Gary Neville ក្លាយ​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ Valencia

អតីត​អ្នក​វិភាគ​របស់​ទូរទស្សន៍ Sky Sports លោក Gary Neville ត្រូវ Valencia តែងតាំងជាគ្រូ​បង្វឹក​ថ្មី​ ក្រោយ​លោក Nuno Espirito Santo បាន​លា​ឈប់​កាល​ពី​ថ្ងៃអាទិត្យ។

56
​វីរបុរស​ក្លិប​បិសាច​ក្រហម Manchester United ខាង​លើ​ បាន​មក​ធ្វើការ​ក្នុង​ក្រុម​ដែល​មាន​ម្ចាស់​ជាជនជាតិ​សិង្ហបុរី ជាមួយ​ប្អូន​ប្រុស​បង្កើត​របស់​ខ្លួន Phil Neville ដែល​ជា​ជំនួយការ​គ្រូ​បង្វឹក​នៅ​ទីនោះ​ស្រាប់។

Gary Neville បាន​បង្ហាញ​អារម្មណ៍​ផ្ទាល់​ខ្លួន​ថា៖ “ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​រំភើប​ដែល​ត្រូវ​បានក្លិប Valencia ផ្ដល់​ឱកាស​ឲ្យ។ Valencia គឺជា​ក្លិប​ដ៏​ធំ​មួយ​ដែល​ឈរ​ជើង​យ៉ាង​រឹងមាំ ហើយ​មាន​អ្នកគាំទ្រ​ដ៏​អស្ចារ្យ ដែល​ខ្ញុំ​បាន​ដឹង​តាំង​ពី​ពេល​នៅ​ជា​កីឡាករ​បាល់ទាត់​មក​ម្ល៉េះ”។

អតីត​ខ្សែ​ការពារ​ដ៏​រឹងមាំ​វ័យ៤០ឆ្នាំ បាន​ចំណាយ​ពេល​មួយ​អាជីព​របស់​ខ្លួន​រួមរស់​នៅ​ទឹកដី Old Trafford តាំង​ពី​ឆ្នាំ១៩៩២ ហើយ​បាន​ប្រកាស​ចូលនិវត្តន៍​ក្នុង​ឆ្នាំ ២០១១។ មុន​មក​ដឹក​នាំ Valencia នេះ Neville ដែល​មាន​សញ្ញាប័ត្រ​គ្រូ​បង្វឹក Licence A និងB របស់ UEFA នៅ​ក្នុង​ដៃ ធ្លាប់​ជាជំនួយ​ការ​លោក Roy Hodgson ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ផង​ដែរ៕

ខាងក្រោម​នេះ ជា​រូបភាព​ពេល Gary Neville នៅ​ជា​ជំនួយ​ការ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស

54

55

57

58

Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment