ក្រុមហ៊ុន iOne ផ្តល់ជូន​តម្លៃ​ពិសេស​ទៅលើ Accessories រយៈពេល​បី​ថ្ងៃ​នៅ​សាខា​ផ្សារ​ទំនើប​សុ​វណ្ណា​



​មកដល់​ថ្មី​ទៀតហើយ​! សំរាប់​អតិថិជន​ទាំងអស់ ដែល​ចូលចិត្ត​ឧបករណ៍ accessories ថ្មឺៗ​ស្អាតៗ​និង​ប្លែកៗ​សំរាប់​ប្រើប្រាស់​ជាមួយនឹង​ទូរស័ព្ទ​iPhone របស់ខ្លួន​អោយ​កាន់​តែមាន​ភាពស្រស់ស្អាត ទាក់ទាញ ហើយនឹង​រឹតតែ​មាន​ភាព​សំបូរបែប​ថែមទៀត​នោះ នឹងមាន​អារម្មណ៍​រំភើប​រីករាយ ដោយសារតែ​នៅ​ថ្ងៃទី ៤ រហូតដល់​ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៥ ខាងមុខនេះ ក្រុមហ៊ុន iOne ដែលជា​ក្រុមហ៊ុន​ធំ​មាន​សិទ្ធិ​ស្របច្បាប់​នាំចូល និង​ចែកចាយ​ផលិតផល Apple និង​ឧបករណ៍ accessories ម៉ាក​ល្បីៗ​ជាច្រើន​ប្រភេទ បានប្រកាស​ផ្តល់ជូន​នូវ​តម្លៃ​ពិសេស​ទៅលើ​ឧបករណ៍ accessories ជាច្រើន​ប្រភេទ រួមមាន​ដូចជា ស្រោម​ការពារ​ទូរស័ព្ទ iPhone ថ្ម​ជំនួយ Powerbank និង​ឧ​បា​ល័​រ​បំពង​សម្លេង ជាដើម ជូន​ដល់​អតិថិជន​របស់ខ្លួន​។ 

​ក្រុមហ៊ុន iOne បាន​បញ្ជាក់ថា កម្ម​វី​ធី​ពិសេស​នៅក្នុង​រយះពេល​បី​ថ្ងៃនេះ គឺមាន​ផ្តល់ជូន​តែ​នៅ​សាខា iOne សាខា ផ្សារ​សុ​វណ្ណា​មួយ​ប៉ុណ្ណោះ​។ សំរាប់​ស្រោម​ការពារ​ទូរស័ព្ទ iPhone គឺ​ក្រុមហ៊ុន​មាន​ផ្តល់ជូន​តម្លៃ​ចាប់ពី ៥ ដុល្លារ​ឡើងទៅ មាន​ច្រើន​ប្រភេទ ច្រើន​ម៉ូ​ដែល និង​សុទ្ធសឹងតែ​ជា​ម៉ាក​ល្បីៗ​កំពុង​ពេញនិយម​ពី​សំណាក់​អ្នកប្រើប្រាស់ ហើយ​ជាពិសេស​ចំពោះ​ឧ​បករ​ណ៏​បំពង​សំលេង​វិញ​គឺ​ក្រុមហ៊ុន​ផ្តល់ជូន​នៅក្នុង​តម្លៃ​ត្រឹមតែ ៣៥​ដុល្លារ​ប៉ុណ្ណោះ គឺ​ពិតជា​មិន​ធ្លាប់មាន​ពីមុនមក​នោះទេ ហើយ​ក្រៅពី​ឧបករណ៍ acessories ថ្មឺៗ​ខាងលើនេះ ក្រុមហ៊ុន iOne ក៏មាន​នាំមក​នូវ​ផលិតផល​ថ្មីៗ​ជាច្រើន​ទៀត​សំរាប់​ជា​ជំរើស​របស់​អតិថិជន​ទាំងអស់ ដែល​បាន​អញ្ជើញ​មក​ទស្សនា និង​ជាវ​ផលិតផល​នៅក្នុង​ឱកាស​នោះ​ផងដែរ​។ ហេតុ​ដូច្នេះហើយ កុំអោយ​ឱកាស​នេះ​កន្លង​ហួស​អោយសោះ សូម​អញ្ជើញ​មក​ទទួលយក​នូវ​ការផ្តល់ជូន​ដ៏​ពិសេស​នេះ​ទាំងអស់គ្នា​!

​សំរាប់​ព័ត​មាន​លំអិត​ទាក់ទង​ជាមួយនឹង​កម្ម​វី​ធី​ផ្តល់ជូន​នូវ​ជាពិសេស​នេះ សូម​ទំនាក់ទំនង​ក្រុមហ៊ុន iOne តាមរយះ​លេខ​ទូរស័ព្ទ ០២៣ ៩៩ ៣១ ៨១ ឬ​ចូលទៅ​កាន់​គេហទំព័រ www.ione2u.com ឬក៏​ចូល​ទៅកាន់​បណ្តាញ​សង្គម www.facebook.com/iOneCambodia ។ 
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment