១) ស្វែងយល់ពីបញ្ហាលើដែនកំណត់របស់ខ្លួន
តើអ្នកធ្លាប់មានអារម្មណ៍ថា ហេតុអ្វីបានជាអ្នកមិនសមក្លាយជាអ្នកមានដែរឬទេ? ដែលនេះហើយជាបញ្ហាដែលបញ្ជាក់ថាអ្នកមិនទាន់យល់ច្បាស់ពីបញ្ហាលើដែនកំណត់របស់អ្នក។ ជំហានដំបូងដើម្បីដោះស្រាយវា អ្នកត្រូវសួរខ្លួនឯងថា ហេតុអ្វីបានជាអ្នកមានអារម្មណ៍បែបនេះ។ អ្នកមិនអាចក្លាយជាអ្នកមានឬមិនអាចទទួលបានជោគជ័យដោយសារតែអ្នកក្មេងពេក។ ដូច្នេះអ្នកគួរតែបញ្ឈប់ការគិតបែបនេះ ហើយដូរមកគិតវិញថា អ្នកគួរតែក្លាយជាអ្នកមាន និង ជាមនុស្សជោគជ័យម្នាក់។
២) ពេញចិត្តចំពោះអ្វីដែលខ្លួនមាន
នៅពេលដែលអ្នកពេញចិត្តនូវអ្វីដែលខ្លួនឯងមាន អ្នកនឹងបិទបញ្ចប់នូវការចង់បានរបស់ផ្សេងបន្ថែមទៀត។ ប្រសិនបើអ្នកផ្ដោតចិត្តទៅលើអ្វីដែលអ្នកមិនមាន នោះអ្នកនឹងកើតមានចិត្តចង់បានឥតឈប់ឈរក្នុងខ្លួនរបស់អ្នក។ ដូច្នេះដើម្បីជំនួសឲ្យក្តីបារម្ភនៅពេលអនាគត អ្នកគួរផ្តោតយកចិត្តទុកដាក់លើទ្រព្យសម្បត្តិដែលអ្នកមាននៅពេលបច្ចុប្បន្ន ហើយនិយាយប្រាប់ខ្លួនឯងថា ខ្ញុំរីករាយចំពោះទ្រព្យដែលខ្ញុំមាន ហើយអាចធ្វើអ្វីៗបានគ្រប់យ៉ាងដែលខ្ញុំចង់ធ្វើ ជាមួយអ្វីដែលខ្ញុំមាន។
៣) ស្វែងរកឲ្យឃើញពីទេពកោសល្យពិតរបស់ខ្លួន
បុគ្គលជោគជ័យភាគច្រើនយល់ច្បាស់ពីទេពកោសល្យពិតរបស់ខ្លួន ដូច្នេះដើម្បីស្វែងរកឲ្យឃើញនូវភាពប៉ិនប្រសព្វរបស់អ្នក ត្រូវសាកល្បងសួរសំនួរទាំងនេះមកកាន់ខ្លួនឯង។ តើអ្វីដែលខ្ញុំចូលចិត្តធ្វើច្រើនជាងគេបំផុត? តើសកម្មភាពអ្វីខ្លះដែលធ្វើឲ្យខ្ញុំសប្បាយរីករាយ? តើសកម្មភាពអ្វីខ្លះដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាពេញចិត្តខ្លាំង? តើអ្វីជាចំណុចអំណោយផលពីធម្មជាតិបំផុតរបស់ខ្ញុំ?
៤) ធ្វើតែរឿងដែលមានលក្ខណៈស្របតាមទេពកោសល្យរបស់ខ្លួនឯង
រាល់សហគ្រិនជោគជ័យនៅពេលដែលពួកគេនិយាយថា ទេ (No) វាមានភាពសំខាន់ជាងអ្វីដែលយើងនិយាយ បាទ(Yes) ទៅទៀត។ ប្រសិនបើមានការស្នើសុំឲ្យអ្នកធ្វើអ្វីមួយដែលផ្ទុយពីទេពកោសល្យរបស់អ្នក និយាយថាទេជាជម្រើសល្អបំផុត។ មនុស្សភាគច្រើនគិតថាពួកគេកំពុងរវល់ខ្លាំងក្នុងការធ្វើអ្វីដែលជាការងារពួកគេស្រលាញ់ តាមការពិត រូបអ្នកផ្ទាល់ជាអ្នកកំណត់ពេលវេលាសម្រាប់ខ្លួនឯង ។ ការចំណាយពេលយ៉ាងហោចណាស់មួយម៉ោងក្នុងមួយថ្ងៃ ធ្វើរឿងដែលអ្នកចូលចិត្តនិងជារឿងស្របតាមទេពកោសល្យរបស់អ្នក ជារឿងល្អបំផុតដើម្បីឲ្យអ្នកហ្វឹកហាត់ខួរក្បាលរបស់អ្នក។
គ្មាននរណាម្នាក់ដឹងថាខ្លួនស្លាប់នៅពេលណានោះទេ ដូច្នេះអ្នកគួរតែរីករាយនឹងធ្វើអ្វីដែលជាទេពកោសល្យរបស់ជារឿងល្អបំផុតសម្រាប់ខ្លួនឯង។
0 comments:
Post a Comment