ការថែរក្សាស្បែកមុខគឺជារឿងសំខាន់ ដែលមនុស្សគ្រប់តែងធ្វើជាប្រចាំ តាមរយៈការសំអាត ឬប្រើប្រាស់ផលិតផលជំនួយ។ ប៉ុន្តែអាចជាផលវិបាកប្រសិនបើស្បែកមុខមានមុន ដែលជាបញ្ហារំខាន ពិបាកក្នុងការដោះស្រាយ។ ខ្យល់កខ្វក់ ឬការលែងសម្អាតមុខ បន្ទាប់ពីការតុបតែងមុខ គឺជាកត្តាចម្បង ដែលបណ្តាលឲ្យកើតមុន។ ខាងក្រោមនេះគឺជាវិធីសាស្ត្រងាយៗ៤យ៉ាងមុនពេលចូលគេង ដែលអ្នកយកទៅសាកល្បងក្នុងការកាត់បន្ថយ ឬកំបាត់បញ្ហាកើតមុននេះ៖
១- ទឹកកក
អ្នកអាចយកកន្សែងស្អាតមកខ្ចប់ទឹកកក ១ ឬ ២ដុំ បន្ទាប់មកយកមកស្អំ លើផ្ទៃមុខថើៗត្រង់បរិវេណ ដែលកើតមុន។ ព្រោះភាពត្រជាក់នៃទឹកកក ជួយកាត់បន្ថយបញ្ហារលាក ការហើម ឬរមាស់ ប៉ុន្តែគួរជៀសវាងបរិវេណដែលមិនមានមុន ព្រោះអាចបណ្តាលឲ្យស្បែកស្ងួត។

២- ថ្នាំដុសធ្មេញដែលមានសារធាតុ Triclosan
អាចជួយកម្ចេចបាក់តេរី ដែលបណ្តាលឲ្យកើតមុន គឺប្រើមុនពេលចូលគេង ដោយបន្តក់នៅត្រង់ចំណុចដែលកើតមុននោះ ហើយទុកចោលរយៈពេលប្រមាណ៣០នាទី រួចធ្វើការសម្អាតចេញដោយទឹកក្តៅឧណ្ហៗ។

៣- ម៉ាសស៊ុត
អ្នកអាចបង្កើតម៉ាសដោយខ្លួនឯងតាមរយៈស៊ុតស ដោយយកចេញនូវស៊ុតក្រហម ហើយយកផ្នែកនៃសនៃស៊ុតនោះ មកបំពោកនៅលើផ្ទៃមុខ ប្រមាណជា១០នាទី បន្ទាប់មកធ្វើការសម្អាតដោយទឹកក្តៅឧណ្ហៗ ដោយអនុត្តបែបនេះម្តងក្នុងមួយសប្តាហ៍។

៤- ទឹកក្រូចឆ្មា
ច្របាច់ក្រូចយកទឺក ហើយលាបនៅត្រង់បរិវេណដែលមានមុន វិតាមី C ដែលមាននៅក្នុងក្នុងផ្លែក្រូច ធ្វើឲ្យស្បែកនៅត្រង់ចំនុចមុននោះស្ងួត និងជួយកម្ចាត់ជាតិពុលដែលមានកកកុញនៅក្នុងស្បែកមុខ។

0 comments:
Post a Comment