សៀវភៅ ៦ ក្បាលល្អបំផុតដែលលោក Mark Zuckerberg គិតថាមនុស្សគ្រប់រូប...
លោក Mark Zuckerberg បច្ចុប្បន្ន ជានាយកប្រតិបត្តិនិងជាស្ថាបនិក ក្រុមហ៊ុន Facebook ដែលលោកបានប្ដេជ្ញាចិត្តខ្លួនឯងថានឹងអានសៀវភៅ ១ ក្បាលឲ្យចប់ក្នុងរយៈពេលពីរសប្ដាហ៍ តាមបទពិសោធន៍នៃការអានសៀវភៅដែលលោកធ្លាប់ជួបលោក Mark Zuckerberg បានណែនាំនូវសៀវភៅ ៦ ក្បាលដែលលោកយល់ឃើញថាជាសៀវភៅល្អបំផុតសម្រាប់មនុស្សគ្រប់រូបគួរតែអាន។
១) សៀវភៅ The Idea Factory: Bell Labs and the Great Age of American Innovation
សៀវភៅ The Idea Factory ជាស្នាដៃនិពន្ធរបស់លោក Jon Gartner ដោយលោកបានរៀបរាប់ពីដំណើររឿងនៃភាពរីកចម្រើនដ៏អស្ចារ្យរបស់ប្រទេសនីមួយៗ នៃរបៀបបង្កើតថ្មីប្រកបដោយភាពប៉ិនប្រសព្វ។
២) សៀវភៅ World Order
សៀវភៅ World Order ជាស្នាដៃនិពន្ធរបស់លោក Henry Kissinger ដោយលោកបានចង្អុលបង្ហាញពីចំណុចល្អរបស់ប្រទេសក្នុងពិភពលោក ដែលបានប្រើប្រាស់សិល្បៈនៃការទំនាក់ទំនងគ្នា ការបង្កើតកំហុស និង រៀនពីការបង្ហាញនូវទស្សនៈផ្សេងៗគ្នា។
៣) សៀវភៅ Why Nations Fail
Why Nations Fail ជាស្នាដៃនិពន្ធរបស់លោក Daren Acemoglu និងលោក James Robinson ដោយអ្នកទាំងពីបានបកស្រាយ ជាតិសាសន៍ បិទសិទ្ធិសេរីភាពរបស់ប្រជាជន និង ជាតិសាសន៍មួយទៀតដែលបើកទូលាយខាងសេរីភាពរបស់ពលរដ្ឋខ្លួន។
៤) សៀវភៅ The Rational Optimist
សៀវភៅ The Rational Optimist ជាស្នាដៃនិពន្ធរបស់លោក Matt Ridley ដោយលោកបានរៀបរាប់ពីគោលការណ៍សំខាន់ៗនៃទីផ្សារ គឺជាធនធាន នៃភាពរីកចម្រើនរបស់មនុស្ស។
៥) សៀវភៅ Portfolios of the Poor
សៀវភៅ Portfolios of the Poor ជាស្នាដៃនិពន្ធរបស់លោក Daryl Collins, Jonathan Morduch, Stuart Rutherford, និងលោក Orlanda Ruthven ដោយអ្នកទាំងបួនបានរៀបរាប់ពីមូលដ្ឋានគ្រឹះនៃ ការស្វែងធនធាន របស់ពលរដ្ឋក្រីក្រខ្លាំងក្នុងតំបន់រីកចម្រើន។
៦) សៀវភៅ The Three-Body Problem
The Three-Body Problem ជាសៀវភៅក្រោមស្នាដៃនិពន្ធរបស់លោក Liu Cixin ដោយលោកបានរៀបរាប់ពីបដិវត្តន៍វប្បធម៌ ក្នុងសម័យកាលរបស់លោក ម៉ៅ សេទុង អតីតមេដឹកនាំបក្សកុម្មុយនិស្តចិន។
0 comments:
Post a Comment