អាជីវកម្ម​​ថត​​ Pre-wedding កាក់​កប​ខ្លាំង​អំឡុង​រដូវ​ការ​មក​ដល់​ម្ដង​ៗ​



សេវាកម្ម​​ថតរូប​មុន​រៀបការ​ដែល​​ភាគ​ច្រើន​មិត្ត​អ្នក​អាន​និយម​ហៅ​តាម​ភាសា​អង់គ្លេស​ថា​ pre-wedding បច្ចុប្បន្ន​កំពុង​ពេញ​និយម​ក្នុង​ទីផ្សារ​កម្ពុជា ដែល​នាំ​ឲ្យ​អ្នក​ប្រកប​របប​ខាង​ផ្គត់ផ្គង់​សេវា​នេះ ​​កាក់កប​គួរសម​រម្យ​ដែរ ​អំឡុង​រដូវ​ការ​ម្ដង​ៗ​។​

​ម្ចាស់​អាជីវកម្ម​ថតរូប​ I Photo Plus Studio លោក​ ទូច សុធី ​ឲ្យដឹង​ថា​ លោក​អាច​ទទួល​បាន​គម្រោង​ថតរូប​មុន​រៀបការ​បាន​គួរ​សម​រម្យ​ដែរ​ បើ​គិត​ចាប់ពី​ខែ​​វិច្ឆិកា​ ​មក​ទល់​នឹង​ពេល​នេះ​ គឺ​ទទួល​បាន​ចន្លោះ​ពី ​៣-៤ ​​ ហើយ​អាច​នឹង​កើន​ឡើង​​​សម្រាប់​ខែ​​៤-៥ ខាង​មុខ។ ​​​ចំពោះ​តម្លៃ​វិញ​​អាស្រ័យ​លើ​ប្រភេទ​នៃ​ការ​ជ្រើសរើស​របស់​អតិថិជន ឬ​តម្រូវការ​ជាក់​ស្តែង​។​

​លោក​បន្ត​ថា​ សម្រាប់​ការ​ថត​រូប​មុន​រៀបការ​នេះ​ មានការ​ធ្លាក់​ចុះ​ អំឡុង​ខែ​វស្សា ។ លោក​ថា ការ​ថតរូប​មុន​​ពេល​​រៀបការ​ដែល​ប្រើ​ប្រភេទ​កាមេរ៉ា Canon DSL គឺ​ពេញ​និយម​ភាគច្រើន​សម្រាប់​គូ​ស្វាមី ភរិយា​ដែល​មាន​អាយុ​​​ប្រហែល​ ​២៥​ឆ្នាំ ឬ​លើស​​នេះ​បន្តិចបន្តួច​ ព្រោះ​កាមេរ៉ា​នេះ ជា​ប្រភេទ​កាមេរ៉ា​ដែល​ថត​ទៅ​មាន​រូបភាព​ច្បាស់​ខ្លាំង​។

​បុគ្គលិក​ផ្នែក​រៀបចំ​តុបតែង និង​Graphic Design បង​ស្រី ឡា​នី ឲ្យ ​The ​BNEWS​ ​ដឹង​ថា ​​​ហាង​ថតរូប​ ​Victory Photo Studio អាច​ទទួល​ភ្ញៀវ​​មក​ថត​ Pre-wedding ​ចន្លោះ​ពី​ ​៣០-៤០​​​គម្រោង​​ក្នុង​មួយ​ខែៗ​។​

បងស្រី​បន្ត​ថា​ ហាង​ថតរូប​ ​Victory Photo Studio អាច​ទទួល​បាន​ភ្ញៀវ​​​​ចំនួន​ប្រហែល​ប៉ុន​ខាង​លើ​ ​ពី​ខែ​តុលា មក​ដល់​ខែ​ធ្នូ​ ​(​រដូវ​ការ​ច្រើន​) ​បន្ត​​នឹង​អាច​ឆ្លាក់​ចុះ​ខ្លះ​នៅ​ខែ​បន្តបន្ទាប់​។​

​ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ G-Rise Photography លោក តាន់ លីន​ណា ប្រាប់ TheBNEWS ថា ការ​ថតរូប​មុន​ពេល​រៀបការ​មានការ​រីក​លូតលាស់​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ ចុងក្រោយ​នេះ មិន​ថា​អតិថិជន​នៅ​ក្នុង​ ឬ​ក្រៅ​ស្រុក​នោះ​ទេ​ ពូក​គេ​មួយ​ចំនួន​ ត្រូវការ​សេវាកម្ម​នេះ​។ លោក​មានប្រសាសន៍​ដូច្នេះ​ថា ៖«​និយាយ​ទៅ ភ្ញៀវ​របស់ខ្ញុំ​មិនមែន​មានតែ​នៅ​ទីក្រុង ឬ​ខេត្ត​នោះ​ទេ​ ភ្ញៀវ​បរទេស​ដែល​មកពី​អាមេរិក កាណាដា អង់គ្លេស បារាំង ​អូស្ត្រាលី​ ហុងកុង អី​ក៏​មក​រក​សេវាកម្ម​នេះ​ដែរ​»​។

​នៅ​ក្នុង​ការ​ផ្តល់​សេវា​កម្ម​ផ្នែក​ថតរូប​នេះ​ ​​ក្រុមហ៊ុន G-Rise Photography កំណត់​សេវា​ជា​កញ្ចប់ លោក លីន​ណា បាន​បញ្ជាក់ថា ៖ «​ភ្ញៀវ មក​ថត​អាច​ទៅតាម​សមត្ថភាព និង​ធនធាន​ដែល​គាត់​មាន​។ គាត់​អាច​ជ្រើសរើស​ថត​កន្លះ​ថ្ងៃ​នៅ​ទីក្រុង​ភ្នំពេញ​ខាង​ខ្ញុំ​គិត សេវាកម្ម ៧០០​ដុល្លារ ហើយ​បើ​មួយថ្ងៃ​ខាង​ខ្ញុំ​គិត ១.០០០​ដុល្លារ ហើយ​បើ​យើង​ទៅតាម​ខេត្ត​តម្លៃ​សេវាកម្ម​គិតពីរ​ថ្ងៃ​គឺ ២.០០០​ដុល្លារ »​។

​ការ​ថតរូប​មុន​ពេល​រៀបការ​ (Pre-wedding) គឺជា​ឈុត​ឆាក​មួយ​ប្រភេទ ដែល​ថត​នៅតាម​តំបន់​ទេសចរណ៍ ឬ​ទីកន្លែង​មាន​ទេសភាព​ស្អាតៗ​បែប​ធម្មជាតិ​។ ការ​ថត​រូប​នេះ​អាច​មាន​តម្លៃ​ចាប់ពី​ ៥០០​ដុល្លារ​រហូត ១.០០០ ឬ​២.០០០​ដុល្លារ​អាមេរិក​៕
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment