អាថ៌កំបាំង​មេរៀន​ជីវិត​ទាំង​៧​ក្នុង​រឿង​សង្គ្រាម​ភព​ផ្កាយ (Star Wars) ដែល​អ្នក​គួរ​តែ​ដឹង​


១) ការ​ប្ដេជ្ញា​ចំពោះ​ជីវិត​ខ្លួន​ឯង​ នៅ​កន្លែង​ដែល​អ្នក​ចង់​រស់​នៅ​ ហើយ​រស់​នៅ​ទី​នោះ

មនុស្ស​យើង​អាច​ចំណាយ​ពេល​ពេញ​មួយ​ជីវិត​ ដើម្បី​ស្វែង​នៅ​ជីវិត​មួយ​ដែល​ខ្លួន​ចង់​រស់​នៅ ការ​រស់​នៅ​ជាមួយ​ភាព​ជាប់​គាំង​នៃ​ការ​ភ័យ​ខ្លាច ការ​ប្រយុទ្ធ​គ្នា​ដើម្បី​អ្វី​មួយ​មិន​ច្បាស់​លាស់​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក្នុង​ឆាក​ជីវិត​មនុស្ស​គ្មាន​អ្វី​ពិត​ប្រាកដ​នោះ​ទេ​ ដូច្នេះ​វា​គ្រាន់​តែ​ធ្វើ​ឲ្យ​អ្នក​ខ្ជះខ្ជាយ​ពេល​វេលា​ដែល​មាន​តម្លៃ​ ក្នុង​រឿង​មួយ​ដែល​វា​មិន​ស្ថិតស្ថេរ​។

២) ត្រូវ​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​គាំ​ទ្រ​អ្នក និង ជឿ​លើ​អ្នក

គ្មាន​ហេតុផល​មួយ​ណា​ដែល​អ្នក​គួរ​ចំណាយ​ពេល​វេលា និង ថាមពល​ខ្លួន ទៅ​លើ​មនុស្ស​ដែល​ធ្វើ​ឲ្យ​តែ​ជីវិត​របស់​អ្នក​ធ្លាក់​ចុះ​នោះ​ឡើយ។ ជំនួស​មក​វិញ​អ្នក​ត្រូវ​ បំពេញ​ជីវិត​របស់​អ្នក​ ជា​មួយ​មនុស្ស​ដែល​ជឿ​អ្នក​ និង គាំ​ទ្រ​ចំពោះ​អ្នក​ មនុស្ស​ដែល​លើក​ទឹក​ចិត្ត​អ្នក​នឹង​អាច​នាំ​ជីវិត​អ្នក​ ទៅ​កាន់​ពន្លឺ​ថ្មី​មួយ តែ​ផ្ទុយ​មក​វិញ​មនុស្ស​ដែល​ធ្វើ​ឲ្យ​ជីវិត​អ្នក​ធ្លាក់​ចុះ​គឺ​កំពុង​នាំ​អ្នក​ទៅ​រក​ភាព​វិនាស។

៣) កុំ​កុហក​ខ្លួន​ឯង មនុស្ស​យើង​សុទ្ធ​តែ​ដឹង​ថា​អ្វី​ជា​រឿង​ត្រឹម​ត្រូវ​ដែល​ត្រូវ​ធ្វើ​

ការ​ចេះ​ស្តាប់​ពី​ការ​បញ្ជា​របស់​បេះ​ដូង​ខ្លួន​ឯង​ អាច​ជំរុញ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ដែល​មាន​មនសិការ​ នៅ​ពេល​ដែល​ផ្លូវ​ដើរ​ទៅ​មុខ​របស់​អ្នក​មើល​ទៅ​ហាក់​បី​ដូច​ជា​មាន​គ្រោះ​ថ្នាក់ ប៉ុន្តែ​ដំណោះ​ស្រាយ​គឺ​មាន​នៅ​លើ​ដង​ផ្លូវ​នោះ។

៤) ជោគជ័យ​ភាគ​ច្រើន​គឺ​កើត​ចេញ​មក​ពី​ភាព​បរាជ័យ​ច្រើន​ដែរ

ភាព​ជោគជ័យ​មិន​អាច​កើត​មាន​ឡើង​ ដោយ​គ្មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​នោះ​ទេ ហើយ​វា​តែង​កើត​ឡើង​តាម​រយៈ​ការ​សាក​ល្បង និង ការ​បង្ក​ជា​កំហុស ការ​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​ស៊ី​ជម្រៅ។

៥) មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ភាព​ភ័យ​ខ្លាច​ ដឹក​នាំ​ជីវិត​របស់​អ្នក​ឡើយ

ភាព​ភ័យ​ខ្លាច​គឺ​ជា​រនាំង​រារាំង​មនុស្ស​មិន​ឲ្យ​សម្រេច​បាន​នូវ​អ្វី​ដែល​មនុស្ស​គ្រប់​រូប​ចង់​ធ្វើ​ ហើយ​វា​បាន​កាត់​ផ្តាច់​យើង​ឲ្យ​នៅ​ឆ្ងាយ​ពី​ភាព​ជោគជ័យ​ទៀត​ផង។ ប្រវត្តិសាស្ត្រ​បាន​ប្រាប់​មនុស្ស​ថា​ភាព​ភ័យ​ខ្លាច​ គឺ​ជា​កម្លាំង​ជំរុញ​ឲ្យ​មាន​សង្គ្រាម អំពើ​ប្រល័យ​ពូជ​សាសន៍ ការ​បៀតបៀន​ និង កុបកម្ម​។

៦) ទស្សនៈ និង សកម្មភាព​របស់​ខ្លួន ជះ​ឥទ្ធិពល​ដល់​អនាគត​ខ្លួន​ឯង

អ្វី​ដែល​ពួក​យើង​ចំណាយ​ពេល​វេលា​ដើម្បី​គិត និង សកម្មភាព​កំពុង​ធ្វើ វា​នឹង​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​ចំពោះ​អនាគត​របស់​អ្នក។ អ្នក​គួរ​ចំណាយ​ពេល​ វិនិយោគ​ចំពោះ​ពេល​វេលា និង ថាមពល​របស់​ខ្លួន​ ទៅ​ក្នុង​រឿង​អ្វី​ដែល​អ្នក​ចូល​ចិត្ត ឬ ជា​ក្តី​ស្រមៃ​របស់​ខ្លួន​គឺ​ជា​រឿង​ល្អ​បំផុត​សម្រាប់​ថ្ងៃ​អនាគត​របស់​អ្នក។

៧) ត្រូវ​ចេះ​ដើរ​រំលង​នូវ​រឿង​ដែល​អ្នក​ស្អប់

អ្នក​មិន​គួរ​បណ្តោយ​ឲ្យ​រឿង​ដែល​អ្នក​ស្អប់ កប់​ទុក​ក្នុង​ចិត្ត​របស់​អ្នក​ឡើយ​ ហើយ​វា​អាច​ធ្វើ​ឲ្យ​ជីវិត​អ្នក​មាន​ភាព​ស្តាយ​ក្រោយ ដូច្នេះ​អ្នក​គួរ​តែ​ចេះ​ធ្វើ​ឲ្យ​វា​ចាកចេញ​ពី​អ្នក ឬ ដើរ​រំលង​វា​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​អ្នក​មាន​សេរី​ភាព។
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment