១) ការសម្រេចចិត្តធ្វើការងារដោយផ្អែកតាមគំនិតអ្នកដទៃ
នៅពេលដែលអ្នកធ្វើការសម្រេចចិត្តធ្វើការងារអ្វីមួយដោយផ្នែកដោយគំនិតអ្នកដទៃ នោះនឹងអាចមានរឿងពីរកើតឡើងចំពោះអ្នក៖ ទី១ ធ្វើឲ្យអ្នកមានភាពទន់ខ្សោយក្នុងអាជីពការងារដែលអ្នកចាប់យកនោះ ជាក់ស្តែងនៅក្នុងសង្គមបច្ចុប្បន្ន មាននិស្សិតច្រើនគួរសមដែរក្រោយការបញ្ចប់ការសិក្សាមានការសោកស្តាយ ចំពោះអ្វីដែលគេបានសិក្សា និង បានចាប់អាជីពធ្វើក្នុងជីវិតរស់នៅ។ ទី២ អ្នកអាចនឹងបរាជ័យក្នុងការប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវសីលធម៌របស់ខ្លួន នៅពេលដែលអ្នកទទួលបរាជ័យ។
២) ការលះបង់ពេលវេលាក្នុងការងារច្រើនពេក
ការប្រឹងប្រែងធ្វើការងារខ្លាំង ជាវិធីមួយដែលជួយធ្វើឲ្យពិភពលោកប្រែប្រួលទៅមុខ ដែលថែមទាំងធ្វើឲ្យអ្នកបានសិក្សាបន្ថែម ដើម្បីអភិវឌ្ឍខ្លួនផងដែរ។ ប៉ុន្តែ វានឹងក្លាយជាបញ្ហានៅពេលដែលចំណាយពេលច្រើនពេកជាមួយការងារច្រើនជាងមនុស្សដែលស្និទ្ធនឹងអ្នកខ្លាំង។ ជាធម្មតាមនុស្សយើងតែងប្រឹងប្រែងធ្វើការងារខ្លាំង ក្នុងការរកចំណូលដើម្បីមនុស្សដែលយើងស្រលាញ់ ដោយពួកគេភ្លេចខ្លួនមិនបានដឹងថាខ្លួនកំពុងឲ្យតម្លៃលើក្រុមហ៊ុនច្រើនជាងលុយ។ ដូច្នេះជាដំណោះស្រាយអ្នកត្រូវរកឲ្យឃើញនូវកូនសោដើម្បីស្វែងរកតុល្យភាពរវាងការងារដែលអ្នកស្រលាញ់ និងការចំណាយពេលជាមួយមនុស្សដែលអ្នកស្រលាញ់។
៣) បរាជ័យក្នុងការបង្ហាញពីអារម្មណ៍ខ្លួនឯង
អ្នកត្រូវដឹងថា ការបង្ហាញពីអារម្មណ៍ខ្លួនខ្លាំងពេកទៅអ្នកដទៃវានឹងអាចជាគ្រោះថ្នាក់មួយសម្រាប់ខ្លួន ដោយពេលខ្លះតម្រូវឲ្យអ្នកចេះបិទបាំងពីអារម្មណ៍ និង គ្រប់គ្រងអារម្មណ៍ខ្លួនឯងផងដែរ។ អ្វីដែលល្អអ្នកគួរតែធ្វើគឺការបង្ហាញអារម្មណ៍ត្រង់មួយទៅកាន់អ្នកដទៃឲ្យគេបានដឹងបានលឺ ទោះបីជាវាមានអារម្មណ៍ថាឈឺចាប់ តែវាជាកត្តាដែលជំរុញឲ្យអ្នកមានភាពស្មោះត្រង់។
0 comments:
Post a Comment