CEO ​ក្រុមហ៊ុន​ ​Tesla Motors និងក្រុមហ៊ុន​​អវកាស SpaceX ទទួល​ទាន​ដំណេក​តិច​ម៉ោង​​​ដើម្បី​ភាព​ជោគជ័យ


លោក Elon Musk ​​មហាសេដ្ឋី​អាមេរិក

លោក Elon Musk ដែល​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​រថយន្ត​Tesla Motors និង ក្រុមហ៊ុន​​អវកាស SpaceX ដ៏​ល្បីល្បាញ​លំដាប់​ពិភពលោក​របស់​អាមេរិក​ ​បាន​បង្ហើប​ពី​ការ​ទទួល​ទាន​ដំណេក​របស់​លោក​ ដោយ​​មាន​ប្រសាសន៍​ថា លោក​បាន​​ទទួល​ទាន​ដំណេក​​​ត្រឹមតែ ៦ ម៉ោង​​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។

​រយៈ​ពេល​ទទួល​ទាន​ដំណេក​របស់​លោក មាន​ចំនួន​តិច​ជាង​រយៈ​ពេល​​គិត​ជា​មធ្យម​​នៃ​ការ​ទទួល​ទាន​ដំណេក​របស់​មនុស្ស​ទូទៅ​ដែល​ត្រូវ​បាន​​ណែនាំ​ដោយ​សមាគម​​ទទួលទាន​ដំណេក​ជាតិ​​របស់​អាមេរិក​ដែល​ហៅ​ថា (NSF—National Sleep Foundation)។

តាម​សមាគម​នេះ​បាន​​ផ្ដល់​ដំបូន្មាន​ថា ​ជា​​មធ្យម​យុវជន​ដែល​មាន​អាយុ ១៨ ឆ្នាំ​ឡើង​ទៅ​គួរ​ទទួលទាន​ដំណេក​ឲ្យ​បាន​ពី ៧ ទៅ ៩​​ម៉ោង​ក្នុង​មួយ​ថ្ងៃ​​ទើប​​ធ្វើ​ឲ្យ​សុខភាព​រឹងមាំ​ ​រក្សា​ទម្ងន់ និង ​ធ្វើ​ឲ្យ​ខួរក្បាល​​មាន​ការ​ចងចាំ​បាន​ល្អ។​​​

រយៈ​ពេល​នៃ​ការ​ទទួល​ទាន​ដំណេក​ខ្លី​​របស់​មហាសេដ្ឋី​វ័យ ៤៣ ឆ្នាំ​ខាងលើ​​បាន​ធ្វើ​ឲ្យ​គេ​កត់​សម្គាល់​បាន​ថា ទំនង​មហាសេដ្ឋី​រូប​នេះ​​យក​​ពេល​យ៉ាង​ច្រើន​លើសលប់​របស់​លោក​​ជា​រឿង​រាល់​ថ្ងៃ​​យកចិត្ត​ទុកដាក់​លើ​គម្រោង​អភិវឌ្ឍ​កម្មវិធី​បច្ចេកវិទ្យា​អវកាស និង ​ក្រុមហ៊ុន​រថយន្ត​​របស់​លោក​​ដែល​ជា​មហិច្ឆតា​ធំ​​នៅ​ពេល​អនាគត។

ទោះបី​ជា​បែប​នេះ​ក្តី ក្រោម​​ការ​ដឹកនាំ​គ្រប់គ្រង​របស់​លោក ក្រុមហ៊ុន​ទាំង​នេះ​នៅ​តែ​ដំណើរ​ការ​យ៉ាង​រលូន​បន្ត​ទៀត ​ហើយ មហាសេដ្ឋី​រូប​នេះ​នៅ​តែ​ជោគជ័យ​ដដែល​ទោះបី​ជា​លោក​ទទួលទាន​ដំណេក​មិន​គ្រប់គ្រាន់​យ៉ាងណា​ក៏ដោយ​៕​
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment