ក្រុមហ៊ុន Microsoft បើក​ដំណើរការ​ហាង​ដំបូង​នៅ​ប្រទេស​អង់គ្លេស​



​ក្រុមហ៊ុន Microsoft បាន​សម្លឹង​ដល់​ការបើក​ហាង​លក់រាយ​ផលិតផល​របស់ខ្លួន​ដំបូង​នៅ​ប្រទេស​អង់គ្លេស ដែល​ក្រុមហ៊ុន​នេះ​ទើបតែ​បើក​ដំណើរការ​ហាង​ថ្មី​នៅក្នុង​ទីក្រុង​ញូវយ៉ក និង​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី​។​

​ក្រុមហ៊ុន​នេះ​បាន​វិនិយោគ​លើ​ផ្នែក​អចលនទ្រព្យ​ជាមួយ​អ្នក​ចែកចាយ​បន្ត នឹង​ហាង​លក់រាយ​ផ្សេងទៀត ដោយ​ក្រុមហ៊ុន​ប្រើប្រាស់​នូវ​វិធីសាស្ត្រ​ក្នុង​ការធ្វើ​ជំនួញ​ដោយ​ការសហការ​រវាង​ហាង​មួយ​នឹង​ហាង​មួយ មិន​ថា​ជា​ហាង​តូច ឬ​ហាង​ធំ​។​

​នៅ​សហរដ្ឋអាមេរិក​ពិតជា​ពេញនិយម​បំផុត​នូវ​វិធីសាស្ត្រ​ជំនួញ​មួយ​នេះ ដែលមាន​ក្រុមហ៊ុន​ធំ​មួយចំនួន​ដូចជា Bloomingdale,Neiman Marcus, Ralph Lauren, Calvin Klein, Armani រួមទាំង John Lewis ផងដែរ​។​

​ក្រុមហ៊ុន Apple បាន​ជ្រើស​យក​វិធីសាស្ត្រ​នេះ​ផងដែរ ដោយ​ដំណើរការ​ហាង​លក់​នៅក្នុង​ទីក្រុង​ឡុង​ដ៍ ដើម្បី​លក់​ផលិតផល​របស់ខ្លួន​ឲ្យ​បាន​ដល់​ចំណុច​នៃ​គ្រោង​ការលក់​របស់​ក្រុមហ៊ុន​។ វា​បានចាប់ផ្តើម​ដំណើរការ​ហាង​លក់​តូច​មួយ​នៅ Selfridges នៃ​ទីក្រុង​ឡុង​ន៍ ដើម្បី​លើកកម្ពស់​ការលក់​នាឡិ​កា Apple ពេលដែល​ដាក់លក់​ជា​ផ្លូវការ​កាលពី​ខែមេសា​។​
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment