ក្រុមភេរវកម្មជាច្រើនដូចជា ក្រុមអាល់កៃដា និងក្រុម ISIS បង្កើតឡើងដោយសហរដ្ឋអាមេរិក ក្នុងការកាន់កាប់នៅមជ្ឈិមបូព៌ាដែលសម្បូរប្រេង នឹងបង្អាក់ឥទ្ធិពលរបស់ប្រទេសអ៊ីរ៉ង់ដែលកំពុងកើនឡើង។ សហរដ្ឋអាមេរិកធ្លាប់មានប្រវត្តិងប់ងុលយូរមកហើយ ក្នុងការគាំទ្រដល់ក្រុមភេរវកម្មដោយ CIA បានបញ្ជ្រៀតខ្លួនជាមួយក្រុមជ្រុលនិយមឥស្លាមក្នុងសម័យសង្គ្រាមត្រជាក់។
សហរដ្ឋអាមេរិកបានប្រើប្រាស់ក្រុមភេរវកម្មយូរណាស់មកហើយ ដោយក្នុងឆ្នាំ ១៩៧៨ នឹង ១៩៧៩ ព្រឹទ្ធសភាបានព្យាយាមអនុម័តច្បាប់ប្រឆាំងនឹងភេរវកម្មអន្តរជាតិ ខណៈដែលសហរដ្ឋអាមេរិកនឹងធ្វើបំពាន។ ក្នុងអំឡុងឆ្នាំ១៩៧០ CIA បានប្រើប្រាស់បងប្អូនមូស្លីមនៅក្នុងប្រទេសអេហ្ស៊ីបជារបាំងក្នុងការទប់ស្កាត់ការពង្រីករបស់សូវៀត និងទប់ស្កាត់ការរីករាលដាលនៃមនោគមវិជ្ជាម៉ាក្ស៍និយមនៃមហាជនអារ៉ាប់។
សហរដ្ឋអាមេរិកបានគាំទ្រដោយបើកចំហផងដែរចំពោះសហភាព Sarekat Islam ប្រឆាំងនឹងលោកប្រធានាធិបតី Sukarno ក្នុងប្រទេសឥណ្ឌូណេស៊ី នឹងគាំទ្រក្រុមភេរវកម្ម Jamaat-e-Islami ប្រឆាំងនឹងលោកប្រធានាធិបតី Zulfiqar Ali Bhutto ក្នុងប្រទេសប៉ាគីស្ថាន នឹងចុងក្រោយគឺក្រុម អាល់កៃដា។ ម្យ៉ាងទៀត CIA បានផ្តល់កំណើតឲ្យលោក Osama Bin Laden ក្នុងឆ្នាំ ១៩៨០ នឹងទិន្នន័យកុំព្យូទ័ររបស់ក្រុមប៉ះបោរឥស្លាមរាប់ពាន់នាក់បានទទួលការបណ្តុះបណ្តាលដោយ CIA និងផ្តល់មូលនិធិដោយអារ៉ាប៊ីសាអ៊ូឌីត ក្នុងគោលបំណងកម្ចាត់ជនជាតិរុស្ស៊ីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
នាពេលថ្មីៗនេះក្រុម ISIS បានកើនឡើងដល់កម្រិតលេចធ្លោជាអន្តរជាតិ បន្ទាប់ពីក្រុមនេះបានចាប់ផ្តើមកាត់ក្បាលអ្នកកាសែតអាមេរិកជាច្រើននាក់ ហើយក្រុមភេរវកម្មមួយនេះបានគ្រប់គ្រងតំបន់មួយដែលមានទំហំប៉ុនចក្រភពអង់គ្លេស។ ក្រុមរដ្ឋឥស្លាម ISIS ធ្លាប់មានឈ្មោះផ្សេងគ្នា អាល់កៃដានៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយបន្ទាប់ពីឆ្នាំ ២០១០ ក្រុមនេះបានប្ដូរឈ្មោះថ្មីក្នុងប្រទេសស៊ីរី។ មានសង្គ្រាមសំខាន់ចំនួនបីកំពុងហែកហួរប្រទេសស៊ីរី មួយរវាងរដ្ឋាភិបាល និងពួកឧទ្ទាម មួយទៀតរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត ហើយមួយផ្សេងទៀតរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។
វាជាលើកទីបីហើយដែលសង្គ្រាមត្រជាក់បែបថ្មីបានធ្វើឲ្យអ្នកបង្កើតគោលនយោបាយបរទេសរបស់អាមេរិកត្រូវសម្រេចចិត្ត ដើម្បីទទួលយកហានិភ័យនៃការបំពាក់អាវុធដល់ពួកឧទ្ទាមឥស្លាមនិយមនៅក្នុងប្រទេសស៊ីរី ព្រោះប្រធានាធិបតីស៊ីរីលោក Bashar al-Assad គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់រុស្ស៊ី។ ផ្ទុយទៅវិញ ក្រុមបះបោរស៊ីរីភាគច្រើនបានក្លាយខ្លួនទៅជាក្រុមភេរវកម្ម ISIS ដែលកាន់កាំភ្លើង M16 ផលិតដោយអាមេរិកយ៉ាងបើកចំហ។ គោលនយោបាយមជ្ឈិមបូព៌ារបស់អាមេរិកគឺមានន័យដោយសារប្រេង និងអ៊ីស្រាអែល នឹងការឈ្លានពានប្រទេសអ៊ីរ៉ាក់គឺជាការស្រេកឃ្លានប្រេងរបស់ក្រុងវ៉ាស៊ីនតោន ប៉ុន្តែការវាយប្រហារអាកាសដែលកំពុងបន្តនៅក្នុងប្រទេសស៊ីរី និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើអ៊ីរ៉ង់គឺដើម្បីធ្វើការជាមួយអ៊ីស្រាអែល។ ក្រុម ISIS មិនគ្រាន់តែជាឧបករណ៍ភេរវកម្មដែលត្រូវបានប្រើដោយអាមេរិក ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស៊ីរីប៉ុណ្ណោះទេ ប៉ុន្តែក្រុមនេះក៏ត្រូវបានប្រើ ដើម្បីដាក់សម្ពាធទៅលើប្រទេសអ៊ីរ៉ង់ផងដែរ។
អាមេរិកកំពុងប្រើប្រាស់ក្រុម ISIS នៅក្នុងវិធីបីយ៉ាង មួយគឺដើម្បីវាយប្រហារខ្មាំងសត្រូវរបស់ខ្លួននៅក្នុងមជ្ឈិមបូព៌ា ពីរដើម្បីបម្រើជាលេសមួយសម្រាប់ការអន្តរាគមន៍នៅក្រៅប្រទេសរបស់យោធាអាមេរិក និងបីដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការពង្រីកមិនធ្លាប់មានពីមុនមកនៃការតាមដានការរាតត្បាត។
តាមរយៈការកើនឡើងយ៉ាងលឿនទាំងការសម្ងាត់របស់រដ្ឋាភិបាល និងការត្រួតពិនិត្យ រដ្ឋាភិបាលរបស់ លោក អូបាម៉ា កំពុងបង្កើនអំណាចរបស់ខ្លួនក្នុងការឃ្លាំមើលប្រជាពលរដ្ឋរបស់ខ្លួន។ ក្រុមហ៊ុនរបស់អាមេរិកជាងចិតសិប និងបុគ្គលនានាបានទទួលប្រាក់រហូតដល់ទៅ ២៧ពាន់លានដុល្លារនៅក្នុងកិច្ចសន្យាសម្រាប់ការធ្វើការងារនៅក្នុងសង្គ្រាមអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថានក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។ មធ្យោបាយតែមួយគត់របស់អាមេរិកដែលអាចបញ្ឍប់ សង្គ្រាមប្រឆាំងភេរវកម្ម បានលុះត្រាណាតែខ្លួនឈប់ផ្តល់ការគាំទ្រ និងផ្តល់ធនធានដល់ក្រុមភេរវករ៕
0 comments:
Post a Comment