កុំព្យូទ័រនេះ ពិតជាមានតម្លៃសមរម្យមែនទែន ត្រឹមតែ 699 ដុល្លារប៉ុណ្ណោះ ទោះបីជាប្រភេទកុំព្យូទ័រដែលផលិតឡើងជាពិសេស សម្រាប់អ្នកគាំទ្ររឿង Star Wars ក៏ដោយ។ កុំព្យូទ័រនេះមានសំបក ពណ៌ប្រផេះ មានរចនារូបភាព តួអង្គ Star Wars នៅលើក្តារចុច និងតួខ្លួន មើលទៅគួរឲ្យទាក់ទាញ។
កុំព្យូទ័រយួរដៃ HP Star Wars Special Edition នេះមានអេក្រង់ទំហំ 15.6 អ៊ីង, អាចបង្ហាញរូបភាពបានដល់កម្រិត 1920 x 1080 ភិចសែល, អេក្រង់អាច Touchscreen បាន, ប្រើប្រាស់បន្ទះឈីប Intel ជំនាន់ទី 6 ដែលមាន 2 ជម្រើស Core i5 និង Core i7, មានរ៉េមទំហំដល់ទៅ 12GB ហើយអ្វីដែលកាន់តែពិសេសនោះ វាប្រើបន្ទះឈីបក្រាហ្វិក Nvidia GeForce 940M។
អ្នកទិញ នឹងទទួលបាន Flash Drive មួយដែលផ្ទុកទៅដោយ រូបភាព ក្នុងរឿង Star Wars ចំនួន 1100 រូប ដែលបង្ហាញពីការវិវត្តន៍ក្នុងរយៈពេល 40 ឆ្នាំនៃប្រវត្តិសាស្រ្តរឿង Star Wars នេះទៀតផង។
ដូចយើងបានរៀបរាប់នៅខាងលើអញ្ចឹង កុំព្យូទ័រយួរដៃនេះ មានតម្លៃត្រឹមតែ 699 ដុល្លារ ហើយអាចមានដាក់លក់នៅលើទីផ្សារអន្តរជាតិនាពេលខាងមុខ។
0 comments:
Post a Comment