Pep Guardiola ​​​ចង់​ដឹក​នាំ​​ Man Utd!

Pep Guardiola អ្នកចាត់ការ​ក្រុម​ Bayern Munich ដែល​គ្រោង​ចាក​ចេញ​ពី​ក្រុម​ជើង​ឯក​អាល្លឺម៉ង់ក្រោយ​ចប់​រដូវ​កាល​នេះ​ ចង់​ដឹក​នាំ​ក្រុម​បិសាច​ក្រហម​ Manchester United។ នេះ​បើ​​តាម​ប្រភព​ពី​ BBC។

1

​​​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​​រូប​នេះ បាន​ជាប់​ទាក់ទង​ទៅ​នឹង​ការ​ផ្ទេរ​ទៅ​ដឹក​នាំ​ក្រុម​ Manchester City ​យ៉ាង​ខ្លាំង​ ប៉ុន្តែ​បើ​តាម​​​អ្នកសារព័ត៌មាន​អេស្ប៉ាញ​ Graham Hunter ​បាន​បង្ហើប​ប្រាប់​ថា Pep ចង់​ទៅ​ដឹក​នាំ​នៅ​ Old Trafford ជា​ជាង​ទៅ​ដឹក​នាំ​ Man City នៅ​ Etihad។
​លោក​ Hunter ​បាន​ប្រាប់​ដល់​វិទ្យុ​ BBC កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ថា៖ “បន្ទាប់​ពី​ Pep ចាក​ចេញ​ពី​ Bayern ក្រោយ​ចប់​រដូវ​កាល​នេះ​ គឺ​គាត់​ចង់​ទៅ​ដឹក​នាំ​ Man Utd ខ្លាំង​ណាស់។ បើ​គ្រប់​យ៉ាង​​​​អាច​ដំណើរ​ការ​តាម​អ្វី​គាត់​ចង់​បាន គាត់​​ចង់​បាន​​ជីវិត​សាមញ្ញ​មួយ​នៅ​ជាមួយ​ក្រុម​បិសាច​ក្រហម​ Man Utd ដោយ​មាន​ហេតុផល​ច្រើន​យ៉ាង​សម្រាប់​គាត់”។
​យ៉ាង​ណា អ្នកសារព័ត៌មាន​រូប​នេះ បាន​បញ្ជាក់​​បន្ថែម​ថា ​Pep ក៏​មាន​គម្រោង​ចង់​ទៅ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ និង​ចង់​ជួយ​ឲ្យ​ប្រេស៊ីល​​ឡើង​​ទៅ​លេង​ World Cup នៅ​ប្រទេស​កាតារ ឆ្នាំ​២០២២​ផង​ដែរ៕


Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment