តាមរយៈគេហទំព័រforbes បានឲ្យដឹងថាប្រាក់ចំណូលដែលច្រើននឹកស្មានមិនដល់ នៅក្នុងអាជីបជាតារាចម្រៀង ដែលភាគច្រើននៃប្រាក់ចំណូលនេះគឺពួកគេបានមកពីការប្រគុំតន្ត្រីទេសចរណ៍ពិភពលោក សម្រាប់ឆ្នាំ២០១៥នេះ។
បើនិយាយអំពីតារាស្រីដែលអាចរកប្រាក់ចំណូលបានច្រើនជាងគេនោះ ដំបូងឡើយអាចនឹងនឹកគិតថាប្រាកដជាតារាស្រីដែលមានស្លឺម Taylor Swift ហើយ។ ប៉ុន្តែអ្វីដែលជាការពិតសម្រាប់តារាស្រីដែលរកប្រាក់ចំណូលច្រើនជាងគេបំផុតសម្រាប់ឆ្នាំនេះ គឺបានទៅលើគូប្រជែងរបស់នាង គឺ Katy Perry។ មួយភាគធំនៃប្រាក់ចំណូលរបស់ Katy Perry គឺបានមកពីការប្រគុំតន្ត្រីទេសចរណ៍ Prismatic World Tour ដែលធ្វើឲ្យនាងអាចទទួលបានប្រាក់១៣៥លានដុល្លារ ដែលរាល់ការប្រគុំតន្ត្រីក្នុងមួយទីក្រុងអាចទទួលបានជាង២លានដុល្លារ។
ចំណែកឯ Taylor Swift នាងទទួលបានចំណាត់លេខពីរ ដោយនាងអាចរកចំណូលបាន៨០លានដុល្លារ តាមរយៈការលក់Albumn 1989 បានច្រើនជាង២,៦លាន និងការប្រគុំតន្ត្រីទេសចរណ៍ដែលមានឈ្មោះថា 1989 ដែលក្នុងមួយទីក្រុងនាងទទួលបានជាង៤លានដុល្លារ។
ចំណាត់ថ្នាក់លេខ៣ បានទៅលើ Fleetwood Mac ដែលរកចំណូលបាន ៥៩,៥លានដុល្លា។
ចំណាត់ថ្នាក់លេខ៤ បានទៅលើ Lady GaGa ដែលរកចំណូលបាន ៥៩លានដុល្លា។
ចំណាត់ថ្នាក់លេខ៥ បានទៅលើ Beyoncé ដែលរកចំណូលបាន ៥៤,៥លានដុល្លា។
0 comments:
Post a Comment