១) ធ្វើជាមនុស្សចេះជួយយកអាសា
នៅពេលដែលអ្នកជួយដល់សមាជិកក្រុមការងាររបស់អ្នក ឲ្យឆ្លងផុតនូវក្នុងស្ថានភាពដ៏លំបាកមួយ ឬ ជួយឲ្យពួកគេសម្រេចគម្រោងការងាររបស់គេ នោះអ្នកនឹងបង្រៀនពីទម្លាប់ដ៏មានឥទ្ធិពលមួយសម្រាប់មេរៀនពីភាពបរាជ័យដល់ក្រុមការងាររបស់អ្នក ដែលប្រសើរជាងអ្នក ឈរមើលពួកគេលិចលង់ ដូច្នេះអ្នកគួរតែបង្រៀនពួកគេពួកគេឲ្យចេះហែលឆ្លងនូវឧបសគ្គ។
២) ធ្វើជាមនុស្សដែលចេះគាំទ្រអ្នកដទៃ
សមាជិកក្រុមការងាររបស់អ្នក អាចនឹងមានឆន្ទៈហ៊ានប្រឈមជាមួយហានិភ័យនៃការបរាជ័យកាន់តែខ្លាំង ប្រសិនបើអ្នកចេះលើកទឹកចិត្តនិងគាំទ្រពួកគេ ជំនួសឲ្យការស្ដីបន្ទោសនៅពេលពួកគេប្រព្រឹត្តកំហុស។
៣) ចេះសួរដេញដោលពីកត្តាដែលធ្វើឲ្យបរាជ័យ
ដើម្បីរៀនពីភាពបរាជ័យ អ្នកត្រូវមានចិត្តស្មោះសរនិងក្លាហានក្នុងការសារភាព និង ទទួលខុសត្រូវ ហើយត្រូវចេះធ្វើការវិភាគកំហុសទាំងនោះ បន្ទាប់មកត្រូវចេះជជែកពិភាក្សាចំហមួយជាមួយក្រុមការងារ។
៤) បង្កើនភាពជាអ្នកដឹកនាំក្នុងក្រុមការងារ
នៅពេលដែលអ្នកដឹកនាំក្រុមការងារធ្វើការលើគម្រោងណាមួយមិនបានគិតគូរឲ្យបានច្បាស់លាស់ទេ អាចនឹងបង្កនូវបញ្ហាគ្រប់ប្រភេទកើតឡើង ដែលអាចនឹងបណ្ដាលឲ្យមានភាពបរាជ័យកើតឡើង។ ការគិតគូរឲ្យបានច្បាស់លាស់ ដើម្បីបំពេញការងារណាមួយដែលមានភាពស្មុគស្មាញ តម្រូវឲ្យអ្នកបន្ថែមពេលវេលាដើម្បីបញ្ចប់វា ដែលខុសពីអ្វីដែលអ្នកធ្លាប់គិត។
៥) ចេះបង្កើតចិត្តអំណត់
អ្នកមិនអាចឲ្យភាពបរាជ័យមកបង្អាក់ដំណើររបស់អ្នកនោះឡើយ នៅពេលដែលអ្នកបរាជ័យលឿនប៉ុណ្ណា ត្រូវរៀនពីវាឲ្យបានលឿនប៉ុណ្ណោះ ហើយត្រូវធ្វើការដកពិសោធន៍សាជាថ្មីម្តងទៀត ហើយនៅពេលដែលអ្នករកឃើញដំណោះស្រាយលឿនប៉ុណ្ណា នោះមានន័យថាអ្នកកំពុងស្វែងរកការអនុវត្តបរាជ័យលឿនប៉ុណ្ណោះ ហើយត្រូវចេះរៀនពីវាសាជាថ្មីម្តងទៀត។
0 comments:
Post a Comment