បច្ចេកវិទ្យាថ្មីក្នុងការផ្តល់ទិន្នន័យប្រើប្រាស់ក្នុងកម្រិតដ៏ពិសេសមួយជំនួសឱ្យរលកនៃវិទ្យុសកម្មដែលត្រូវបានគេសាកល្បងនៅការិយាល័យធ្វើការមួយកន្លែង។ ប្រព័ន្ធ Li-Fi អាចផ្តល់នូវដំណើរការអ៊ីនធើណេតមានល្បឿនលឿនជាង Wi-Fi ដល់ទៅ ១០០ ដងដែលអាចបង្កើនល្បឿនបាន ១ Gbps (Gigabit ក្នុងមួយវិនាទី) ដែលវាតម្រូវឱ្យមានប្រភពពន្លឺដូចជាអំពូលប្រភេទ LED និងការតភ្ជាប់អ៊ីនធើណេតជាមួយនឹងឧបករណ៍ចាប់រូបភាព។
ប្រព័ន្ធថ្មីនេះត្រូវបានគេធ្វើតេស្តក្នុងសប្តាហ៍នេះដោយប្រទេស Estonian នៅទីក្រុង Tallinn បានចាប់ផ្តើមធ្វើការសាកល្បងប្រើប្រាស់ជាមួយនឹងឧបករណ៍ Velmenni ដែលឧបករណ៍ Velmenni នេះបានប្រើអំពូលបើក Li-Fi ដើម្បីបញ្ជូនទិន្នន័យក្នុងល្បឿន ១Gbps ហើយការធ្វើតេស្តក្នុងមន្ទីរពិសោធន៍បានបង្ហាញពីកម្រិតល្បឿនបានកើនឡើងរហូតដល់ទៅ ២២៤ Gbps ។ វាក៏ត្រូវបានគេសាកល្បងនៅក្នុងការិយាល័យមួយផងដែរ ដើម្បីឱ្យអ្នកធ្វើការទាំងអស់អាចដំណើរការជាមួយអ៊ីនធើណេត ហើយនៅក្នុងឧស្សាហកម្មមួយដែលជាកន្លែងបានផ្តល់នូវប្រព័ន្ធពន្លឺដ៏វៃឆ្លាត។
លោក Deepak Solanki ជានាយកប្រតិបត្តិបានឱ្យ International Business Times ដឹងថាបច្ចេកវិទ្យានេះអាចនឹងទៅដល់ដៃអតិថិជនប្រើប្រាស់ក្នុងរយៈពេលពី ៣ ទៅ ៤ ឆ្នាំខាងមុខ។ គួរបញ្ជាក់ផងដែរថាពាក្យ Li-Fi បានបង្កើតឡើងដំបូងបង្អស់ដោយលោកសាស្ត្រាចារ្យ Harald Haas មកពីសាកលវិទ្យាល័យ Edinburgh ដែលលោកបានបង្ហាញពីបច្ចេកវិទ្យាថ្មីមួយនៅឯសន្និសីទ Ted (Technology, Entertainment and Design) កាលពីឆ្នាំ២០១១ ហើយបច្ចុប្បន្ននេះការពិភាក្សារបស់លោកត្រូវបានគេចូលទស្សនារហូតដល់ជាង ២ លានដងដែលបង្ហាញពីវីដេអូធ្វើការចាក់ផ្សាយដោយប្រើចង្កៀង LED ។
នៅពេលអនាគត អំពូលភ្លើងរាប់ពាន់លានអាចនឹងក្លាយទៅជា wireless hotspots ដែលអត្ថប្រយោជន៍នៃ Li-Fi គឺវាមិនមានលក្ខណៈដូច Wi-Fi នោះទេដោយវាពុំមានការជ្រៀតចូលទៅក្នុងរលកសញ្ញាវិទ្យុសកម្មផ្សេងទៀតឡើយ ហើយវាក៏អាចប្រើប្រាស់បាននៅលើយន្តហោះ នឹងនៅទីកន្លែងផ្សេងទៀតដែលមានបញ្ហាតាមរលកអាកាស។ ប៉ុន្តែបច្ចេកវិទ្យានេះ ក៏មាននូវគុណវិបត្តិរបស់វាផងដែរ ហើយចំណុចដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺវាមិនអាចដាក់ក្រោមពន្លឺព្រះអាទិត្យដោយផ្ទាល់បាននោះទេ ព្រោះអាចនឹងរំខានដល់សញ្ញាបញ្ជូនរបស់វា ហើយវាមិនអាចដំណើរការឆ្លងកាត់ជញ្ជាំងបានទេ ដែលជាហេតុធ្វើឱ្យការប្រើប្រាស់មានដែនកំណត់។
0 comments:
Post a Comment