ក្រៅ​ពី​វត្ត​មាន Town Hall 11 នៅ​មាន Wizard Tower Level 9 និង​ផ្នែក​សំខាន់ៗ​មួយ​ចំនួន​ទៀត នៅ​ក្នុង​កំណែ​អាប់​ដេត​ជំនាន់​ក្រោយ​របស់​ Clash of Clans

សម្រាប់ប្រិយមិត្តដែល និយមចូលចិត្ត លេងហ្គេម Clash of Clans ប្រាកដជាពេញចិត្ត នឹងកំណែអាប់ដេតដ៏ធំ ដែល Supercell នឹងដាក់ឲ្យអាប់ដេត ក្នុងពេលដ៏ខ្លីនេះ ជាក់ជាមិនខាន។ 
10386746_983938531630470_6622837490873195662_n
ដូចដែលយើងបានដឹង រួចមកហើយថា Clash of Clans គឺជាហ្គេម​មួយ​​ ទទួល​បាន​ការ ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​ សំណាក់​អ្នក​លេង​ហ្គេម ​នៅ​ជុំវិញ​ពិភព​លោក​ ហើយ​វា​ក៍​ទទួល ​បាន​ការ​ទាញ​យក​ យ៉ាង​ច្រើន ​សន្ធឹក​សន្ធាប់​ ពី Playstore និង AppStore ផង​ដែរ។ បើយោងតាម ដំណឹងច្បាស់ការពី Official Facebook Page របស់ Clash of Clans, កំណែប្រែ ជំនាន់ថ្មីដ៏ធំ សម្រាប់ហ្គេម មួយនេះនឹងដាក់ ឲ្យអាប់ដេតក្នុងពេលឆាប់ៗ ប៉ុន្តែ Supercell ក៏មិនបានបញ្ជាក់ ពីកាលបរិច្ឆេទ ណាមួយ ច្បាស់លាស់ដែរ។ 
Clash of Clans ជំនាន់ចុងក្រោយនេះ នឹងបន្ថែម ក៏ដូចជាធ្វើការ វិវត្តន៍ទៅលើផ្នែក សំខាន់ៗមួយចំនួននៅ ក្នុងហ្គេម ដែលមានដូចជា៖
  • Town Hall Level 11 ដែលមានរូបរាង និងសណ្ឋានស្រស់ស្អាត ទាក់ទាញជាងមុន
  • Laboratory ​(កន្លែងអាប់ដេតទ័ព) នឹងឡើងដល់ level 9 ដែលយើងអាចនឹងសន្និដ្ឋានបានថា នឹងមានកងទ័ពប្រភេទណាមួយ អាចឡើង Level ទៀតជាក់ជាមិនខាន
  • Wizard Tower នឹងឡើងដល់ level 9 មានរូបរាងថ្មី ខ្លាំងនិងរឹងមាំជាងមុន
  • Gold Storage & Elixir Storage នឹងឡើងដល់ Level 12 ដែលអាចផ្ទុកកាក់មាស និងទឹកស្វាយបានកាន់តែច្រើន
  • ប្រិយមិត្តក៏អាចធ្វើការ Request/Donate Dark Spell (Spell បង្កើតដោយទឹកខ្មៅ) នៅក្នុងជំនាន់ អាប់ដេតថ្មីនេះផងដែរ
  • ការពាំនាំនូវ Defense ក៏ដូចជា Hero ថ្មី
  • កំណែប្រែទៅលើទំហំ Village Area នឹងត្រូវបានពង្រីកធំជាងមុន
  • រយៈពេលក្នុងការវាយទៅលើគូសត្រូវ (Attacking Time) នឹងយូរជាងមុនជាដើម។
cover11212313561_1196242013733453_8202831699352799375_nCapture12310419_1195285720495749_1026728538103004799_n11234923_1195125307178457_2685354994502807051_n
វីដេអូខ្លីអំពីកំណែអាប់ដេតទាក់ទងនឹង Wizard Tower level 9, Laboratory level 9, Gold Storage & Elixir Storage level 12!
វីដេអូខ្លីអំពីកំណែអាប់ដេតទាក់ទងនឹង Donating/Requesting Spell 
វីដេអូខ្លីអំពីកំណែអាប់ដេតទាក់ទងនឹង ទំហំ Village Area និង Attacking Time
នេះអាចជាដំណឹងដ៏ល្អ មួយសម្រាប់ COC Lovers ព្រោះយើងអាចចាត់ ទុកបានថាកំណែ អាប់ដេតចុងក្រោយនេះ អាចធ្វើឲ្យ​ COC កាន់តែ ប្រសើរឡើង ទាក់ទាញប្រជាប្រិយភាព និងអាចឲ្យអ្នក មិនធុញទ្រាន់ក្នុងការលេងវាឡើយ។ ខេមបូក៏សង្ឃឹម ដែរថា Supercell នឹងដាក់ឲ្យតម្លើង ទៅកាន់ជំនាន់ ចុងក្រោយនេះ ឲ្យបានលឿនទៅចុះ ប៉ុន្តែសម្រាប់ការ សន្និដ្ឋានរបស់យើង វាអាចនឹងដាក់ ឲ្យតម្លើងនៅក្នុងកំឡុង Christmas Day ឬនៅ ក្នុងកំឡុងបុណ្យចូលឆ្នាំសកល។ សម្រាប់ពត៌មាន បន្ថែមអ្នកអាចចូលទៅកាន់ Facebook Page របស់ Clash of Clans បានតាមរយៈ តំណរនេះ
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment