១) ជាមនុស្សដែលបើកចិត្តទូលាយដើម្បីចំណេះដឹងថ្មីៗ
មនុស្សដែលមានឋានៈខ្ពស់នៅកន្លែងធ្វើការ បានទទួលស្គាល់ថានៅពេលដែលពួកគេ ត្រលប់មកពីវិស្សមកាលវិញគឺមានការផ្ចិតផ្ចង់ខ្ពស់ក្នុងការងារខ្លួន។ បន្ទាប់ពីការដើរលំហែ ទាំងអារម្មណ៍ទាំងចិត្តមានភាពធូរស្រាលនិងស្រឡះ ដែលធ្វើឲ្យពួកគេមានទស្សនៈច្បាស់លាស់លើអ្វីគ្រប់យ៉ាង និងធ្វើឲ្យខ្លួនមានគំនិតសុទិដ្ឋិនិយមចំពោះខ្លួនឯងផងដែរ។
២) ពួកគេជាមនុស្សដែលមានបណ្ដាញទំនាក់ទំនងទូលំទូលាយ
នៅពេលដែលអ្នកបានទៅដើរកម្សាន្តនៅប្រទេសដទៃ ឬ ទស្សនៈកិច្ច ក្នុងកម្មវិធីកិច្ចប្រជុំ ឬ សិក្ខាសាលា អ្នកនឹងអាចមានឱកាសជួបជាមួយមនុស្សជាច្រើនមកពីប្រទេសផ្សេងគ្នានៃពិភពលោក។ នេះក៏ជាឱកាសមួយទៀតដែលអ្នកអាចលើកកម្ពស់ខ្លួនឯង និង បង្កើតបណ្ដាញទំនាក់ទំនងសង្គម ដែលនេះជាចំណុចសំខាន់មួយ ប្រសិនបើអ្នកចង់បង្កើតទំនាក់ទំនងរបស់អ្នក។
៣) ពួកគេជាមនុស្សដែលពូកែរៀបចំ
តើមនុស្សដែលស្រលាញ់ចូលចិត្តការធ្វើដំណើរជាមនុស្សពូកែរៀបចំដោយរបៀបណា? នៅពេលដែលអ្នកមានគម្រោងចង់ធ្វើដំណើរទៅក្រៅប្រទេស មិនថាអ្នកធ្វើដំណើរតែម្នាក់ឯង ជាគ្រួសារ ជាមួយមិត្តភ័ក្ដិ ឬ ដំណើរទស្សនៈកិច្ចការងារនោះទេ រាល់អ្វីៗទាំងអស់គឺសុទ្ធតែអ្នកជាអ្នករៀបចំខ្លួនឯង មិនថាប្រាក់ កន្លែងស្នាក់នៅ អ្វីដែលត្រូវធ្វើ គឺអ្នកខ្លួនឯងជាអ្នករៀបចំទុក នៅពេលដែលអ្នកត្រលប់ចូលកន្លែងការងាររបស់អ្នកវិញ កិច្ចការទាំងឡាយមើលទៅហាក់បីដូចជាងាយស្រួលសម្រាប់អ្នកក្នុងការបញ្ចប់។
៤) ជាមនុស្សដែលដឹងច្រើនពីវប្បធម៌ប្រទេសដទៃ
នៅពេលដែលអ្នកកំពុងធ្វើដំណើរ ទៅក្រៅប្រទេស ភ្នែករបស់អ្នកកំពុងសម្លឹងមើលឃើញនូវភាពខុសប្លែកគ្នានៃវប្បធម៌បរទេស ជាមួយនឹងវប្បធម៌របស់ខ្លួន។ អ្វីដែលអ្នកបានឃើញជាលើកដំបូងនេះហើយអាចជាបទពិសោធន៍ដើម្បីជួយអ្នកឲ្យយល់ពីរបៀបនៃការដោះស្រាយបញ្ហាក្នុងស្ថានភាពផ្សេងៗទាំងក្នុងជីវិតឯកជន និង ជីវិតការងារ ។ ការចេះសង្កេតពីរបៀបរបបនៃការធ្វើការរបស់ជនបរទេស អាចជួយឲ្យអ្នកយកវាមកប្រើប្រាស់ក្នុងជីវិតជាក់ស្តែងរបស់អ្នក។
៥) ពួកគេជាមនុស្សដែលយល់ច្បាស់ពីសង្គមរស់នៅជាក់ស្តែង
ការធ្វើដំណើរទៅក្រៅប្រទេសមានន័យថា អ្នកបានកំពុងបង្កើនកម្រិតចំណេះដឹងរបស់អ្នកមួយបន្ថែមទៀត ស្តីពីវប្បធម៌ និង ភាសាជាដើម។ ទាំងវប្បធម៌ ភាសា និង សង្គមខាងក្រៅ គឺវាមិនដូចនឹងវប្បធម៌ក្នុងសង្គមខ្លួនឯងឡើយ នេះហើយជាហេតុធ្វើឲ្យអ្នកត្រូវសិក្សាពីភាសាប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគេ ឬ ក៏ទិញសៀវភៅសន្ទនាដើម្បីហ្វឹកហាត់ ដែលនេះផ្តល់ឱកាសឲ្យអ្នកធ្វើការសាកល្បងដោយផ្ទាល់ពីសមត្ថភាពរបស់ក្នុងក្នុងសង្គមពិតប្រាកដ តើអ្នកប្រើប្រាស់ជំនាញទំនាក់ទំនងក្នុងសង្គមបានល្អកម្រិតណា។
0 comments:
Post a Comment