កម្រង​ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់ៗ​ដែល​កើតមានឡើង​នៅ​ជុំវិញ​ពិភពលោក​សម្រាប់​ថ្ងៃ ០៤ ធ្នូ



១) មនុស្ស ១៤ នាក់​ដែល​ស្លាប់​នៅក្នុង​ការបាញ់ប្រហារ​មួយ​នៅក្នុង​តំបន់ San Bernardino រដ្ឋ California សហរដ្ឋអាមេរិក​ត្រូវបាន​គេ​បញ្ចេញ​អត្តសញ្ញាណ​ឲ្យ​ដឹង​ហើយ​។ 

២) ចក្រភព​អង់គ្លេស​បានចាប់ផ្ដើម​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​ជា​លើកដំបូង​ហើយ​ទៅលើ​ក្រុម​រដ្ឋ​ឥស្លាម​នៅក្នុង​ប្រទេស​ស៊ី​រី ដែលមាន​យន្តហោះ​ចម្បាំង​ច្រើន​គ្រឿង​ចេញ​ធ្វើ​ប្រតិបត្តិការ​ពី​មូលដ្ឋាន​ទ័ពអាកាស​នៅក្នុង​ប្រទេស Cyprus​។ 

៣) មេធាវី​របស់​ប្រទេស​ប៉ា​គី​ស្ថាន​បានដាក់​ពាក្យ​ស្នើ​ទៅ​តុលាការ​ដើម្បី​ឲ្យ​មានការ​ប្រគល់​មកវិញ​នូវ​គ្រាប់ពេជ្រ​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បី Koh-i-Noor ដែល​ចក្រភព​អង់គ្លេស​បង្ខំ​ឲ្យ​ឥណ្ឌា​ប្រគល់​ឲ្យ​ខ្លួន​ក្នុងសម័យ​អាណានិគម​។ 

៤) អត្ត​ព​លិ​ក​ចំនួន ១០ ៥០០ នាក់​ដែល​ទៅ​ចូលរួម​កីឡា​អូឡាំពិក​នៅ​ឆ្នាំក្រោយ​ក្នុងប្រទេស​ប្រេ​ស៊ី​ល មាន​អារម្មណ៍​ថា​ជា​លើកដំបូង​ហើយ​ដែល​ការ​ស្នាក់នៅ​របស់​ពួកគេ​នៅក្នុង​ទីក្រុង Rio de Janeiro មិនមាន​ម៉ាស៊ីនត្រជាក់​ប្រើប្រាស់​ក្នុង​បន្ទប់​គេង​របស់​ពួកគេ លុះត្រា​ណា​មានការ​ចំណាយ​ថ្លៃបង់​សេវា​។​

៥) ក្រុម​អនាមិក បាន​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ទៅលើ​ក្រុមមន្ត្រី​ចំនួន ១ ០០០ នាក់​ដែល​ទៅ​ចូលរួម​ការប្រជុំ​ស្តីពី​បម្រែបម្រួល​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ​នៅក្នុង​ទីក្រុង​ប៉ារីស​។ 

៦) ប្រទេស​ជប៉ុន​គ្រោង​នឹង​ចំណាយ​បន្ថែម​នូវ​កញ្ចប់​ថវិកា​លើ​វិស័យ​ការពារជាតិ​ចំនួន ៤០ ពាន់​លាន​ដុល្លារ​សម្រាប់​ពេលខាងមុខ​ដែល​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ជប៉ុន​ដែល​ជប៉ុន​បង្កើន​ទំហំ​ទឹកប្រាក់​លើ​វិស័យ​យោធា​។ 
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment