នៅថ្ងៃទី 18 ខែ ធ្នូ ខាងមុខនេះ ខ្សែភាពយន្ត ដ៏ល្បីភាគទី 7 ដែលមានចំនង ជើងថា Star Wars: The Force Awakens នឹងត្រូវបាន ចាក់បញ្ចាំងជាផ្លូវការ។ មានអ្នកគាំទ្រ ជាច្រើនបាន រង់ចាំការចាក់ បញ្ចាំង នូវខ្សែ ភាពយន្តដ៏ល្បីនេះ ហើយក្នុង រឿងនោះដែរ គឺនិយាយអំពី ការធ្វើសង្គ្រាម ក្នុងលំហអាកាស ដោយមានការប្រយុទ្ធ គ្នារវាងក្រុម ចិត្តល្អ (Light Side) ជាមួយនឹងក្រុម ចិត្តអាក្រក់ (Dark Side)។
មុននឹងរឿងនេះ ចាក់បញ្ចាំង ក្រុមហ៊ុន Google បានធ្វើកា សហការជា មួយនឹង ក្រុមហ៊ុន Lucasfilm និង Disney បានដាក់អោយ អ្នកគាំទ្ររបស់ Star Wars ទាំងអស់ ធ្វើការជ្រើសរើស ក្រុមដែលគេពេញចិត្ត។ អ្នកអាចជ្រើសរើស នៅក្នុងក្រុមចិត្តល្អ ឬ ក្រុមចិត្តអាក្រក់ តាមរយៈ តំណរhttps://www.google.com/starwars/ ហើយពេលដែល អ្នកជ្រើសរើស ក្រុមណាមួយរួច នោះកម្មវិធីដែលទាក់ទងនឹង Google ទាំងអស់ដូចជា Google Chrome, Search, Map, Gmail, YouTube និង កម្មវិធីផ្សេងៗទៀត នឹងផ្លាស់ប្តូរផ្ទៃ អ៊ីនធឺហ្វេសទៅជា រូបភាពនៃ Star Wars ជាក្រុមដែលអ្នកបានជ្រើសរើស ។
បើចង់ដឹងច្បាស់ជាងនេះទៀតសូមមើល វីដែអូណែនាំ ដែល Google ទើបតែបង្ហោះនេះទាំងអស់គ្នា ៖
ប្រសិបបើអ្នក មិនដឹងថាត្រូវ ជ្រើសរើសក្រុម មួយណា អ្នកទាំងអស់គ្នា ក៏អាចចូលទៅកាន់ Google រួចធ្វើការស្វែងយល់អំពី ក្រុមទាំងពីរនេះ សិនក៏បានដែរ ។ ដូច្នេះកុំរងចាំយូរ អ្នកគាំទ្ររបស់ ភាពយន្ត Star Wars ឆាប់ជ្រើសរើស ឥឡូវនេះទៅ ។
0 comments:
Post a Comment