ចង់​មាន​អាយុ​វែង​យឺន​យូរ ​គួរ​អនុវត្ត​តាម​វិធី​ទាំង​នេះ​



ខាង​ក្រោម​នេះ គឺ​ជា​តិចនិក​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​​លោក​អ្នក​មាន​អាយុ​យឺន​យូរ៖ 

បរិភោគ​ចំណី​និង​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព៖ តាមពិត ចំណី​អាហារ​ដែល​លោក​អ្នក​បរិភោគ​ប្រចាំ​ថ្ងៃ មាន​ចំណែក​សំខាន់​សម្រាប់​សុខភាព។ អាហារ​ខ្លះ​ផ្ដល់​ទុក្ខទោស​ចំពោះ​សុខភាព​មនុស្ស ​និង​ខ្លះ​ទៀត ធ្វើ​អ្នក​បរិភោគ​មាន​អាយុ​វែង និង​ពន្យារ​ភាព​ជ្រីវជ្រួញ និង​ភាព​ចាស់ជរា។ អាហារ​ដែល​ប្រសើរ​បំផុត​សម្រាប់​សុខភាព គឺ​អាហារ​ដែល​សម្បូរ​ជាតិ​អូមេហ្កា៣ (Omega-3) និង​អាហារ​ដែល​សម្បូរ​ជាតិ​ប្រឆាំង​នឹង​អុកស៊ីតកម្ម (antioxidants)។ Omega-3 ជួយ​កម្ចាត់​កូឡេស្តេរ៉ូល ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​បេះ​ដូង និង​លើស​សម្ពាធ​ឈាម ចំណែក អុកស៊ីតកម្ម បណ្ដាល​ឲ្យ​កើត​ជំងឺ​មហារីក។

រស់​នៅ​មាន​សុភមង្គល​គ្រួសារ៖ ​ការ​សិក្សា​បង្ហាញ​ថា​អ្នក​ដែល​មាន​ប្ដី​និង​មាន​ប្រពន្ធ សឹង​តែ ១០០% គឺ​រស់​នៅ​មាន​អាយុ​វែង​ជាង​អ្នក​នៅ​ទំនេរ​តែលតោល​ម្នាក់​ឯង​អស់​មួយ​ជីវិត។ ​អ្នក​អត់​ប្ដី​អត់​ប្រពន្ធ​ហើយ​រស់​នៅ​ម្នាក់​ឯង​ច្រើន​អាយុ​ខ្លី​ជាង​អ្នក​មាន​ប្ដី​ប្រពន្ធ រហូត​ដល់​ទៅ​ពីរ​ដង​ឯណោះ។ ករណី​នេះ​ច្រើន​ប្រឈម​ចំពោះ​បុរស​ជាង​នារី។

មាន​កូន៖ អ្នក​ដែល​មាន​កូន មិន​សូវ​ប្រឈម​នឹង​ជំងឺ​បេះដូង (heart disease) ដូច​អ្នក​គ្មាន​កូន​ទេ។ គេ​មាន​កូន​កាន់​តែ​ច្រើន​កាលណា គេ​កាន់តែ​រស់​នៅ​អាយុវែង​យឺនយូរ​កាលនោះ។

ខំ​ហាត់ប្រាណ៖ អ្នក​ដែល​ហាត់​ប្រាណ អាច​ទប់ទល់​នឹង​ជំងឺតម្កាត់​ច្រើន​ប្រភេទ ព្រោះ​ធ្វើ​ឲ្យ​បេះដូង​ខ្លាំង និង​ប្រព័ន្ធ​ការពារ​ខ្លួន​ខ្លាំង។ ចូរ​ជ្រើសរើស​ប្រភេទ​លំហាត់​ប្រាណ​ណា​ដែល​សម​ស្រប​សម្រាប់​លោក​អ្នក។

គេង​គ្រប់គ្រាន់៖ ការ​គេង​គឺ​ពិត​ជា​សំខាន់​ខ្លាំង ប្រហាក់ប្រហែល​នឹង​ការ​ហាត់​ប្រាណ​ដែរ។ ដំណេក​ដែល​ល្អ​បំផុត​គឺ​ដំណេក​នៅ​ពេល​យប់ ឲ្យ​បាន ៨ ម៉ោង ដើម្បី​ឲ្យ​ខួរក្បាល​ស្រឡះ​ល្អ និង​មិន​ងាយ​ចុះ​ទ្រុឌទ្រោម។ ពេល​ណា​គេង​មិន​គ្រប់គ្រាន់ លោក​អ្នក​នឹង​អង្គុយ​ងោក​នៅ​កន្លែង​ធ្វើ​ការ ឬ​អង្គុយ​ស្មឿក គិត​អី​អត់​ចេញ ទោះ​បី​ផឹក​កាហ្វេ​ឲ្យ​បាត់​ងុយ​គេង ប៉ុន្តែ​មិន​ដូច​គេង​គ្រប់​គ្រាន់​នោះ​ទេ។

កាត់បន្ថយ​អារម្មណ៍​តានតឹង៖ អារម្មណ៍​តឹងតែង ដែល​គេ​ចំណាំ​ហៅ​ថា «ស្រ្តេះ – stress» ជា​កត្តា​ដែល​ធ្វើ​ឲ្យ​លោក​អ្នក​មាន​សុខភាព​ផ្លូវ​ចិត្ត​ល្អ ហើយ​រស់​នៅ​មាន​អាយុ​យឺនយូរ​ផង​ដែរ។ លោក​អ្នក​គួរ​រក​វិធី​កាត់​បន្ថយ​ភាព​តានតឹង​បែប​នេះ​នៅ​កន្លែង​ធ្វើ​ការ ឬ​នៅ​ផ្ទះ ដោយ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ និង​រក​បរិយាកាស​រីករាយ ធ្វើ​ចិត្ត​ឲ្យ​សប្បាយ រក​វិធី​សម្រួល​ការងារ ដើម្បី​កុំ​ឲ្យ​ស្មុគ​ពេក៕
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment