អង្គការ​ទាំង ៨ ដើម្បី​ផ្ដល់​ការគាំទ្រ​ដល់​សហគ្រិន​ឲ្យ​កាន់​តែមាន​ភាពជោគជ័យ​បន្ថែម​ក្នុង​អាជីវកម្ម​



១) អង្គការ Entrepreneurs Organization 
​អង្គការ Entrepreneurs Organization ឬ​ហៅថា EO បាន​ចាប់​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៨៧ អត្ថប្រយោជន៍​នៃ​ការចូលរួម​ជា​សមាជិក​ទទួលបាន​កា​រ​ជជែក​ពិភាក្សា ការចែករំលែក ពី​ចំណេះដឹង​នៃ​ការប្រកួតប្រជែង​ដើម្បី​ជួយ​ឲ្យ​សហគ្រិន​ទទួលបាន​ចំណេះដឹង​កាន់តែ​ទូលំទូលាយ និង​ការធ្វើ​ឲ្យ​ខ្លួនឯង​ក្លាយជា​បុគ្គល​មាន​ភាពជា​អ្នកដឹកនាំ​។ 

២) អង្គការ FoundersCard 
​មាន​សហគ្រិន​ច្រើនជាង ២០ ០០០ នាក់​រួមទាំង​អ្នក​ច្នៃប្រឌិត អ្នកមាន​ជំនាញ​វិជ្ជាជីវៈ​ខាង​អាជីវកម្ម​បាន​ចូលរួម​ជា​សមាជិក​នៃ​អង្គការ FoundersCard ដែល​អ្នកចូលរួម​ជា​សមាជិក​នៃ​អង្គការ​មួយ​នេះ​ទទួលបាន​ចំណេះដឹង​បន្ថែម​ខាង​អាជីវកម្ម​ពី​សហគ្រិន​ល្បីៗ​មកពី​ជុំវិញ​ពិភពលោក​។ 

៣) អង្គការ Young Entrepreneur Council 
​អង្គការ Young Entrepreneur Council ឬ​ហៅថា YEC ជា​អង្គការ​ដែលមាន​សហគ្រិន​វ័យ​ក្រោម ៤០ ឆ្នាំ​ដែល​ចាំ​ផ្ដល់​សេវា​ជជែក​ពិភាក្សា ២៤/៧ លើ​បញ្ហា​ផ្សេងៗ​ក្នុង​វិស័យ​អាជីវកម្ម​។ បន្ថែម​លើសពីនេះ​ក្រុម​សហគ្រិន​ដែល​នៅក្នុង​អង្គការ​មួយ​នេះ​អាចជួយ​អ្នក​ក្នុងការ​បង្កើន​សមត្ថភាព​បន្ថែម​លើ​វិស័យ​អាជីវកម្ម​របស់ខ្លួន​។ 

៤) អង្គការ Young President Organization 
​អង្គការ Young President Organization ដែល​គេ​ស្គាល់​ថា YPO បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៥០ ដែល​អង្គការ​នេះ​ផ្តល់​ការអប់រំ​ជា​សាកល ដើម្បី​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​គ្រប់រូប​ប​ង្កើ​ត​អាជីវកម្ម​មួយ​ប្រកបដោយ​ជោគជ័យ ដោយ​អ្នក​ចូល​ជា​សមាជិក​អង្គការ​នេះ​នឹង​ទទួលបាន​ឱកាស​ចូលរួម​ក្នុង​កម្មវិធី​សិក្ខាសាលា​ធំៗ​ជាច្រើន​ដើម្បី​បង្កើត​ទំនាក់ទំនង​ឲ្យ​បាន​កាន់តែ​ធំ​ទូលាយ​។ 

៥) អង្គការ Vistage 
​អង្គការ Vistage ជា​កន្លែង​ប្រមូលផ្តុំ​ដោយ​នាយក​ប្រតិបត្តិ អ្នកដឹកនាំ​សហគ្រាស​ធំៗ​មួយចំនួនធំ​ដែល​ច្រើនជាង ២០ ០០០ នាក់​ជា​អ្នកដឹកនាំ​អាជីវកម្ម​មកពី​ជុំវិញ​ពិភពលោក​ដើម្បី​ចែករំលែក​ចំណេះដឹង​ជាមួយនឹង​សមាជិក​។ សម្រាប់​អ្នក​ដែល​ចូលរួម​អាច​ទទួលបាន​ការប្រឹក្សា​យោបល់​មួយ​ទល់នឹង​មួយ​ជាមួយ​មេដឹកនាំ​អាជីវកម្ម​ល្បីៗ​មួយចំនួន​។ 

៦) The Entrepreneur Club 
The Entrepreneur Club ឬ​ហៅថា TEC គឺជា​អង្គការ​អន្តរជាតិ​មួយ​ដែល​ប្រមូលផ្តុំ​ដោយ​សហគ្រិន​ខាង​ផ្នែក​បច្ចេកវិទ្យា​រាប់ពាន់នាក់ ដែល​ខ្លះ​ជា​នាយក​ប្រតិបត្តិ និង ខ្លះ​ជា​អ្នកជំនាញ​ខាង​អាជីវកម្ម ដោយបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៣ ដែល​តែង​ប្រារព្ធ​កម្មវិធី​ចែករំលែក​នៅក្នុង​តំបន់ Silicon Valley ជា​រៀងរាល់ឆ្នាំ​។

៧) អង្គការ Ashoka 
​អង្គការ Ashoka បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៨០ ក៏​ជាទី​ជម្រក​ប្រមូលផ្តុំ​ដោយ​សហគ្រិន​ល្បីៗ​ច្រើន​រូប​មកពី​ជុំវិញ​ពិភពលោក ដែលមាន​សមាជិក​ជិត ៣០០០ នាក់ មកពី​ប្រទេស​ចំនួន ៧០ ផ្សេងគ្នា​ដើម្បី​ចែករំលែក​បទពិសោធន៍ និង ចំណេះដឹង​គ្នា​។ 

៨) អង្គការ Startup Grind 
​អង្គការ Startup Grind បង្កើតឡើង​ក្នុង​ឆ្នាំ ២០១០ ដែល​ប្រមូលផ្តុំ​ដោយ​ស្ថាបនិក​ល្បីៗ​មកពី​ជុំវិញ​ពិភពលោក​ចំនួន ២១៥ ០០០ នាក់​ក្នុង​បណ្តា​ទីក្រុង​ចំនួន ១៨៥ និង ៨០ ប្រទេស​ផ្សេងគ្នា​។ ដោយ​អង្គការ​មួយ​នេះ​តែង​ប្រារព្ធ​កម្មវិធី​សិក្ខាសាលា​ច្រើនជាង ១០០ ក្នុង​មួយខែ​ជូន​ដល់​សមាជិក​របស់ខ្លួន​។ 
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment