៥ ជំនាញ​ដើម្បី​រៀន​សូត្រ​បន្ថែម ធ្វើ​ឲ្យ​ខ្លួន​ឯង​ជា​មនុស្ស​ពោរពេញ​ដោយ​សក្ដានុពល



១) រៀន​ភាសា​បរទេស​ថ្មី​ណាមួយ​បន្ថែម​ទៀត

ប្រសិន​បើ​ភាសា​អង់គ្លេស​ជា​ភាសា​បរទេស​តែ​មួយ​ដែល​អ្នក​ចេះ​ នោះ​មាន​ន័យ​ថា​កំពុង​ខ្វះ​ខាត​នូវ​ភាសា​ ៤ សំខាន់​ផ្សេង​ទៀត​ដែល​គេ​និយម​ប្រើ​នៅ​លើ​ពិភពលោក។ ការ​កើន​ឡើង​​សកលភាវូបនីយកម្ម​ រាល់​អ្វីៗ​ទាំង​អស់​មក​ពី​វិស័យ​ពាណិជ្ជកម្ម ប្រព័ន្ធ​ផ្សព្វផ្សាយ និង សេដ្ឋកិច្ច គឺ​តម្រូវ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ភាសា​បរទេស​ដើម្បី​ប្រាស្រ័យ​ទាក់ទង ជា​មួយ​មនុស្ស​ដែល​ប្រើ​ភាសា​ផ្សេង​ពី​ភាសា​អង់គ្លេស។

នៅ​ពេល​ដែល​អ្នក​អាច​ប្រើ​ភាសា​បរទេស​បាន​យ៉ាង​ហោច​ណាស់​ពីរ នោះ​ជា​សញ្ញា​បង្ហាញ​ថា​អ្នក​កំពុង​មាន​ប្រៀប​ជាង​ដៃ​គូ​របស់​អ្នក​ដែល​ប្រើ​បាន​ត្រឹម​មួយ​ភាសា។ ការ​រៀន​ភាសា​បន្ថែម​ អាច​ផ្តល់​អ្នក​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ ដែល​វា​អាច​ជួយ​បង្កើន ការ​បម្លែង​ខួរ​ក្បាល រួម​ទាំង​ជំនាញ​នៃ​ការ​សម្រេច​ចិត្ត​ទៀត​ផង។

២) លេខ​ឧបករណ៍​តន្ត្រី

ការ​ហាត់​រៀន​លេខ​ឧបករណ៍​តន្ត្រី​មិន​ត្រឹម​តែ​ជា​ការ​បង្អួត​ពី​ទេពកោសល្យ​របស់​អ្នក​ទៅ​មិត្តភ័ក្ដិ​ឬ​មនុស្ស​ជុំវិញ​អ្នក​ប៉ុណ្ណោះ​ទេ វា​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​ភាព​វៃ​ឆ្លាត​ទៀត​ផង។ ការ​ស្រាវជ្រាវ​បង្ហាញ​ថា​ការ​លេខ​ឧបករណ៍​តន្ត្រី​អាច​បង្កើន​កម្រិត​ IQ រហូត​ដល់​ទៅ ៧ ពិន្ទុ​ ហើយ​ការ​រៀន​លេខ​ឧបករណ៍​តន្ត្រី​បង្កើន​នូវ​ជំនាញ​នៃ​ការ​ផ្តោត​អារម្មណ៍ ដែល​វា​នឹង​ក្លាយ​ជា​ជំនាញ​ដ៏​សំខាន់​ដែល​ធ្វើ​ឲ្យ​អ្នក​ជា​មនុស្ស​ដែល​ពូកែ​ស្ដាប់​។

៣) ជំនាញ​ការ​ថ្លែង​សន្ទរកថា​នៅ​ទី​សាធារណៈ

លោក មហាសេដ្ឋី Warren Buffet ជា​រឿយៗ​តែង​និយាយ​ថា​ជំនាញ​ដែល​មាន​តម្លៃ​ដែល​និស្សិត​បញ្ចប់​ការ​សិក្សា​ត្រូវ​រៀន​បន្ថែម​គឺ​សិល្បៈ​នៃ​ការ​និយាយ​នៅ​ទី​សាធារណៈ(Public Speaking)។ នៅ​ពេល​ដែល​អ្នក​ជា​មនុស្ស​ដែល​ពូកែ​និយាយ​ ទាំង​នៅ​ក្នុង​ការ​សម្ភាសន៍​ការងារ ការ​ធ្វើ​បទ​បង្ហាញ ក្នុង​អាជីវកម្ម វា​នឹង​ធ្វើ​ឲ្យ​អ្នក​ ជា​មនុស្ស​ដែល​ឈរ​នៅ​ខ្ពស់​ជាង​គេ​ក្នុង​បណ្ដា​មនុស្ស​ទាំង​ឡាយ​រាប់​ពាន់​នាក់។

៤) រៀន​សរសេរ​ប្លុក

ការ​ហាត់​រៀន​សរសេរ​ប្លុក​តាម​បណ្ដាញ​សង្គម​ គឺ​ផ្តល់​ភាព​សំខាន់​ណាស់​ប្រសិន​បើ​អ្នក​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន និង​មាន​ឈ្មោះ​យីហោ​ច្បាស់​លាស់។ ការ​សរសេរ​អត្ថបទ​នៅ​លើ​ប្លុក​អាច​ជួយ​ឲ្យ​អ្នក​អភិវឌ្ឍ​នៅ​ជំនាញ​ជា​ច្រើន​បញ្ចូល​គ្នា​បន្ថែម តាម​រយៈ​ការ​សរសេរ យុទ្ធសាស្ត្រ​ទីផ្សារ ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​ស្គាល់​អ្នក ជា​ឧទាហរណ៍​ជាក់​ស្តែង​គ្រាន់​តែ​ឆ្នាំ ២០១៤ មាន​អ្នក​អាន​នៅ​លើ​ប្លុក​រហូត​ដល់​ទៅ ១៥០ លាន​នាក់​។

៥) ជំនាញ​ការ​អាន

មហាសេដ្ឋី​លំដាប់​លេខ ១ ពិភពលោក​លោក Bill Gates ធ្លាប់​បាន​ថ្លែង​នៅ​ទី​សាធារណៈ​ថា​លោក​មាន​ការ​សោកស្ដាយ​ណាស់​ក្នុង​ជីវិត​របស់​លោក​ ដែល​មិន​មាន​សមត្ថភាព​ក្នុង​ការ​អាន​ឲ្យ​បាន​លឿន។ ពេល​វេលា​គឺ​មាន​សារសំខាន់​ណាស់​ ហើយ​វា​ក៏​ជា​របស់​ដែល​មិន​អាច​ទិញ​បាន​មក​វិញ​នៅ​ពេល​វា​កន្លង​ហួស​ ដូច្នេះ​អ្នក​គួរ​ចំណាយ​ពេល​ខ្លះ​សម្រាប់​ខ្លួន​ឯង​ដើម្បី​ស្វែង​រក​ការ​សិក្សា​នូវ​ជំនាញ​ក្នុង​ការ​អាន​ឲ្យ​បាន​លឿន។
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment