មនុស្សជាច្រើនបាននាំគ្នាទៅចូលរួមកម្មវិធីតាំងបង្ហាញអាគារពាណិជ្ជកម្មកម្មរបស់Camhomes កាលពីសប្តាហ៍មុន ខណៈពេលដែលព្រឹត្តិការណ៍នេះនឹងបន្តរៀបចំទៀតនៅ ថ្ងៃសុក្រ ទី 18 ខែធ្នូ ឆ្នាំ 2015 សំរាប់មហាជនទូទៅចូលរួម។
លោក គួច លេងឃាង អ្នកយុទ្ធសាស្ត្រផ្នែកទីផ្សារនិង ទំនាក់ទំនាក់ទំនងសាធារណៈ នៃក្រុមហ៊ុន Public Housing Development (Cambodia) Ltd បានមានប្រសាសន៍ថា ៖ «ខ្ញុំសូម អរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ដែលបានមានចំណាប់អារម្មណ៍មកលើអាគារ ពាណិជ្ជកម្មរបស់យើងកាលពីសប្តាហ៍មុន ។ ក្រុមហ៊ុនយើងខ្ញុំនឹងរៀបចំឲ្យមានការកក់នូវ អាគារពាណិជ្ជកម្មនៅថ្ងៃសុក្រនេះបន្ថែមសំរាប់អតិថិជននិងអ្នកដែលមិនទាន់បានកក់កាលពី សប្តាហ៍មុនដោយសារមានអ្នកចូលរួមច្រើនពេក។ »
នៅសប្តាហ៍នេះ ការតាំងបង្ហាញអាគារពាណិជ្ជកម្មរបស់ Camhomes និងចាប់ផ្តើមពីម៉ោង 10:00 ព្រឹក ដល់ ម៉ោង 4:00 ល្ងាច ថ្ងៃសុក្រ នៅឯអាគារកាណាឌីយ៉ា ដែលនឹងមាន ការធ្វើបទបង្ហាញនូវលក្ខណៈពិសេសៗរបស់អាគារពាណិជ្ជកម្មហើយផ្តល់ឱកាសអោយអតិថិជនសួរសំណួរ រូមជាមួយនឹងការកក់បន្ទប់ដែលនៅមានសល់ខ្លះៗ។
បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា បច្ចុប្បន្ននេះ អាកាសយានដ្ឋានអន្តរជាតិនៅខេត្តព្រះសីហនុកំពុងតែសហការជាមួយជើងហោះហើរពីកូរ៉េ ខាងត្បូង សិង្ហបុរី និង ចិន ក៏ដូចជាការហោះហើរទៅសៀមរៀបជារៀងរាល់ថ្ងៃ។ អ្វីទាំងនេះ បានជំរុញទំនាក់ទំនងអោយកាន់តែខ្លាំងឡើងជាមួយប្រទេសនៅតំបន់អាស៊ី ហើយទីក្រុងនៅ តំបន់ឆ្នេរសមុទ្របានទាក់ទាញភ្ញៀវទេសចរណ៍ជាងមួយលាននាក់នៅអំឡុងពេល8ខែដើមឆ្នាំនេះ។
លោកបានបន្ថែមថា៖« នេះគឺជាពេលដ៏ល្អប្រសើរបំផុតសំរាប់អ្នកវិនិយោគដែល ចង់វិនិយោគ នៅខេត្តព្រះសីហនុដែលជាតំបន់ដ៏មានសក្តានុពលមួយក្នុងប្រទេសកម្ពុជា។»
D’Seaview គឺជាគម្រោងអភិវឌ្ឍន៍ទីមួយដែលមានអាគារពាណិជ្ជកម្មនិងលំនៅស្ថាន ហើយត្រូវបានសាងសង់នៅផ្ទៃដី 9,818 ម៉ែតការ៉េ។ អាគារពាណិជ្ជកម្មនេះត្រូវបានរចនា ឡើងឲ្យមាន4ផ្នែកផ្សេងគ្នា ដែលសមស្របសំរាប់ស្ថាប័នហិរញ្ញវត្ថុ អគារការិយាល័យ ភោជនីយ អាហារ ស្កាយិ៍បា មណ្ឌលសុខភាព ក្លឹបហាត់ប្រាណ ហាងកែសម្ផស្ស Mini Mart កន្លែងក្មេងលេង និងបរិក្ខារផ្សេងៗទៀតជាច្រើនទៀត។
កម្មវិធីនេះនឹងបើកជាសាធារណៈដល់មហាជនទូទៅ។ ដូច្នេះ សូមអញ្ចើញអតិថិជនទាំងអស់ មកចូលរួមក្នុងកម្មវិធីនេះអោយបានច្រើនកុះករ ។
0 comments:
Post a Comment