១) អ្នកគួរតែហ៊ានទូរស័ព្ទទៅកាន់មនុស្ស ដែលអ្នកមានអារម្មណ៍ខ្លាចចំពោះគេ។
២) អ្នកគួរតែភ្ញាក់ពីព្រលឹម ដើម្បីជម្នះចិត្តដែលអ្នកមិនចង់ក្រោក។
៣) អ្នកគួរតែមានចិត្តសប្បុរសចំពោះអ្នកដទៃ ឲ្យបានច្រើនជាងការទទួលបានមកវិញរបស់អ្នក។
៤) អ្នកគួរតែខ្វល់ខ្វាយចំពោះអ្នកដទៃឲ្យបានច្រើនជាងការខ្វល់ខ្វាយពីខ្លួនឯង។
៥) អ្នកត្រូវតែប្រយុទ្ធតស៊ូឲ្យបានខ្លាំងបំផុតពេលដែលអ្នកត្រូវរបួសទាំងអ្នកកំពុងឈឺចាប់។
៦) អ្នកត្រូវតែដឹកនាំតម្រង់ទិសខ្លួនឯងឲ្យហើយមុនពេលដែលមិនទាន់មាននរណាម្នាក់ ដើរតាមក្រោយអ្នក។
៧) អ្នកត្រូវផ្តល់តម្លៃឲ្យខ្លួនឯងឲ្យបានច្រើនបំផុត ទោះបីជាអ្នកដទៃមិនផ្តល់ឲ្យអ្នកក៏ដោយ។
៨) អ្នកត្រូវចេះធ្វើខ្លួនជាមនុស្សល្ងង់ នៅពេលដែលអ្នកកំពុងស្វែងរកនូវចម្លើយមួយដែលអ្នកមិនទាន់ដឹង។
៩) អ្នកគួរផ្តល់លទ្ធផលឲ្យអ្នកដទៃ នៅពេលដែលអ្នកប្រើការដោះសារណាមួយសម្រាប់ខ្លួនឯង។
១០) អ្នកគួរតែធ្វើការស្រាវជ្រាវដើម្បីស្វែងរកការពន្យល់សម្រាប់ខ្លួន ទោះបីជានៅពេលដែលអ្នកទទួលស្គាល់ការពិតពីនរណាម្នាក់ក៏ដោយ។
១១) នៅពេលដែលអ្នកប្រព្រឹត្តកំហុស អ្នកត្រូវសំដែងខ្លួនជាមនុស្សល្ងង់ដើម្បីទទួលបានការណែនាំពីមនុស្សដទៃ។
១២) នៅពេលធ្វើអ្វីមួយបរាជ័យត្រូវព្យាយាមសាឡើងវិញ ម្តងហើយម្តងទៀតមិនត្រូវបោះបង់ចោលឡើយ។
១៣) អ្នកត្រូវតែរត់ឲ្យបានលឿនបំផុត ទោះបីជាអ្នកសល់ដង្ហើមចុងក្រោយក៏ដោយ។
១៤) អ្នកត្រូវតែមានភាពរួសរាយរាក់ទាក់ ទៅកាន់មនុស្សដែលមិនរួសរាយរាក់ទាក់មករកនាក់។
១៥) អ្នកត្រូវតែទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន ទោះបីជាវាខុសក៏ដោយ។
១៦) អ្នកត្រូវបន្តដើរឆ្ពោះទៅមុខជានិច្ច ទៅកាន់កន្លែងដែលអ្នកចង់ទៅ ទោះបីជាមានអ្វីនៅរាំងពីមុខអ្នកក៏ដោយ។
0 comments:
Post a Comment