មូលហេតុ ៣ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​មេដឹកនាំ​គ្រប់​រូប​ ត្រូវ​ការ​ពេល​ស្ងប់ស្ងាត់​តែ​ម្នាក់​ឯង


១) ភាព​ស្ងៀម​ស្ងាត់​តែ​ឯង ជា​ពេល​ដែល​ធ្វើ​ឲ្យ​គំនិត​ភ្លឺ​ថ្លា

ការ​នៅ​ស្ងប់​ស្ងាត់​តែ​ឯង មាន​សារៈសំខាន់ ប្រសិន​បើ​អ្នក​ ចង់​ក្លាយ​ជា​មនុស្ស​ដែល​មាន​ភាព​ច្នៃ​ប្រឌិត។ ជា​រឿយៗ​ការ​នៅ​ស្ងប់ស្ងាត់​តែ​ឯង ជា​ការ​ឆ្លុះ​បញ្ចាំង​ថា គំនិត​របស់​អ្នក គឺ​មាន​ភាព​ភ្លឺ​ថ្លា​ឡើង ហើយ​អាច​គិត​ពី​អ្វី​មួយ​បាន​ស៊ី​ជម្រៅ ហើយ​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​អាច​សន្សំ​សំចៃ​ពេល​វេលា​បាន​ទៀត​ផង ជា​ធម្មតា​មនុស្ស​គ្រប់រូប​មាន​គំនិត​រាប់​រយ​រាប់​ពាន់ តែ​មិន​អាច​ប្រការ​បាន​សូម្បី​តែ​មួយ ព្រោះ​អ្នក​មិន​ដែល​បាន​ខ្វល់​ខ្វាយ​នូវ​ពេល​ដែល​អ្នក​បង្ហាញ​ចេញ​មក​ខាង​ក្រៅ។

២) ភាព​ស្ងៀម​ស្ងាត់​តែ​ឯង គឺ​ជា​ចំណី​របស់​ខួរក្បាល

អ្នក​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​រក​ឃើញ​ថា​ ខួរក្បាល ត្រូវ​ការ​ភាព​ស្ងប់ស្ងាត់ ដូច​នឹង​ភាព​ត្រូវ​ការ​ទំនាក់​ទំនង​ក្នុង​សង្គម​ដែរ។ ការ​ផ្ដាច់​ខ្លួន​ឲ្យ​នៅ​ឆ្ងាយ​ពី​គេ ពី​ក្រុម​ការងារ គឺ​ជា​ពេល​ដែល​មាន​សារៈសំខាន់​ នៅ​ពេល​ដែល​អ្នក​កំពុង​ព្យាយាម​ស្វែង​រក​អ្វី​មួយ​ប្រកប​ដោយ​អត្ថន័យ។ នៅ​ពេល​ដែល​អ្នក​មិន​អាច​ផ្ដោត​យក​ចិត្ត​ទុក​ដាក់​លើ​អ្វី​មួយ​បាន​ល្អ​ លើ​ចំណុច​អ្វី​មួយ​ អ្នក​គួរ​តែ​ធ្វើ​ឲ្យ​ខ្លួន​អ្នក​ដាច់​ឆ្ងាយ​ពី​គេ​ក្នុង​ភាព​ស្ងប់ស្ងាត់​មួយ​ដើម្បី​ឲ្យ​ចិត្ត​របស់​អ្នក​ ជ្រៀត​ចូល​ខ្លាំង​ទៅ​ក្នុង​ការ​ចងចាំ គំនិត និង អារម្មណ៍ ដែល​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​ប្រព័ន្ធ​ខួរក្បាល​មាន​ដំណើរ​ការ។

៣) បង្ហាញ​ពី​ការ​គោរព នៃ​ភាព​ស្ងៀមស្ងាត់

ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​ម្នាក់ ពេល​ខ្លះ​អ្នក​ក៏​ត្រូវ​ចេះ​ទុក​ឱកាស​ឲ្យ​បុគ្គលិក​ខ្លួន បង្កើត​ភាព​ស្ងប់ស្ងៀម​ផ្ទាល់​ខ្លួន​ផង​ ដើម្បី​ឲ្យ​ពួក​គេ​បាន​គិត។ ពេល​ខ្លះ​ការងារ ក៏​មិន​តម្រូវ​ឲ្យ​អ្នក​នៅ​ជាប់​មួយ​កន្លែង​ដែរ ការ​គោរព​ពេល​វេលា​បុគ្គលិក​របស់​ខ្លួន​ធ្វើ​ការ​ពី​ផ្ទះ​ មិន​មែន​មាន​ន័យ​ថា​ពួក​គេ​មិន​អាច​ធ្វើ​អ្វី​បាន​សោះ​លុះ​ត្រា​តែ​មក​កន្លែង​ការងារ​ទើប​ធ្វើ​បាន​នោះ​ឡើយ។ 
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment