានាំសំណាងល្អមែនឬ?
មានករណីមួយចំនួនដែលគេលើកឡើងចំពោះថ្ងៃសុក្រទី១៣នោះគឺ៖
- ថ្ងៃសុក្រទី១៣គឺប៉ះពាល់ដល់កិច្ចការរកស៊ីក្នុងជំនួញ។ ដោយយោងតាមរបាយការណ៍ពីស្ថាប័ន National Geographic បានឲ្យដឹងថា ទឹកប្រាក់ប្រហែល៨០០ទៅ៩០០លានដុល្លារបានបាត់បង់ក្នុងការវិនិយោគលើអាជីវកម្មក្នុងថ្ងៃនេះ ហើយគេមិនធ្វើដំណើរតាមយន្តហោះឬវិនិយោគលើអាជីវកម្មក្នុងថ្ងៃនេះដូចថ្ងៃធម្មតានោះទេ។
– ក្រុមហ៊ុនធានារ៉ាប់រងជីវិតមួយ ឈ្មោះ Aviva បានឲ្យដឹងថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ បានធ្វើឲ្យខូចខាតឡានជាច្រើន គឺប្រហែល១៣ភាគរយនៅថ្ងៃសុក្រទៅ១៣។
– អាគារខ្ពស់ៗ សណ្ឋាគារជាច្រើនគឺទុកទំនេរចោលជាន់ទី១៣ ចំណែកឯមន្ទីរពេទ្យជាច្រើនគឺពុំមានបន្ទប់លេខ១៣ដាក់អ្នកជំងឺដោយឡែកក្នុងនោះទេ ហើយសម្រាប់ធ្វើដំណើរតាមច្រកទី១៣សម្រាប់ឡើងជិះយន្តហោះក្នុងព្រលានយន្តហោះជាច្រើនគឺពុំសូវមាននោះទេ។
– មនុស្សជាច្រើនគឺនឹងមានកើតហេតុភេទមិនល្អផ្សេងៗធ្វើឲ្យភ័យស្លន់ស្លោ និងមិនគួរទិញអ្វីៗដែលមិនចាំបាច់ទាំងអស់ព្រោះអាចរងនូវបណ្ដាសា។
– សម្រាប់ការសកម្មភាពតាមទម្លាប់ប្រចាំថ្ងៃវិញ គឺ៖
@កុំដើរក្រោមជណ្ដើរ
@មិនឲ្យធ្វើឲ្យបែកកញ្ចក់
@កុំញ៉ាំអ្វីធំៗដែលអាចបណ្ដាលឲ្យស្លាក់ក្នុងបំពង់ក
@កុំទិញរបស់របរញ៉ាំឬភេសជ្ជៈពីម៉ាស៊ីនលក់ភេសជ្ជៈ
@មិនឲ្យបើកឆត្រក្នុងផ្ទះ និងសកម្មភាពដែលឆ្គាំឆ្គងជាច្រើនទៀត។
សម្រាប់ប្រិយមិត្តវិញ ជឿអបិយជំនឿមួយនេះដែរឬទេ?
0 comments:
Post a Comment