ម្ចាស់​កាហ្វេ​ចល័ត​៖ ខ្ញុំ​មិន​​ព្រួយ​បារម្ភ​នោះ​ទេ​​ ទោះជា​កាហ្វេ​ប្រភេទ​នេះ​​បើក​​​តៗ​គ្នា​​ច្រើន​ក៏​ដោយ​​



​ម្ចាស់​កាហ្វេ​ចល័ត​ចំនួន​ពីរ បាន​បញ្ចេញ​ទស្សនៈ​ដូចគ្នា​ថា​ ក្រុមហ៊ុន​របស់​លោក​មិន​​​ព្រួយបារម្ភ​ទេ​ បើ​ទោះ​បី​ជា​​​អាជីវកម្ម​ប្រភេទ​នេះ​​កំពុង​បង្កើត​ ដោយ​ចម្លង​ត​ៗ​គ្នា​ច្រើន​​ក្នុង​រាជធានី​ភ្នំពេញ​យ៉ាង​ណា​ក្ដី​។​

​ម្ចាស់ Mobile Coffee ​លោក យ៉ែម ឈី​ម ​បាន​ឲ្យ ​​TheBNWS​ ដឹង​ថា ​លោក​មិន​​បារម្ភ​ពី​ការ​កើន​ឡើង​នៃ​អាជីវកម្ម​លក់​កាហ្វេ​ចល័ត​​ដែល​មាន​ការរៀបចំ​តុ​តែង​ស្រដៀង​នឹង​អាជីវកម្ម​របស់​លោក​នោះ​ទេ ព្រោះ​​ថា​ការ​ព្យាយាម​ចម្លង​តាម​អ្វី​ដែល​ ​​Mobile Coffee មាន ​រឹតតែ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​លោក​ទទួល​បាន​អតិថិជន​ច្រើន​ទៅវិញ​នោះ​ទេ​ ដោយសារ​មាន​ការ​វាស់​ស្ទង់​ពី​កម្រិត​រសជាតិ ​និង​គុណភាព​។​

​លោក​បន្ត​ថា​ អ្វី​ដែល​ធ្វើ​ឲ្យ​ ​Mobile Coffee នៅតែ​ទទួល​បាន​អតិថិជន​កើន​ឡើង​ច្រើន​ គឺ​ដោយសារ​ Mobile Coffee ឈរ​លើ​គោល​បី​ធំៗ​ ទី​១ រសជាតិ និង​គុណភាព ទី​២ ការ​ច្នៃប្រឌិត ​ទី​៣ ទី​​កន្លែង​​​លក់​អំណោយ​ផល​​ល្អ​។​

​ដោយឡែក​ ​​ម្ចាស់​ហាង​កាហ្វេ​ចល័ត​ HOPE CAFÉ លោក ខៀវ ណា​រ៉ុ​ន បាន​បញ្ចេញ​នូវ​ទស្សនៈ​ដែរ​​ថា ​​​កាហ្វេ​ចល័ត​តាម​ដង​ផ្លូវ​ ពិតជា​មានការ​កើន​ឡើង​​ច្រើន​មែន ​ប៉ុន្តែ​លោក​មិន​មិន​​ព្រួយបារម្ភ​ពី​ការ​ធ្លាក់​ចុះ​​អតិថិជន​លោក​នោះ​ទេ ព្រោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ​លើ​រសជាតិ​កាហ្វេ​របស់​លោក​កន្លងមក​មិន​​ថមថយ​​​ទេ​ ​ផ្ទុយទៅវិញ ​រឹតតែ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ដោយ​សារ​គុណភាព​នៃ​រសជាតិ​ ​​តម្លៃ​សមរម្យ​ ​និង​សេវា​រហ័ស។

​លោក​បន្ត​ថា HOPE CAFÉ ប្រើ​ពាក្យ​ស្លោ​កថា «​ជម្រើស​ល្អ​សម្រាប់​សុខភាព​! យើង​តែងតែ​គិតដល់​សុខភាព​លោកអ្នក​!» ផ្សារភ្ជាប់​នឹង​ពាក្យស្លោក​ខាង​លើ​នេះ ទើប​អតិថិជន​រឹត​តែ​មាន​ជំនឿ​ចិត្ត​បន្ថែម បន្ទាប់ពី​ទទួលទាន​ហើយ គាត់​យល់ថា គឺ​ពិតជា​កាហ្វេ​ធម្មជាតិ​ពិតប្រាកដ​មែន។​

​កា​ហេ្វ​ចល័ត​បែប​ទំនើប​ នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​បង្កើត​ឡើង​​​កាល​ពី​ឆ្នាំ​២០១៤​ ហើយ​បាន​ចាប់​ផ្ដើម​និយម​​ខ្លាំង​ នាំ​​ឱ្យ​មាន​​យីហោ​ផ្សេងៗ​​​​បង្កើត​ឡើង​តៗ​គ្នា​។ ទោះ​ជា​យ៉ាង​ណា​ គេ​មើល​ឃើញ​ថា​ កាហ្វេ​​ចល័ត​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​គួរ​សម​ពី​​សំណាក់​អ្នក​រស់​នៅ​ភ្នំពេញ​៕
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment