តើទ្រព្យសម្បត្តិគឺជាអ្វី?
មនុស្សមួយចំនួនឲ្យនិយមន័យទ្រព្យសម្បត្តិថា គឺជាចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់មួយ ខណៈដែលមនុស្សមួយចំនួនទៀតយល់ថា ទ្រព្យសម្បត្តិគឺជាអ្វីដែលមនុស្សម្នាក់អាចមានលទ្ធភាពបំពេញតម្រូវការចាំបាច់របស់ខ្លួនបាន។ ប៉ុន្តែក៏មានមនុស្សមួយចំនួនក្រៅពីនេះបានឲ្យនិយមន័យផងដែរថា ទ្រព្យសម្បត្តិពិតប្រាកដមិនមែនស្ថិតនៅលើលុយនោះឡើយ។ បើមិនមែនលុយ តើវាគឺជាអ្វីទៅវិញ?
នៅទីនេះ លោក Robert Kiyosaki ដែលជាសេដ្ឋីដ៏ល្បីឈ្មោះមួយរូប និង ជាអ្នកនិពន្ធរកប្រាក់បានយ៉ាងច្រើនគួរសមពីសៀវភៅរបស់លោក “Rich Dad, Poor Dad” ដែលត្រូវបានគេទទួលស្គាល់នៅជុំវិញពិភពលោកនោះ បានបង្ហើបពីនិយមន័យទ្រព្យសម្បត្តិនេះ។
ជាមួយស្នាដៃនិពន្ធលើសៀវភៅថ្មីមួយក្បាលទៀតរបស់លោកដែលមានចំណងជើងថា “Second Chance: For Your Money, Your Life, And Our World” ឬ ប្រែថា “ឱកាសលើកទី២ សម្រាប់លុយរបស់អ្នក ជីវិតរបស់អ្នក និង ពិភពលោករបស់យើង” បានឲ្យនិយមន័យទ្រព្យសម្បត្តិថា គឺជាសេរីភាពមានការងារធ្វើ (Freedom from Work)។
អ្នកជំនួញ និង ជាអ្នកនិពន្ធអាមេរិកវ័យ ៦៧ រូបនេះបានមានប្រសាសន៍ដូច្នេះថា៖ « ឪពុកអ្នកមានបានកំណត់និយមន័យទ្រព្យសម្បត្តិដោយលើកឡើងជាសំនួរឡើងថា ប្រសិនបើអ្នកឈប់ធ្វើការ តើអ្នកអាចរស់នៅបានយូរដោយរបៀបណា?»។
ការលើកឡើងរបស់លោក គឺដើម្បីប្រៀបធៀបទៅនឹងទស្សនៈរបស់អ្នកជំនួញ និង អ្នកទ្រឹស្ដីនិយមមួយចំនួនដែលឲ្យនិយមន័យទ្រព្យសម្បត្តិថា គឺជាសមត្ថភាពដែលមនុស្សម្នាក់អាចរស់នៅបានចាប់ពីចំនួន X ថ្ងៃតទៅមុខ ( X អាចតាងឲ្យចំនួនថ្ងៃ ដូចជា ២០ ថ្ងៃ ២០ ឆ្នាំ ឬ ៥០ ឆ្នាំជាដើម)។
ជាមួយទ្រព្យសម្បត្តិប្រមាណ ៨០ លានដុល្លារ លោក Robert Kiyosaki ក៏បានឲ្យនិយមន័យទ្រព្យសម្បត្តិម្យ៉ាងទៀតថា គឺជាអ្វីដែលមនុស្សម្នាក់មានថាមពលគ្រប់គ្រាន់ដើម្បីរស់នៅអស់មួយជីវិត។
នៅទីនេះលោកបានសង្កត់ធ្ងន់ថា អ្នកដែលមានលទ្ធភាពអាចសន្សំប្រាក់សម្រាប់ថ្ងៃស្អែក ទោះបីជាសន្សំប្រាក់នោះធ្វើឡើងសម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្ន ចូលនិវត្ត ឬ ទិញអ្វីនោះទេ អ្នកនោះហើយដែលអាចកំណត់បានថា ជាអ្នកមានទ្រព្យសម្បត្តិគ្រប់គ្រាន់សម្រាប់ខ្លួនឯង៕
0 comments:
Post a Comment