សាកលវិទ្យាល័យ​ទាំង ១០ ដែល​សំបូរ​កូនៗ​អ្នក​មាន​​សម្រុក​ទៅ​រៀន​ច្រើន​ជាងគេ​បំផុត



១០) American Universityនៅ​ទីក្រុង​ឌុយបៃ​ប្រទេស​អារ៉ាប់​រួម​
សាកលវិទ្យាល័យ​អាមេរិកាំង​ (American University) នៅ​ទីក្រុង​ឌុយបៃ​ប្រទេស​អារ៉ាប់រួម​ ត្រូវ​បាន​គេ​​មើល​ឃើញ​ថា ជា​សាកលវិទ្យាល័យ​មួយ​ដែល​សំបូរ​ទៅ​ដោយ​កូនៗ​វណ្ណៈ​អភិជន ឬ កូន​អ្នក​មាន​​រៀន​ច្រើន​ជាងគេ​បំផុត​លំដាប់​ទី១០ នៅ​លើ​ពិភពលោក។ បើ​លោក​អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​សាកលវិទ្យាល័យ​មួយ​នេះ លោក​អ្នក​នឹង​បាន​ឃើញ​រថយន្ត​ស៊េរី​ទំនើបៗ លំដាប់​ថ្លៃ​ចត​ពេញ​សាលា ដែល​សុទ្ធសឹងតែ​​​កូន​អ្នក​មាន​ជិះ​ជា​​ពុំ​ខាន។

៩) University of London ប្រទេស​អង់គ្លេស​
ជាមួយ​និស្សិត​សិក្សា​ប្រមាណ ១២០ ០០០​នាក់​មក​ពី​ជុំវិញ​ពិភពលោក សាកលវិទ្យាល័យ​ឡុងដុង (University of London) របស់​អង់គ្លេស​ បាន​ជាប់​ចំណាត់ថ្នាក់​ជា​សាកលវិទ្យាល័យ​​សំបូរ​កូនៗ​អ្នក​​​មាន​រៀន​ច្រើន​ជាងគេ​បំផុត​លំដាប់​ទី៩។ និស្សិត​ប្រមាណ ៤៥% ត្រូវ​បាន​គេ​ជឿជាក់​ថា ជា​កូន​អ្នក​មាន​ប្រាក់​មក​ពី​ជុំវិញ​ពិភពលោក ខណៈ​ដែល​មហាសេដ្ឋី​អង់គ្លេស ៧,៥% បាន​ចេញ​មក​ពី​សាលា​នេះ។​​​

៨) Stanford University ប្រទេស​អាមេរិក​
និស្សិត​មក​ពី​សាកលវិទ្យាល័យ Stanford ត្រូវ​បាន​គេ​រក​ឃើញ​ថា គឺ​ជា​និស្សិត​មាន​ប្រភព​ចេញ​មក​ពី​គ្រួសារ​អ្នក​មាន​កំពូលៗ​មក​ពី​ជុំវិញ​ពិភពលោក។ វា​ជា​​សាកលវិទ្យាល័យ​ដែល​មាន​តម្លៃ​​សិក្សា​ខ្ពស់​ពោល​គឺ​មាន​ប្រមាណ ៦ ម៉ឺន​ដុល្លារ​ក្នុង​មួយ​​ឆ្នាំៗ។

៧) Oxford University ប្រទេស​អង់គ្លេស
សាកលវិទ្យាល័យ​នេះ​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​សាកលវិទ្យាល័យ​មួយ​ដែល​បាន​អប់រំ​ជា​មូលដ្ឋាន​លើ​ភាព​ជា​អ្នក​មាន ពោល​គឺ​មហាសេដ្ឋី​​នេះ​ឯង។ អ្នកវិទ្យាសាស្ត្រ សហគ្រិន ភាព​ជា​អ្នក​ដឹកនាំ និង មុខវិជ្ជា​ផ្សេងៗ​ទៀត សុទ្ធសឹងតែ​លក្ខណៈ​ពិសេស​របស់​សាកលវិទ្យាល័យ​នេះ តែ​មាន​តែ​កូនៗ​អ្នក​មាន​​​ និង និស្សិត​ដែល​មាន​សមត្ថភាព​ពិតប្រាកដ​ប៉ុណ្ណោះ​ ទើប​មាន​លទ្ធភាព​​គ្រប់គ្រាន់​អាច​រៀន​​សាកលវិទ្យាល័យ​​នេះ​បាន។

៦) University of Mumbai ប្រទេស​ឥណ្ឌា​
ស្ថិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា សាកលវិទ្យាល័យ​នេះ​បាន​ជាប់​ចំណាត់ថ្នាក់​ជា​សាកលវិទ្យាល័យ​ទី៦ ដែល​សំបូរ​ទៅ​ដោយ​កូនៗ​អ្នក​មាន​ប្រាក់​រៀន​ច្រើន​ជាងគេ។ មហាសេដ្ឋី​ឥណ្ឌា​ល្បីៗ ភាគ​ច្រើន​បាន​ចេញ​ពី​សាលា​មួយ​នេះ ហើយ​​សម្រាប់​គ្រួសារ​ដែល​មាន​ប្រាក់​ច្រើន​​ក៏​មិន​សូវ​មើល​រំលង​កូនៗ​របស់​ពួកគេ​ឲ្យ​រួច​ផុត​ពី​សាលា​មួយ​នេះ​ដែរ។

