ប៉ូលិសសហរដ្ឋអាមេរិកបានរកឃើញអាវុធយុទ្ធភណ្ឌជាច្រើននៅក្នុងផ្ទះជនសង្ស័យជាខ្មាន់កាំភ្លើងដែលបានបាញ់ប្រហារសម្លាប់មនុស្ស១៤នាក់ និងមនុស្ស២១នាក់រងរបួស នៅមណ្ឌលសេវាសង្គមមួយក្នុងរដ្ឋ កាលីហ្វ័រញ៉ា កាលពីថ្ងៃពុធកន្លងទៅ។
ជនសង្ស័យជនសង្ស័យជាខ្មាន់កាំភ្លើងពីរនាក់ Syed Rizwan Farook (ឆ្វេង) និង Tashfeen Malik
កាំភ្លើងធំ ឧបករណ៍គ្រាប់បែក និងអាវុធយុទ្ធភណ្ឌជាច្រើនទៀត ត្រូវប៉ូលិសរកឃើញក្នុងប្រតិបត្តិការវាយឆ្មក់មួយនៅឯផ្ទះជនសង្ស័យជាខ្មាន់កាំភ្លើងពីរនាក់គឺ បុរសឈ្មោះ Syed Rizwan Farook អាយុ២៨ឆ្នាំ និង Tashfeen Malik អាយុ២៧ឆ្នាំ ដែលត្រូវបានប៉ូលិសបាញ់ស្លាប់ក្នុងការអន្តរាគមន៍លើការវាយប្រហារនៅមណ្ឌលសេវាសង្គម Inland។
ប៉ូលិសបាននិយាយទៀតថាការវាយប្រហារខាងលើនោះ គឺជាគម្រោងការដែលបានរៀបចំទុកមុន។ មេបញ្ជាការប៉ូលិសក្រុង San Bernardino លោក Jarrod Burguan បាននិយាយថាវាជាការចង្អុលបង្ហាញថាខ្មាន់កាំភ្លើងបានរៀបចំសម្រាប់ការវាយប្រហារផ្សេងៗទៀត។
ក្នុងការវាយប្រហារនៅមណ្ឌលសេវាសង្គម Inland កាលពីថ្ងៃពុធក្នុងសហរដ្ឋអាមេរិក ក៏មានការប៉ះទង្គិចគ្នារវាងប៉ូលិស និងខ្មាន់កាំភ្លើងដែរ។ ជនសង្ស័យជាខ្មាន់កាំភ្លើង Farook និង Malik បានបាញ់មកលើប៉ូលិស៧៦គ្រាប់ ចំណែកប៉ូលិសបានបាញ់តបតវិញ៣៨០គ្រាប់វិញ ធ្វើឲ្យ Farook និង Malik បានស្លាប់ចំណែកមន្ត្រីប៉ូលិស២នាក់រងរបួសក្នុងការដេញតាមចាប់ជនសង្ស័យជាខ្មាន់កាំភ្លើងនោះ៕
ប៉ូលិស FBI កំពុងត្រួតពិនិត្យនៅផ្ទះដែលជាប់ពាក់ព័ន្ធជាមួយជនសង្ស័យជាខ្មាន់កាំភ្លើង
0 comments:
Post a Comment