ខ្សែការពារ Manchester United កីឡាករ Marcos Rojo នឹងត្រូវបាត់មុខពីទីលានបាល់ទាត់មួយរយះ ដោយសារភ្លាត់ឆ្អឹងស្មាពេលកំពុងហ្វឹកហាត់។
ហេតុការណ៍ខាងលើកើតឡើងកាលពីថ្ងៃពុធ ដែលរបួសលើកនេះដូចគ្នាទៅនឹងរបួសចាស់ដែល Rojo ធ្លាប់ប៉ះទង្គិចក្នុងការប្រកួតជាមួយ Manchester City កាលពីរដូវកាលមុន។ យ៉ាងណាក៏ដោយ កីឡាករវ័យ២៥ឆ្នាំ មិនតម្រូវឲ្យទទួលការវះកាត់នោះទេ តែគេនឹងអវត្តមានពីការប្រកួតប្រមាណ៤សប្តាហ៍។
ក្លិបម្ចាស់ជើងឯកក្របខ័ណ្ឌកំពូលអង់គ្លេស២០សម័យកាល បានបដិសេធមិនអត្ថាធិប្បាយ តែលោក Louis van Gaal ដែលជាអ្នកចាត់ការទូទៅ ទំនងជាបកស្រាយលើបញ្ហារបួសរបស់ Rojo នៅក្នុងកិច្ចសម្ភាសន៍ប្រចាំសប្តាហ៍របស់ខ្លួននៅថ្ងៃសុក្រនេះ។
Marcos Rojo បានចាកចេញពី Sporting Lisbon មកទឹកដី Old trafford កាលពីឆ្នាំ២០១៤ ក្នុងតម្លៃ ១៦លានផោន ហើយបង្ហាញខ្លួនឲ្យ Manchester United បាន១១ដង នៅរដូវកាលថ្មី៕
0 comments:
Post a Comment