៥) University of Pennsylvania សហរដ្ឋ​អាមេរិក
នៅ​សាលា​នេះ គេ​សង្កេត​ឃើញ​ថា ​មាតាបិតា​សិស្ស​ដែល​មាន​រក​ប្រាក់​ចំណូល​ច្រើន​ជាង ២៥០ ០០០​ដុល្លារ​​ឡើង​ទៅ​បាន​បញ្ជូន​កូនៗ​របស់​ខ្លួន​​ទៅ​សិក្សា​នៅ​ទី​នេះ​។ ក្នុង​តម្លៃ​សិក្សា ប្រមាណ ៦ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ​គេ​ឃើញ​មាន​កូនៗ​របស់​មហាសេដ្ឋី​ល្បីៗ តារា​ភាពយន្ត សិល្បករ ជា​ដើម ​​មាន​វត្តមាន​ច្រើន​នៅ​ក្នុង​សាកលវិទ្យាល័យ​នេះ។​​

៤) Brown University សហរដ្ឋអាមេរិក​
ងាក​មក​មើល​សាកលវិទ្យាល័យ Brown វិញ​ដែល​ស្ថិត​នៅ​​លើ​ទឹកដី​អាមេរិក​ដែរ​នោះ កាន់តែ​​អស្ចារ្យ​ជាង​សាកលវិទ្យាល័យ Pennsylvania ទៅ​ទៀត។ បើ​និយាយ​ពី​ឈ្មោះ​តារា​ល្បីៗ និង កូនៗ​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ Brown ជាប់​​ឈ្មោះ​ជា​សាលា​​លេចធ្លោ​មួយ ដែល​អ្នក​មាន​ប្រាក់​ច្រើន​មិន​សូវ​មើល​រំលង។

៣) Yale University សហរដ្ឋអាមេរិក
សាកលវិទ្យាល័យ Yale ​ដែល​ល្បី​​ឈ្មោះ​ខាង​​ផ្តល់​គុណភាព​អប់រំ​ល្អ​បំផុត​ក្នុង​ចំណោម​សាកលវិទ្យាល័យ​កំពូលៗ​ក្នុង​លោក ក៏​សំបូរ​កូនៗ​អ្នក​មាន​ទៅ​រៀន​ច្រើន​ដែរ។ និស្សិត ៦៩% ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ប្រភព​ចេញ​ពី​គ្រួសារ​អ្នក​មាន​ប្រាក់​មក​ពី​ជុំវិញ​ពិភពលោក។

២) Columbia University សហរដ្ឋអាមេរិក
​ស្ថិត​នៅ​ក្នុង​ទីក្រុង ញីវយ៉ក សាកលវិទ្យាល័យ Columbia បាន​ជាប់​ចំណាត់ថ្នាក់​ទី២ ជា​សាកលវិទ្យាល័យ​ដែល​មាន​កូនៗ​អ្នក​មាន​រៀន​ច្រើន​ជាងគេ​បំផុត។ ជា​មួយ​តម្លៃ​សិក្សា​ប្រមាណ​ ៦៤ ០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ សាលា​នេះ​ក៏​ល្បី​ដែរ​រឿង​សំបូរ​និស្សិត​ពូកែៗ ​​ដែល​ជោគជ័យ​ច្រើន​ក្នុង​អាជីព​ការងារ។

១) Harvard University សហរដ្ឋអាមេរិក
និស្សិត​សាកលវិទ្យាល័យ Harvard ចំនួន ៤៥% ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ប្រភព​មក​ពី​គ្រួសារ​​អ្នក​មាន​ប្រាក់​ស្តុកស្តម្ភ​នៅ​ជុំវិញ​ពិភពលោក​ដែល​រក​ប្រាក់​ចំណូល​បាន​​ចាប់​ពី ២ សែន​ដុល្លារ​ឡើង​ទៅ។ វា​ជា​សាកលវិទ្យាល័យ​មួយ​ដែល​ជោគជ័យ​បំផុត​លើ​ការ​បណ្តុះបណ្តាល​ភាព​ជា​អ្នក​មាន​ក្នុង​នោះ​និស្សិត​ដែល​បញ្ចប់​សិក្សា​នៅ​ទី​នេះ​ជិត ៣ ០០០​នាក់​បាន​ក្លាយ​ជា​អ្នក​មាន​ មាន​ទ្រព្យសម្បត្តិ​ចាប់​ពី ២០០​លាន​ដុល្លារ​ឡើង​ទៅ។ អតីត​ប្រធានាធិបតី​អាមេរិក​លោក George W Bush មហាសេដ្ឋី Bill Gates ស្ថាបនិក​ក្រុមហ៊ុន Facebook លោក Mark Zuckerberg ក៏​ជា​អតីត​និស្សិត​សាកលវិទ្យាល័យ​នេះ​ដែរ៕
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment