ភ្នែកគឺជាផ្នែកមួយយ៉ាងសំខាន់នៃរាងកាយ ដែលមនុស្សគ្រប់គ្នាមិនអាចខ្វះបាន។ ប៉ុន្តែសព្វថ្ងៃមនុស្សមួយចំនួនពុំបានយកចិត្តទុកដាក់ថែរក្សា ការពារសុខភាពភ្នែកឲ្យបានល្អនោះឡើយ រហូតដល់ភ្នែកមានបញ្ហាពិបាកក្នុងការមើល ទើបទៅកាន់មន្ទីរពេទ្យ ឬមជ្ឈមណ្ឌលថែរក្សាភ្នែក។ ដូចនេះសូមចាប់ផ្តើមយកចិត្តទុកចំពោះសុខភាពភ្នែករបស់លោកអ្នក តាមរយៈវិធីសាស្ត្រងាយៗទាំង៦យ៉ាងនេះ៖
១- របបអាហារដែលជំនួយដល់កែវភ្នែក
ការពារភ្នែករបស់អ្នកដែលចាប់ផ្តើមពីរបបអាហារដែលអ្នកទទួលទាន ដែលមានសារធាតុចិញ្ចឹមដូចជា អូមេហ្គា៣, lutein, សង្ក័សី, វិតាមីន A C និង E ដែលជួយរារាំងនៃឱនភាពក្នុងការមើលឃើញ និងជម្ងឺភ្នែកផងដែរ។ សម្រាប់សារធាតុប្រូតេអ៊ីន ឬ វិតាមីនទាំងនេះ គឺមាននៅក្នុងអាហារដូចជា៖ បន្លែបៃតង , ត្រីសាម៉ុង ត្រីធូណា (ឬប្រភេទត្រីដែលសម្បូរជាតិខ្លាញ់) , ស៊ុត គ្រាប់សណ្តែក និងប្រភពប្រូតេអ៊ីនដែលមិនមែនបានមកពីសាច់ , ក្រូច ឬ ទឹកផ្លែឈើធម្មជាតិ។

២- កុំជក់បារី
ការជក់បារី អាចធ្វើឲ្យអ្នកកើតជម្ងឺភ្នែកដូចជា ភ្នែកឡើងបាយ ខូចសរសៃវិញ្ញាណ និងឱនភាពនៃការមើលឃើញ។ ដូចនេះអ្នកគួរព្យាយាមកាត់បន្ថយការជក់បារីបន្តិចម្តង រហូតដល់អាចឈប់ជក់បារី នោះលោកអ្នកនឹងទទួលបានជោគជ័យសម្រាប់សុខភាពរបស់អ្នក។

៣- ពាក់វ៉ែនតាការពារកម្តៅថ្ងៃ
សូមជ្រើសរើសប្រភេទវ៉ែនតា ដែលអាចការពារភ្នែករបស់អ្នកពីកាំរស្មី ultraviolet (UV) នៃពន្លឺព្រះអាទិត្យ។ ការប៉ះពាល់កាំរស្មី UV នឹងភ្នែករបស់អ្នកច្រើនអាចធ្វើឲ្យលោកអ្នក កើតជម្ងឺឡើងបាយ ឬ ឱនភាពនៃការមើលឃើញ។ បើអ្នកដែលប្រើប្រាស់ Contact lenses មួយចំនួនដែលអាចការពារពន្លឺព្រះអាទិត្យ វាជារឿងល្អ ប៉ុន្តែយល់ល្អអ្នកគួរតែប្រើប្រាស់វ៉ែនតាការពារកម្លៅថ្ងៃ ទើបជាការប្រសើរ។

៤- ប្រើប្រាស់សម្ភារៈការពារភ្នែក
ត្បិតតែវ៉ែនតាអាចការពារពីពន្លឺព្រះអាទិត្យ ប៉ុន្តែមិនអាចការពីធូលីដី ពន្លឺខ្លាំង ឬ វត្ថុរឹង ព្រោះថាការងារ ឬការលែងកីឡាមួយចំនួន គឺងាយធ្វើអោយភ្នែករបស់អ្នករងគ្រោះថ្នាក់ដោយពុំដឹងខ្លួន។ ដូចនេះលោកអ្នកគួរមានឧបករណ៏ការពារភ្នែកលោកអ្នក ពីបញ្ហាទាំងនេះ ដូចជាមួកដែលអាចការពារកម្លាំងនានាមកកាន់ភ្នែករបស់អ្នក ឬ វ៉ែនតាដែលអាចការពារពន្លឺពីការផ្សាដែកជាដើម។

៥- នៅឆ្ងាយពីកញ្ចក់កុំព្យូទ័រ
ការដែលនៅនឹងមុខកញ្ចក់កុំព្យូទ័រយូរពេក អាចធ្វើឲ្យភ្នែករបស់អ្នកស្ងួត ក្រៅពីនេះធ្វើឲ្យអ្នកឈឺក្បាល រោយ ក ខ្នង នឹងស្មាជាដើម។ ដូចនេះដើម្បីការពារភ្នែករបស់អ្នក អ្នកគួរ

- ប្រើប្រាស់នូវវ៉ែនតាដែលអាចការពារពន្លឺកុំព្យូទ័របានយ៉ាងល្អ
- រៀបចំកញ្ចក់កុំព្យូទ័រ និង សមល្មមនឹងភ្នែករបស់អ្នក ដែលគួរតម្រូវឲ្យអ្នកមើលចុះបន្តិចទៅអេក្រង់
- ចៀសវាងប្រឹងសម្លឹងអេក្រង់កុំព្យូទ័រដែលមានពន្លឺជះមកកញ្ចក់អេក្រង់
- ជ្រើសរើសកៅអីឲ្យសមាមាត្រនឹងតុកុំព្យូទ័ររបស់អ្នក
- ប្រើបើភ្នែករបស់អ្នកស្ងួត សូមធ្វើការបិទបើកឲ្យបានញឹកញាប់ល
- រៀងរាល់២០នាទីសូមធ្វើការសម្រាកភ្នែកម្តង

៦- ធ្វើការពិនិត្យភ្នែកជាមួយគ្រូពេទ្យ
មនុស្សគ្រប់គ្នាគួរធ្វើការពិនិត្យភ្នែក ជាមួយគ្រូពេទ្យដើម្បីឲ្យដឹងអំពីស្ថានភាពភ្នែក ប្រសិនបើមានបញ្ហាគួរធ្វើការព្យាបាល ឬប្រើប្រាស់ឱសថ ជៀសវាងគ្រោះថ្នាក់ដល់ភ្នែកលោកអ្នក ដែលពិបាក ឬពុំអាចស្រោចស្រង់បាន។

0 comments:
Post a Comment