១) ក្រុមហ៊ុន Amazon
ក្រុមហ៊ុន Amazon ជាក្រុមហ៊ុនផ្គត់ផ្គង់សេវាលក់រាយដ៏ធំនៅលើពិភពលោកដែលចាប់ផ្ដើមដំណើរការតាំងពីទសវត្សឆ្នាំ ១៩៩០ មក។ បច្ចុប្បន្នក្រុមហ៊ុននេះទទួលបានចំណូលប្រមាណជា១០០ ពាន់លានដុល្លារក្នុងមួយឆ្នាំដែលបានមកការការលក់ទំនិញតាមបណ្ដាញអ៊ីនធឺណិតរបស់ខ្លួន។ ហើយពេលថ្មីៗនេះក្រុមហ៊ុន Amazon បានយន្តហោះគ្មានមនុស្សបើក(Drone)ដើម្បីដឹកជញ្ជូនទំនិញសម្រាប់អតិថិជនក្នុងតំបន់ទៀតផង។
ដូច្នេះមេរៀនមួយចំនួនដែលអាជីវកម្មខ្នាតតូចគួររៀនសូត្រតាមគឺត្រូវដឹងថា វត្ថុដែលក្នុងពិភពបច្ចេកវិទ្យាគឺមានការផ្លាស់ប្តូរលឿនបំផុត និងពិបាករំពឹងទុកបំផុត។ ហេតុដូចនេះអ្នកមិនគួរកំណត់ខ្លួនឯងឲ្យនៅមួយកន្លែងដោយមិនមានការផ្លាស់ប្តូរនោះឡើយ ហើយវាគ្មានបញ្ហាទេថាដែលអ្នកបានចំណាយពេលច្រើនប៉ុណ្ណាដើម្បីរៀបចំគម្រោងអាជីវកម្មរបស់អ្នក។ បដិវត្តន៍នៃបច្ចេកវិទ្យាឌីជីថលគឺគ្មានទីបញ្ចប់នោះឡើយ ដូច្នេះនៅពេលអ្នកដំណើរការអាជីវកម្មហាក់បីដូចជាមានអ្នកប្រាជ្ញកំពុងជួយប្រាប់អ្នក នឹងអាចឲ្យអ្នកមើលឃើញឱកាសណាមួយដែលអ្នកមិនរំពឹងទុកទៀតផង។
២) ក្រុមហ៊ុន eBay
ក្រុមហ៊ុន eBay ក៏មិនខុសពី Amazon ដែរដោយក្រុម eBay ក៏ជាក្រុមហ៊ុនផ្គត់ផ្គង់លក់ទំនិញតាមបណ្តាញអ៊ីនធឺណិតដោយបើកដំណើរការតាំងពីឆ្នាំ ១៩៩៥ ដែលក្រុមហ៊ុននេះជាក្រុមហ៊ុនទីមួយដែលទទួលទិញទំនិញពីអ្នកប្រើប្រាស់មកវិញដែលនិយាយជាសាមញ្ញថាទំនិញមួយទឹក។
ក្រុមហ៊ុន eBay ក៏បានផ្តល់ដំបូន្មានជាមេរៀនសម្រាប់អាជីវកម្មខ្នាតតូចថា នៅក្នុងពិភពពិត ក្នុងរូបមន្តនៃការលក់ និង តិកនិកនៃការលក់អាចនឹងទទួលជោគជ័យខ្លាំងលើការផ្សព្វផ្សាយតាមបណ្ដាញអ៊ីនធឺណិត និងអាចធ្វើឲ្យអាជីវកម្មរបស់អ្នកមានឱកាសពង្រីកខ្លួន និង ការចាប់យកឱកាសបានកាន់តែច្រើន។ និយាយជារួមនៅលើឆាកអ៊ីនធឺណិតបានផ្ដល់ឲ្យនូវពួកសហគ្រិនគ្រប់បែបយ៉ាងដើម្បីធ្វើអាជីវកម្មទាំងការបង្កើតផលិតផលផ្សព្វផ្សាយសេវាកម្ម ប្រកបដោយប្រសិទ្ធភាពដល់សហគមន៍ទូទាំងពិភពលោក។
0 comments:
Post a Comment