សញ្ញាណ​​ទាំង ៨ បញ្ជាក់​ថា បន្ទប់​ធ្វើ​ការ​របស់​​លោក​អ្នក​​​ពិត​ជា​មាន​​សក្ដានុពល​ដល់​លទ្ធផល​ការងារ



តើ​​ប្រិយមិត្ត​មាន​អារម្មណ៍​ថា ​បន្ទប់​​ធ្វើការ​របស់​លោក​អ្នក​តូច​ចង្អៀត គ្មាន​ផាសុកភាព គ្មាន​ការ​លើកទឹកចិត្ត រួម​ទាំង ភាព​​​ឯកោ​ជា​ដើម​ដែរ​ឬទេ? បើ​ពិត​ជា​មាន​មែន​​នោះ វា​ជា​រឿង​មួយ​គ្រោះថ្នាក់​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​លទ្ធផល​ការងារ​ជា​មិនខាន។ ដូច្នេះ​ សូម​ងាក​មក​មើល​បន្ទប់​ការងារ​ដែល​ប្រកប​ដោយ​​ថាមពល​វិញ​ម្តង​ថា តើ​​​មាន​ចំណុច​ពិសេស​អ្វី​ខ្លះ?
​​​
១) បន្ទប់​ធ្វើ​ការ​​ធំ​ទូលាយ
បន្ទប់​ធ្វើ​​ការ​ដែល​មាន​លក្ខណៈ​ធំ​ទូលាយ​មិន​ចង្អៀត មាន​របៀបរៀបរយ នេះ​គឺ​ជា​សមាសធាតុ​ដ៏​សំខាន់​ជំរុញ​ឲ្យ​ការ​របស់​​អ្នក​រលូន​បាន។ កន្លែង​ធំ​ទូលាយ​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ និង អាច​បម្លាស់ទី​ដោយ​មិន​ទាស់ចិត្ត​នៅ​ពេល​មាន​ការ​ប្រាស្រ័យ​ទំនាក់ទំនង​ជា​មួយ​​​ក្រុម​​ការងារ​ជា​ដើម។

២) មាន​ពន្លឺ​ភ្លើង​គ្រប់គ្រាន់
បន្ទប់​ធ្វើ​ការ​របស់​អ្នក​គួរតែ​​ពិតាន​ខ្ពស់ ដាក់​ពន្លឺ​ភ្លើង​បាន​ល្អ​មិន​ខ្សោយ​ពេក ឬ ខ្លាំង​ពេក​​​​ដើម្បី​ឲ្យ​ប្រាកដ​ថា បុគ្គលិក​គ្រប់រូប​អាច​ធ្វើ​ការ​ដោយ​ពេញ​ភ្នែក​បាន​​​។ អំពូល​ភ្លើង​​​គួរ​តែ​មាន​​ប្រព័ន្ធ​ត្រួតពិនិត្យ​បាន​ល្អ​​ដែល​អាច​ដំឡើង និង បន្ថយ​​ពន្លឺ​បាន​ស្រប​តាម​តម្រូវ​ការ​។
​​
៣) បន្ទប់​មាន​ពណ៌​ចម្រុះ​គ្នា​
បុគ្គលិក​គ្រប់រូប​ទំនង​មិន​ចូលចិត្ត​ពណ៌​ដូច​គ្នា​នោះ​ទេ ដូច្នេះ​បើ​​បន្ទប់​របស់​មាន​​តែ​ពណ៌ស តែ​អវត្តមាន​ពណ៌​លឿង ឬ ពណ៌ខៀវ និង ពណ៌​បៃតង​ជា​ដើម​មើល​ទៅ​វា​ហាក់​ដូច​ជា​គ្មាន​សិល្បៈ​មួយ​នៅ​កន្លែង​ការងារ​សោះ។ យ៉ាងណាមិញ បើ​សម្ភារ​ការិយាល័យ មាន​ដូច​ជា កៅអី តុ សម្ភារៈ​ប្រើប្រាស់ ជា​ពិសេស​ជញ្ជាំង​មាន​ពណ៌​ស្រស់​ស្អាត​ឆើតឆាយ​យ៉ាង​ទាក់ទាញ​នោះ វា​បន្ថែម​រសជាតិ​ការងារ​​បាន​មួយ​កម្រិត​ទៀត​ផង​ដែរ។

