៧ ពាក្យ​ដែល​មាន​ឥទ្ធិពល​បំផុត​ដើម្បី​ធ្វើ​ឲ្យ​អ្នក​សម្រេច​គោល​ដៅ​តាម​ដែល​ខ្លួន​ចង់​បាន



១) ពាក្យ​ថា អ្នក (You)

នៅ​ក្នុង​ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Yale ពាក្យ​ថា អ្នក (You) មាន​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ១ គឺ​ជា​ពាក្យ​ដែល​មាន​ឥទ្ធិពល​បំផុត​ក្នុង​ភាសា​អង់គ្លេស។ ពាក្យ អ្នក បង្ហាញ​ពី​ចិត្ត​មេត្តា​ករុណា និង ការ​សង្កត់​ធ្ងន់​ទៅ​លើ​នរណា​ម្នាក់។ វិធី​តែ​មួយ​ដើម្បី​ធ្វើ​ឲ្យ​ពាក្យ​ថា​អ្នក​កាន់​តែ​មាន​ឥទ្ធិពល​គឺ​ការ​ប្រើប្រាស់​វា​ជា​ឈ្មោះ​បុគ្គល ដើម្បី​ធ្វើ​ឲ្យ​វា​កាន់​តែ​មាន​អត្ថន័យ​ថែម​ទៀត។

២) ពាក្យ​ថា​ស្រមើស្រមៃ (Imagine)

ពាក្យ​ថា​ស្រមើស្រមៃ (Imagine) បង្ហាញ​ពី​គំនិត​ដ៏​ធំ​ទូលំទូលាយ​ចំពោះ​រឿង​អ្វី​មួយ​ដែល​នឹង​អាច​កើត​ឡើង ដែល​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​គំនិត​សុទិដ្ឋិនិយម​ថែម​ទៀត។ ហើយ​ពាក្យ​នេះ​ដែរ បើក​ជំហរ​កាន់​តែ​ទូលំទូលាយ ដែល​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​ដើរ​រំលង​នូវ​រឿង​កង្វល់​ទាំង​ឡាយ ដើម្បី​ឲ្យ​អ្នក​ឆ្ពោះ​ទៅ​កាន់​អ្វី​ដែល​អ្នក​ចង់​បាន។

៣) ពាក្យ​ថា​ សកម្មភាព (Act)

គ្មាន​អ្វី​មាន​ឥទ្ធិពល​ជាង​ការ​បញ្ចេញ​សកម្មភាព​នោះ​ទេ នៅ​ពេល​មនុស្ស មាន​សកម្មភាព ដើម្បី​ធ្វើ​អ្វី​មួយ​ឲ្យ​កើត​ឡើង នោះ​មាន​ន័យ​ថា​ពួក​គេ​កំពុង​ធ្វើ​ឲ្យ​ខ្លួន​ឯង​ដើរ​ចូល​ទៅ​កាន់​តែ​ចិត្ត​នូវ​អ្វី​ដែល​ពួក​គេ​ចង់​បាន​ដោយ​មិន​គិត​ពី​លទ្ធផល។

៤) ពាក្យ​ថា ពី​ព្រោះ (Because)

ឥទ្ធិពល​នៃ​ពាក្យ ពី​ព្រោះ គឺ​ជា​ហេតុផល​ដើម្បី​ជួយ​ឲ្យ​មនុស្ស ភ្ជាប់​ទំនាក់​ទំនង​ទៅ​កាន់​មនុស្ស​ដទៃ​ផ្សេង​ទៀត ប្រកប​ដោយ​ភាព​សម​ហេតុផល និង ការ​ឆក់​យក​អារម្មណ៍​របស់​អ្នក​ដទៃ។

៥) ពាក្យ​ថា ឥឡូវ (Now)

ភាព​ឆាប់​រហ័ស​គឺ​ជា​អ្វី​ដែល​មនុស្ស​គ្រប់​រូប​ចង់​បាន នៅ​ពេល​អ្នក​ណា​ម្នាក់​ស្នើ​សុំ​អ្នក​ ហើយ​អ្នក​និយាយ​ថា អ្នក​អាច​ចាប់​ផ្តើម​វា​ឥឡូវ អ្នក​អាច​ប្តូរ​វា​ឥឡូវ អ្នក​អាច​ធ្វើ​វា​ឥឡូវ ចាំ​ថ្ងៃ​ស្អែក​យឺត​ពេក​ហើយ ម្សិលមិញ ហួស​បាត់​ទៅ​ហើយ ប៉ុន្តែ​​ឥឡូវ គឺ​ជា​ពេល​វេលា​ដែល​ល្អ​ក្នុង​ការ​ចាប់​ផ្តើម​ធ្វើ​។

៦) ពាក្យ​ថា ជឿ (Believe)

ពាក្យ​ថា ជឿ គឺ​ជា​ជំហាន​ដំបូង​ដើម្បី​ធ្វើ​អ្វី​មួយ​បង្កើត​ឲ្យ​ចេញ​ជា​រូប​រាង ហើយ​ជា​ធាតុ​ដែល​យើង​អាច​យក​ឈ្នះ​លើ​ដែន​កំណត់​របស់​ខ្លួន​ នៅ​ពេល​ដែល​អ្នក​ជឿ​លើ​ខ្លួន​ឯង​ អ្វីៗ​គ្រប់​យ៉ាង​គឺ​សុទ្ធ​តែ​អាច​ទៅ​រួច​ទាំង​អស់។

៧) ពាក្យ​ថា ធានា (Guaranteed)

ពាក្យ​ថា ធានា អាច​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​សកម្មភាព​របស់​អ្នក ព្រោះ​វា​បាន​ផ្តល់​នូវ​ភាព​ទុកចិត្ត ចំពោះ​បញ្ហា​ណា​មួយ ដើម្បី​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​អ្វី​ដែល​ខ្លួន​ចង់​បាន។
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment