Mourinho បាញ់​ Casillas កប់ៗ ក្រោយ​ Chelsea ​ទម្លាក់​ Porto

Jose Mourinho បាន​ចំអក​ឲ្យ​កូន​ក្រុម​​ចាស់​របស់​ខ្លួន​ Iker Casillas កប់ៗ ​បន្ទាប់​ពី​ក្រុម​​តោ​ខៀវ​ Chelsea របស់​លោក​ ​ទម្លាក់​ក្រុម​ FC Porto ពី​ UEFA Champions League កាល​ពី​យប់​ថ្ងៃ​ពុធ។

Coverr

Chelsea បាន​​ឈ្នះ​ ២-០ នៅ​កីឡដ្ឋាន​ Stamford Bridge ​និង​បាន​កៅអី​មួយ​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ UEFA Champions League ខណៈ​ដែល​ក្រុម​មក​ពី​ព័រទុយហ្គាល់​ បាន​ធ្លាក់​ត្រឹម​វគ្គ​នេះ និង​ត្រូវ​ធ្លាក់​ទៅ​លេង​នៅ​ UEFA Europa League វិញ។

​​ចំណែក​ឯ​វីរបុរស​អេស្ប៉ាញ អ្នកចាំទី​ Casillas ​បាន​លេង​ពេញ​ម៉ោង​ឲ្យ​ Porto ក្នុង​ប្រកួត​នោះ ប៉ុន្តែ​ក្រោយ​ចប់​ការ​ប្រកួត​​ ក៏​ត្រូវ​អ្នកចាត់ការ​ចាស់​របស់​ខ្លួន​​លោក​ Mourinho ​បាញ់​ឲ្យ​ធ្ងន់ៗ​ស្ពឹក​មុខ​​ថែម​ទៀត។

អ្នកចាត់ការ​រហស្សនាម​ “Special One” ​បាន​ប្រាប់​ដល់​ស្ថានីយ​ទូរទស្សន៍​អេស្ប៉ាញ MEGA ថា៖ “គ្មាន​បញ្ហា​អ្វី​ទេ។ ខ្ញុំ​ធ្វើ​ការងារ​របស់​ខ្ញុំ ហើយ​គាត់ (Casillas) ធ្វើ​ការងារ​របស់​គាត់ ហើយ​គាត់​ក៏​ធ្វើ​បាន​ល្អ​ដែរ។ ឥឡូវ​ Casillas ​អាច​​នឹង​ឈ្នះ​​ពាន​​ ដែល​គាត់​មិន​ដែល​ធ្លាប់​ឈ្នះ​ហើយ គឺ​ Europa League”។

3
Casillas និង​ Mourinho កាល​នៅ​ Real Madrid

Mourinho និង​​កីឡាករ​វ័យ​៣៤​ឆ្នាំ Casillas​ ធ្លាប់​ធ្វើ​ការ​រួម​គ្នា​នៅ​ Real Madrid ចន្លោះ​ឆ្នាំ​២០១០-២០១៣ ​ប៉ុន្តែ​ទំនាក់ទំនង​អ្នក​ទាំង​ពីរ​ហាក់​មាន​ភាព​ប្រេះឆា នៅ​រដូវ​កាល​ចុង​ក្រោយ​របស់​ Mourinho ជាមួយ​ក្រុម​ស្ដេច​ស ដោយសារ​អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​ បាន​ទម្លាក់​អ្នកចាំទី​រូប​នេះ ពី​តំណែង​ដៃ​ទី​១​នៅ​ឆ្នាំ​២០១២ និង​ទិញ​អ្នកចាំទី​ថ្មី​ Diego Lopez ​ជំនួស​វិញ។

Casillas ​ធ្លាប់​​ឈ្នះ​ពាន​រង្វាន់​​សរុប​ចំនួន​២១​ហើយ​ ក្នុង​អាជីព​របស់​គេ ដោយ​ក្នុង​នោះ​​រួម​មាន​​ទាំង​ពាន​ធំៗ​ La Liga ៥​ដង, UEFA Champions Leagues ​៣​ដង​ជាមួយ​ Real, Euro ២​ដង និង​ World Cup ១​ដង​ផង​ដែរ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ប៉ុន្តែ​នៅ​ UEFA Europa League ពុំ​ដែល​ធ្លាប់​ឈ្នះ​ទេ៕
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment