ពិតជាសុភាពបុរសមែន! អតីតបវរកញ្ញាចក្រវាឡ Olivia Culpo សុំមិត្តប្រុសបែកគ្នា ព្រោះគាត់ មិនព្រមដេកជាមួយនាង

អាមេរិក៖ អតីតបវរកញ្ញាអាមេរិក និងចក្រវាឡ Olivia Culpo សម្រេចចិត្តបែកគ្នា ជាមួយនឹងគូស្នេហ៍របស់នាង ដោយសារមូលហេតុ គាត់បដិសេធមិនព្រមឡើងគ្រែជាមួយនាង។
ចំពោះនាង Olivia Cul និងគូស្នេហ៍ លោក Tim Tebow ដែលជាកីឡាករបាល់ទាត់មួយរូប បានចាប់ផ្តើមទាក់ទងគ្នា នៅខែតុលា ប៉ុន្តែក្រោយពីនាង បានដឹងពីរឿងមួយ ដែលលោក Tim Tebow បានស្បថស្បែរ ទៅលើការតមរួមភេទ រហូតដល់ថ្ងៃរៀបការ បានធ្វើឲ្យនាង សុខចិត្តបញ្ចប់ទំនាក់ទំនងស្នេហាជាមួយនឹងរូបគាត់តែម្តង។
គួរបញ្ជាក់ផងដែរថា​ លោក Tim Tebow ពិតជាស្រឡាញ់ នាង Olivia Culpo យ៉ាងខ្លាំង ដែលរូបគាត់ តែងផ្ញើរសំបុត្រស្នេហា និងកូនក្រដាសតូចៗ បែប Cute  Cute ដើម្បីបញ្ជាក់ក្តីស្រឡាញ់របស់គាត់ ទៅកាន់នាង។ ប៉ុន្តែទោះជាយ៉ាងណា នាងក៏នៅតែសុំរូបគាត់បែកគ្នា ព្រោះថា នាង​មិនអាច​ទ្រាំ នឹងរឿងស្នេហានេះបានទេ៕





នាង Olivia Culpo 

លោក Tim Tebow
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment