តើមហាសេដ្ឋីលេខ ១០០ ពិភពលោក Richard Kinder មានប្រវត្តិធ្វើអាជីវកម្មដូចម្តេចខ្លះ? forbes.com
លោក Richard Kinder គឺជាមហាសេដ្ឋី ជំនួញសញ្ជាតិអាមេរិក លោកគឺជាសហស្ថាបនិក និង ជានាយកប្រតិបត្តិក្រុមហ៊ុន Kinder Morgan Inc ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ថាមពល និង បង្ហូរប្រេងដ៏ធំមួយនៅអាមេរិក។ នៅដើមឆ្នាំ ២០១៦ នេះលោកត្រូវបានគេហទំព័រ Forbes ចុះផ្សាយថាជាមហាសេដ្ឋីមានជាងគេលើពិភពលោកក្នុងចំណាត់ថ្នាក់លេខ ១០០ ជាមួយទ្រព្យសម្បត្តិ ១២,៤ ពាន់លានដុល្លារ។ តើមហាសេដ្ឋីលេខ ១០០ លើលោករូបនេះមានប្រវត្តិនិងបទពិសោធន៍ក្នុងការងារដូចម្ដេចខ្លះ?
លោក Richard Kinder កើតនៅថ្ងៃទី ១៩ តុលា ឆ្នាំ ១៩៤៤ ក្នុងទីក្រុង Cape Girardeau រដ្ឋ Missouri សហរដ្ឋអាមេរិក លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់ និង សញ្ញាប័ត្រច្បាប់ជាន់ខ្ពស់ ក្នុងឆ្នាំ ១៩៦៨ ពីសាកលវិទ្យាល័យ University of Missouri។ ក្រោយពីបញ្ចប់ការសិក្សាលោក បានចាប់ផ្តើមធ្វើការងារឲ្យក្រុមហ៊ុនផ្គត់ផ្គង់ថាមពលមួយឈ្មោះថា Florida Gas Transmission ក្នុងនាមជាមេធាវីរបស់ក្រុមហ៊ុន ដោយក្រោយមកទៀតក្រុមហ៊ុននេះមកប្តូរឈ្មោះមកជា Enron Corporation វិញ។
លោក Richard Kinderគឺជាមិត្តជាមួយស្ថាបនិកក្រុមហ៊ុនគឺលោក Kenneth Lay តាំងពីសាកលវិទ្យាល័យមកម្ល៉េះ។ ចាប់តាំងពីឆ្នាំ ១៩៩០ ដល់ ១៩៩៦ លោកបានកាន់តំណែងជាប្រធាន និង ជានាយក គ្រប់គ្រងសង្វាក់ផលិតផល។ ប៉ុន្តែដល់ចុងឆ្នាំ ១៩៩៦ លោកបានលាឈប់ពីក្រុមហ៊ុន Enron Corporation ដោយលោកបានបើកក្រុមហ៊ុនបង្ហូរប្រេងថ្មីមួយជាមួយមិត្តភ័ក្ដិកាលពីរៀនសាកលវិទ្យាល័យជាមួយគ្នា គឺលោក William V. Morgan។
ក្រោយពីបានបង្កើតក្រុមហ៊ុន ខ្លួនឯងហើយអ្នកទាំងពីរ បានទិញយកក្រុមហ៊ុនផ្គត់ផ្គង់ការបង្ហូរប្រេង Enron Liquids Pipeline ក្នុងតម្លៃទឹកប្រាក់ ៤០ លានដុល្លារ និងចាប់ផ្តើមប្រមូលទិញជាបន្តបន្ទាប់រាល់ក្រុមហ៊ុនផ្គត់ផ្គង់ថាមពល ដោយពួកគេបានដាក់ឈ្មោះក្រុមហ៊ុនខ្លួនឯងជាថា El Paso Corporation, Kinder Morgan ដែលបានក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ថាមពលយ៉ាងធំនៅអាមេរិកខាងជើង។
0 comments:
Post a Comment