៤) បន្ទប់​មាន​ដាក់​តាំង​រូប​សិល្បៈ ឬ ​ដាំ​កូន​រុក្ខជាតិ​តូចៗ
រូប​សិល្បៈ​ផ្សេងៗ​មាន​ដូច​ជា រូបភាព វត្ថុ​អនុស្សាវរីយ កូន​រុក្ខជាតិ​​ជា​ដើម គឺ​ជា​​អ្វី​ដែល​បន្ទប់​ធ្វើការ​​របស់​លោក​អ្នក​ត្រូវ​ដាក់​បន្ថែម​​ព្រោះ​ថា វា​អាច​បង្ហាញ​ពី​ភាព​ទាក់ទាញ​ ជា​ពិសេស​ធ្វើ​ឲ្យ​បុគ្គលិក​គ្រប់រូប​មាន​អារម្មណ៍​ស្រស់ស្រាយ​ដូច​​ធ្វើ​​ការ​នៅ​កន្លែង​ធម្មជាតិ​ដូច្នេះ​ដែរ។

៥) ​អ្នកគ្រប់គ្រង​ចែក​រំលែក​ការងារ​បាន​​គ្រប់​ជ្រុងជ្រោយ​
នៅ​កន្លែង​ការងារ​របស់​អ្នក បើ​អ្នក​សង្កេត​ឃើញ​ថា អ្នក​គ្រប់គ្រង​​មាន​ភាព​ស្និទ្ធស្នាល​​​ទៅវិញ​ទៅ​​មក​ជា​មួយ​បុគ្គលិក​​​​​​ និង ចែក​រំលែក​ការងារ​ដល់​បុគ្គលិក​ប្រកប​ដោយ​ទំនុក​ចិត្ត នេះ​នឹង​រួមចំណែក​ដ៏​សំខាន់​ដល់​ប្រសិទ្ធភាព​ការងារ។ ផ្ទុយ​ទៅវិញ​បើ​អ្នក​គ្រប់គ្រង​មិន​ទុកចិត្ត​អ្នក ដក​ការងារ​ពី​អ្នក​ហើយ​នោះ នេះ​អាច​បញ្ជាក់​ថា ​ជា​សញ្ញាណ​មិន​ល្អ​ពិបាក​ធ្វើ​​​ឲ្យ​អ្នក​មាន​ឱកាស​អភិវឌ្ឍ​សមត្ថភាព​ការងារ​របស់​អ្នក​ណាស់។

៦) ​ធ្វើ​ការងារ​​ជា​ក្រុម​បាន​ល្អ​ 
នៅ​កន្លែង​ការងារ​ ការ​ធ្វើ​ការ​ជា​ក្រុម​ពិត​ជា​មិន​អាច​ខ្វះ​បាន​ឡើយ ដើម្បី​សម្រេច​គោលដៅ​រួម​​មួយ​របស់​ក្រុមហ៊ុន។ ហេតុដូច្នេះ បើ​អ្នក​សង្កេត​ឃើញ​ថា កន្លែង​ការងារ​របស់​អ្នក​មាន​ភាព​សហការ​គ្នា​ល្អ​លើ​​ការ​អនុវត្ត​គម្រោង​នានា នោះ​ពិត​ជា​សញ្ញាណ​ល្អ​ហើយ​ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​គុណភាព​ការងារ។​

៧) មាន​ការ​លើក​ទឹកចិត្ត​ខ្ពស់
វា​ជា​រឿង​មួយ​គ្រោះថ្នាក់ បើ​​អ្នក​រក​ឃើញ​ថា កន្លែង​ការងារ​របស់​អ្នក​​គ្មាន​ការ​លើកទឹកចិត្ត ​ចូលចិត្ត​ប៉ែង​ជើង​គ្នា​​ជា​ដើម។ ​អ្នក​គ្រប់គ្រង​ដើរ​តួនាទី​សំខាន់​​នៅ​ក្នុង​ករណី​នេះ​ដើម្បី​ធានា​ថា បុគ្គលិក​គ្រប់រូប​ត្រូវ​បាន​លើកទឹកចិត្ត​ដោយ​ស្មើភាព គ្មាន​ការ​រើសអើង​នោះ​ឡើយ។

៨) បាន​ដឹង​ពី​របៀបវារៈ​​មុន​ពេល​ប្រជុំ
រាល់​កិច្ចប្រជុំ​ការងារ​របស់​អ្នក អ្នក​ត្រូវ​ដឹង​ថា តើ​កិច្ចប្រជុំ​នោះ​និយាយ​ពី​អ្វី? ធ្វើ​ឡើង​នៅ​ពេល​ណា? អ្នក​ណា​ខ្លះ​ចូលរួម? ​​​បើ​អ្នក​បាន​​ជ្រាប​​ដឹង​ពី​ចំណុច​​ទាំង​នេះ​មុន​កិច្ចប្រជុំ​ធ្វើ​ឡើង​ វា​​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​បរិស្ថាន​ការងារ​​មួយ​ដ៏​ល្អ​សម្រាប់​អ្នក​ហើយ៕
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment