ទៅ​មើល​ប្រវត្តិ​បុរស​ខ្លាំង​លេខ ៨ ពិភពលោក David Cameron តើ​មានបទពិសោធន៍​ដូចម្ដេចខ្លះ​?



​លោកនាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស David Cameron ដែលមាន​ឈ្មោះ​ពេញ​ថា David William Donald Cameron បាន​ក្លាយជា​មេដឹកនាំ​គណបក្ស​អភិរក្សនិយម​ក្នុង​ឆ្នាំ ២០០៥ និង​បានឈ្នះ​ការបោះឆ្នោតជាតិ​ក្លាយជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​នៅ​ឆ្នាំ ២០១០ និង​បាន​ក្លាយជា​សមាជិកសភា​អង់គ្លេស​នៅក្នុង​ឆ្នាំ ២០០១ ។ នៅ​ពេញ​មួយឆ្នាំ ២០១៥ នេះ​លោក David Cameron ត្រូវបាន​គេ​ចាត់ទុកថា​ជា​បុរស​ខ្លាំង​លំដាប់​លេខ ៨ ពិភពលោក​នេះ​បើ​យោងតាម​ទស្សនាវដ្ដី Forbes ចង់ដឹងថា​បុរស​ខ្លាំង​លេខ ៨​របស់​ពិភពលោក​រូបនេះ​មាន​ប្រវត្តិ​និង​បទពិសោធន៍​ដូចម្ដេចខ្លះ​? 

​លោក David Cameron កើត​នៅ​ថ្ងៃទី ០៩ តុលា ឆ្នាំ ១៩៦៦ នៅក្នុង​ទីក្រុង​ឡុង​ដុង​ប្រទេស​អង់គ្លេស ដោយ​លោក​ក៏បាន​ជាប់​ខ្សែ​ជាមួយ​ព្រះអង្គម្ចាស់ King William IV ដែលមាន​គ្រួសារ​ជា​អ្នកមាន​ស្ដុកស្ដម្ភ​ហើយ​លោក​ទទួលបាន​ការបណ្ដុះ​បណ្ដាល​យ៉ាង​ល្អ​កាល​នៅ​ពី​កុមារភាព​។ លោក David Cameron បាន​ចូលរៀន​ជំនាញ​ទស្សនៈវិជ្ជា​នយោបាយ និង សេដ្ឋកិច្ច នៅក្នុង​មហាវិទ្យាល័យ Brasenose របស់​សាកលវិទ្យាល័យ Oxford ដោយបាន​បញ្ចប់​ការសិក្សា​ក្នុង​ឆ្នាំ ១៩៨៨​។ ក្រោយមកទៀត​លោក​បាន​ចូលរួម​ជាមួយនឹង​គណ​បក្ស​អភិរក្សនិយម ដោយបាន​ក្លាយជា​អ្នក​ប្រឹក្សា​យោបល់​ពិសេស​អស់​រយៈពេល ៥ ឆ្នាំ​។ 

​នៅក្នុង​ឆ្នាំ ១៩៩៤ លោក David Cameron បាន​ចាក​ចេញពី​វិស័យ​នយោបាយ ដោយ​លោក​បាន​ក្លាយជា​អ្នកដឹកនាំ​កិច្ចការ​សាជីវកម្ម​មួយ​មាន​ឈ្មោះថា Carlton Communications អស់​រយៈពេល ៧ ឆ្នាំ​និង​បាន​លាលែង​ចេញពី​តំណែង​វិញ​នៅក្នុង​ឆ្នាំ ២០០១ ដើម្បី​បន្ត​កិច្ចការ​ក្នុង​វិស័យ​នយោបាយ ដោយ​លោក​បានឈ្នះ​ក្នុងការ​បោះឆ្នោត​យក​កៅអី​សភា​នៅ​ឆ្នាំ​ដដែល​នេះ​។ លោក David Cameron ត្រូវបាន​គេ​ប្រកាស​តែងតាំង​ធ្វើជា​ប្រធាន​គណបក្ស​អភិរក្សនិយម​នៅក្នុង​ខែធ្នូ​ឆ្នាំ ២០០៥​។

៥ ឆ្នាំក្រោយ​លោក David Cameron បានឈ្នះ​លើ​យុទ្ធនាការ បោះឆ្នោតជាតិ​ដោយបាន​ក្លាយជា​នាយករ​ដ្ឋ​មន្ត្រី​ដឹកនាំ​រដ្ឋាភិបាលជម្រុះ​រវាង​គណបក្ស​អភិរក្សនិយម និង គណបក្ស​ប្រជាធិបតេយ្យ​ដោយពេល​នោះ​លោក David Cameron ក្លាយជា​នាយករដ្ឋមន្ត្រី​ក្មេង​ជាងគេ​នៅ​អង់គ្លេស​បន្ទាប់ពី​លោក Lord Liverpool ឈ្នះឆ្នោត​ក្នុង​ឆ្នាំ ១៨១២ និង​បាន​បំបែក​កំណត់ត្រា​របស់លោក Tony Blair ក្នុង​ឆ្នាំ ១៩៩៧​។

មកទល់នឹង​ឆ្នាំ ២០១៥ លោក David Cameron បានឈ្នះ​លើ​យុទ្ធនាការ​បោះឆ្នោតជាតិ​សាជាថ្មី ជាមួយនឹង​លទ្ធផល​ដ៏​ភ្ញាក់ផ្អើល​មួយ​ដោយ​គណបក្ស​របស់លោក​បានឈ្នះ​អាសនៈ​ភាគច្រើន​ក្នុង​សភា​ដែល​ពុំ​ធ្លាប់មាន​ចាប់តាំងពី​ឆ្នាំ ១៩៩២ មក​។
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment